"យើងនៅឋានជាមួយគ្នាមែន..តែ2-300ឆ្នាំមកនេះជួបគេមិនបាន 10ដងផង..." Joon-hyung

~~~~ឋានមនុស្ស~~~~~~

     " Aru... តើកូនមានដឹងពីដំណឹងរបស់ Taehyung ខ្លះទេ??? គេខានមកសាលា 1ខែហើយ " អ្នកគ្រូ

   "ខ្ញុំក៏មិនដឹងដូចគ្នាដែរអ្នកគ្រូ..." Aru

   "ពេលទាក់ទងគេបានប្រាប់អ្នកគ្រូផង...."អ្នកគ្រូ

...... Afternoon class......

    "ថ្ងៃនេះលោកគ្រូចង់ឲ្យប្អូនៗលេងភ្លេងដែលប្អូនៗស្រលាញ់ម្នាក់ 1បទដើម្បីយកពិន្ទុសម្រាប់ឆមាសនេះ...វាអាចជាបទដែលប្អូនៗតែងនិពន្ធឡើងដោយខ្លួនឯងក៏បាន... ដូច្នេះមានអ្នកណាស្ម័គ្រចិត្តឡើងមកមុនទេ??" លោកគ្រូតន្រ្តី

     សម្លេងមួយបានបន្លឺឡើងជាមួយបុរសរាងស្ដើងខ្ពស់ដើរចូលមកខាងក្នុងដែលបង្ហាញពីភាពស្រស់សង្ហារល្អឯក...

    "បាទលោកគ្រូ!!  ខ្ញុំសុំលេងវាមុនគេទៅចុះ..." Taehyung

    "តើប្អូនជាអ្នកណាដែរ???" លោកគ្រូតន្រ្តី

   ដោយសារគាត់មកសាលាមិនបានប៉ុន្មានថ្ងៃផងក៏បានខ្លួនអញ្ចឹងហើយលោកគ្រូតន្ត្រីមិនបានស្គាល់គាត់ទេ... ក្រោយមកអ្នកនាងប្រធានក៏ស្ទុះទៅនិយាយកាត់....

    "អឺ... លោកគ្រូ, គេគឺ V ម្នាក់ដែលលោកគ្រូចង់ស្គាល់នោះហើយ..." Aru

    ដោយសារតែសម្លេង Piano របស់ V ធ្វើឲ្យគ្រូៗចង់ស្ដាប់វាម្ដងទៀត.....
   
    "អរ...លោកគ្រូលឺថាសម្លេងដែលប្អូនលេងPiano នោះគឺពិតជាពិរោះណាស់រហូតធ្វើឲ្យអ្នករាល់គ្នាឈ្លក់វង្វេងនិងសម្លេងនោះ.... អញ្ចឹងពេលនេះប្អូនចាប់ផ្ដើមទៅ..."លោកគ្រូតន្រ្តី

    "បាទអរគុណលោកគ្រូ..." Taehyung

   Vក៏ចាប់ផ្ដើមលេង Piano នោះរហូតធ្វើឲ្យអ្នករាល់គ្នាឈ្លក់វង្វេងនឹងវាម្ដងទៀត..ដូចជាកាលពីលើកមុនអញ្ចឹង .... ដោយសារតែនឹករលឹកដល់អនុស្សាវរីយ៍កាលពីមុន V ក៏បានស្រក់ទឹកភ្នែកមួយតំណក់ ធ្វើឲ្យ Jim-hyung ដឹងក៏មកបង្ហាញខ្លួនចំពោះមុខ V ភ្លាមៗតែមនុស្សម្នាមិនបានឃើញនោះទេ ដោយសារ Jim បំបាំងកាយ ... ដោយឃើញបែបនេះ V ក៏បញ្ចប់រួចក៏សុំលោកគ្រូទៅបន្ទប់ទឹក....

រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]Where stories live. Discover now