''ខ្ញុំគឺអនុប្រធានទីពីរ, ឈ្មោះរបស់ខ្ញុំគឺ Sin-yu!!! ចំណែកនាងឈ្មោះ Aru, ជាប្រធានថ្នាក់'' Sin-yu 

''អរ!!! សួស្ដីAru ខ្ញុំហៅអញ្ចឹងអ្នកនាងប្រកាន់ទេ'' Jim-hyung

''ចាស!!! មិនប្រកាន់ទេ... ហើយក៏រីករាយណាស់ដែរដែលបានស្គាល់លោកណា Jimin , តែខ្ញុំមានអារម្មណ៏ថាស្និទ្ធស្នាលនឹងលោកណាស់ Jimin '' Aru

''ខ្ញុំក៏ដូចគ្នា​អ្នកនាង Aru'' Jim-hyung

''Jimin តើលោកមិនញុាំអាហារថ្ងៃត្រង់ទេមែនទេ??? ''Zera

''ខ្ញុំមិនសូវឃ្លានទើបមិនញុាំ, ហើយខ្ញុំគិតថាអ្នកនាងគឺ Zera នឹងអ្នកនាងខាងនេះគឺ Sun-Sy មែនទេ??? ខ្ញុំគិតថាត្រូវហើយព្រោះ Taehyung ឧស្សាហ៍និយាយពីអ្នករាល់គ្នាណា... '' Jimin

''Wow, អ្នកទាំងពីរស្នាក់នៅជាមួយគ្នាមែនទេ??? ''Zera

''​ បាទត្រូវហើយ!!! ខ្ញុំនឹង Taehyung​ ជាបងប្អូនជីដូនមួយនឹងគ្នាទើបត្រូវស្នាក់នៅជាមួយគ្នា ''Jimin

''មែនហើយ, និយាយអញ្ចឹងម៉ោងបន្ទាប់ជាម៉ោងអ្វីដែរ??? ''Taehyung

''គឺម៉ោងគំនូរ... លោកគ្រូគំនូរនឹកលោកខ្លាំងណាស់Taehyung, ត្រូវហើយJimin ខ្ញុំគិតថាលោកក៏ជាមនុស្សដែលពូកែដូច Taehyung ដែរហើយ''Aru

---->Art Class<----

''Taehyung របស់លោកគ្រូត្រលប់មកវិញហើយ... តើមួយរយៈនេះកូនបាត់ខ្លួនទៅណា??? '' Art Teacher

''អធ្យាស្រ័យលោកគ្រូគឺខ្ញុំមានធុរៈខ្លះត្រូវធ្វើទើបមិនអាចមកសាលាបាន ''Taehyung

''លោកគ្រូថ្ងៃនេះថ្នាក់របស់យើងមានសមាជិកថ្មីម្នាក់ទៀត!!!''Jungkook​ និយាយចប់ Jimin ក៏ងើបឈរហើយណែនាំខ្លួន

''សួស្ដីលោកគ្រូ!!! ខ្ញុំឈ្មោះថា​ Park Jimin... ហើយ Taehyung នឹងខ្ញុំក៏ជាបងប្អូនជីដូនមួយនឹងគ្នាផងដែរ​ ''Jimin

" ពិតមែនទេJimin??? កូននឹង Taehyung ពិតជាដូចគ្នាណាស់ "Art Teacher

---->After Class<----

"Jimin​ លោកនឹង Taehyung ពិតជាពូកែគូរគំនូរណាស់, ខ្ញុំសុំសរសើរ... " Aru

"ខ្ញុំទទួលស្គាល់ថាគំនូររបស់ខ្ញុំអាចប្រៀបនឹង​ Taehyung បានតែខាងតន្រ្តីវិញគឺមិនអាចប្រៀបនឹងគេបានទេពិសេសគឺ Piano "Jimin

"Taehyung ពិតជាលេង  Piano បានល្អណាស់ "Aru

"មែនហើយJimin​ តើមានដឹងទេថា Taehyung គេរៀន Piano នៅសាលាណាទេ?? "Jungkook

"Taehyung​ គេមិនបានរៀននៅសាលាអ្វីទេគឺគេចាប់ផ្ដើមលេងវាដើម្បីមនុស្សម្នាក់ហើយគួបផ្សំនឹងសមត្ថភាពរបស់គេទើបធ្វើឲ្យអ្នកស្ដាប់មិនអាចបំភ្លេចពីសម្លេងនោះបាន "Jimin

"ពិតមែនហើយសម្លេងនោះពិតជាពិរោះណាស់!!!​​ តើមនុស្សម្នាក់នោះជាអ្នកណាទៅ???​ មើលទៅប្រហែលជាមនុស្សសំខាន់សម្រាប់គាត់ណាស់ហើយ!!!​ "Aru

"ត្រូវហើយ!!! សំខាន់ណាស់, សំខាន់រហូតរកអ្វីមកប្រៀបមិនបាន‌!!! ពេលនេះគេបានទៅឆ្ងាយហើយ ..."Jimin ចាប់ផ្ដើមធ្វើមុខសោកសៅដោយនឹកគឹតរឿងរ៉ាវកាលពីមុន

"ohhh!!! ឲ្យពួកយើងសុំទោសផងណា Jimin ដែលរំលឹករឿងមិនសប្បាយចិត្តទាំងអស់នេះ" Jungkook

"មិនអីទេវាជារឿងយូរដែរហើយ, បំភ្លេចវាចោលទៅ!!! ''Jimin 

"Jimin !!!​ ខ្ញុំចង់សួរលោកពី Taehyung បន្តិចបានទេ???​​​ ព្រោះមើលទៅគាត់ដូចជាមិនសូវរីករាយសោះ ទាំងដែលខ្ញុំគិតថាគាត់មិនមែនជាមនុស្សបែបនេះ!!! ពិសេសពេលដែលគាត់ប៉ះ Piano... ឬមួយវាទាក់ទងនឹងមនុស្សម្នាក់នោះ" Aru 

"ពិតជាពូកែស្មានណាស់!!! ​ដូចកាលពីមុនអញ្ចឹងមិនសូវខុសគ្នាទេ''Jimin 

"លោកនិយាយអីខ្ញុំដូចជាមិនសូវយល់ទេ'' Aru

"​ អរមិនអីទេ!!!​ តាមពិតគេមិនមែនជាមនុស្សបែបនេះទេ, គេជាមនុស្សដែលចូលចិត្តញញឹមនឹងជាមនុស្សម្នាក់ដែលលេងសើចច្រើន... គេតែងតែធ្វើឲ្យមនុស្សដែលនៅក្បែរគេញញឹមនឹងភ្លេចរាល់ទុក្ខកង្វល់ទាំងអស់... ពិសេសនៅពេលគេអាយុប្រហែល 15_16 ឆ្នាំគេបានស្គាល់នារីម្នាក់, ហើយនារីម្នាក់នោះបានធ្វើឲ្យគេក៏ចាប់ផ្ដើមលេង Piano​ ដើម្បីនាង... សេចក្ដីស្រលាញ់របស់ពួកគេពិតជាពិបាកនឹងថ្លែងណាស់រហូតចាស់ៗភ្ជាប់ពាក្យនឹងត្រៀមពិធីរៀបមង្គលការឲ្យពួកគេទៀតផង !!! ប៉ុន្តែ...''Jimin 

''ប៉ុន្តែអ្វីទៅ Jimin??? '' Aru

''ឬមួយនារីម្នាក់នោះអស់ចិត្តហើយមានអ្នកថ្មី!!!''Jungkook

~~~To Be Continued~~~
     
   [...មិនមែន Jimin មិនចង់និយាយទេតែ Admin សុំទុកវាសម្រាប់វគ្គក្រោយចាំបន្តនិយាយទៀត ... ពិសេសនៅវគ្គក្រោយដល់ថ្ងៃពិសេសរបស់តួស្រីហើយៗ បង Tae គាត់បានដក់ស្រការនាគទៀតផង...ឬគាត់ចាប់ Jimin ដក់ស្រការដោយសារ Jiminនិយាយច្រើនពេក???...រង់ចាំទាំងអស់គ្នាណា...]

🎵Winter bear_Song🎶

💚By_Tae...Tae...💜

🌬️1:40am🌧️

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now