Part 2

2K 93 0
                                    

   រាត្រីខែភ្លឺនៃកណ្ដាលមហាសមុទ្រដ៍ធំល្វឹងល្វើយ
ខណះខ្យល់ត្រសៀកៗ ត្រជាក់ស្រេងបក់មករំភើយៗប៉ះកាយរួមជាមួយនិងសម្លេងទឹករលកបោកបក់មកផ្ទប់និងកប៉ាល់ដ៍សែនធំប្រៀបដូចជាឱសថធ្វើអោយចិត្តស្រីក្រមុំសោកសៅជាខ្លាំង
ព្រោះកាលដែលភ្ញាក់ស្មារតីឡើងមកនាងក៏ឃើញរាងកាយទរុនទរារបស់នាងត្រូវបានគេធ្វើទង្វើរព្រៃផ្សៃនេះ  ហើយមិនដឹងថាខ្លួននាងមកនៅលើផ្ទៃទឹកនេះតាំងពីពេលណាមកនោះទេ  ។
"ហឹម..."
សាឌីរ៉ា ថ្ងូររហឹមដើមករព្រមទាំងប្រើក្រសែភ្នែករារេសម្លឹងមើលទៅផ្កាយដែលរះភ្លឺផ្លេកពេញលំហរអាកាសល្ហល្ហេវវិញ ចំណែកឯខាងក្នុងទ្រូងវាចុកចាប់ផ្សារជាខ្លាំងដល់ថ្នាក់រកអ្វីមកពណ៌នាពុំបានទេ។

      មិនតែប៉ុណ្ណោះទឹកកភ្នែកក៍ហូរស្រក់ដាបពេញថ្ពាល់ព្រមគ្នា ខណះពេលដៃទាំងគូរបស់នាងត្រូវគេចង់ជាប់ដោយខ្សែរពួរធំៗ ជាពិសេសដងខ្លួនចង្កេះត្រូវបានផ្អោបជាប់ទៅនិងបង្គោលសសរមួយដែលសុទ្ធតែស្រមោចកន្ទេចត្រអាលខាំនាងស្ទើរតែសុះសាច់ផ្សារពេញទាំងខ្លួននាពេលនេះ៕
តើគេចាប់ខ្ញុំមកមានបំណងអ្វីទៅ ហឹកៗ
សាឌី អន់ចិត្តអន់ថ្លើមលួចសួរខ្លួនឯង ព្រោះពីដើមឡើយនាងមិនដែលមានសត្រូវជានរណានោះទេ
ម្យ៉ាងរាល់ថកងៃនាងធ្វើតែអំពើល្អប៉ុណ្ណោះ៕
      ក្រោយពីសំងំស្ងៀមមិនហ៊ានសូម្បីតែក្អកមួយអឹសអស់ប្រហែលកន្លះម៉ោង ទ្រូងនាងវាស្ទើរតែរលាយដូចគេដុតកម្លោចលើរងើកភ្លើង នាងភ័យស្ទើរតែបាត់បង់សតិទៅហើយ៕

<<ព្រឹប ព្រឹប>>សម្រឹបជើងបុរសមាឌធំមាំបន្លឺឡើងកៀកនិងត្រចៀករបស់ស្រីល្អិតកាន់តែជិតទៅៗ ស្ដាប់ក៏ដឹងទៅហើយថាជានរណាព្រោះនៅលើកប៉ាល់នេះមានតែមនុស្សបីនាក់នប៉ុណ្ណោះ៕
ស្រីក្រមុំ ព្យាយាមធ្មេចភ្នែក រំងាប់អារម្មណ៍ញាប់ញ័ររបស់នាង ខណះខ្លួនពពើកប្រៀបដូចមនុស្សញៀនថ្នាំ ទាំងពេលនេះគេនៅឈរចំពោះមុខនាងហើយ។
<<ហ្វូស>> ប្រុសកម្លោះដែលឈរទល់មុខនាងគេមិនបាននិយាយអ្វីនោះឡើយ គឺគ្រាន់តែផ្លុំផ្សែងបារីដាក់មុខនាងមួយខ្យល់អោយឈ្លក់លេងប៉ុន្នឹងឯង។
<<ខឹក ខឹក>> សឌីរ៉ា សឹងតែឈ្លក់ស្លាប់ពេលដែលផ្សែងបារីចូលតាមច្រមុះបន្តទៅដល់សួតនាងពេញៗ
រកតែខ្យល់មកដកចេញចូលពុំបាន
<<នាង ជាប្អូនស្រីអាម្សៀរ ចូឌែន មែនទេ? >>
ឆុងគក បុរសកំណាចដែលនាងមិនស្គាល់អត្តសញ្ញាណចាប់ច្របាច់ថ្គាមនាងខ្លាំងៗស្ទើរប្រេះបែក ប៉ុន្តែនាងតូចបែជាពើងទ្រូងសម្លឹងមុខគេចំៗមិនខ្លាចរអាទៅវិញ។
ព្រោះនាងចង់ចេរ ចង់ប្រមាថគេអោយជ្រះឆ្អេះខ្លាំងណាស់តែចង្រៃអីមាត់នាងត្រូវគេញ៉ុកក្រដាស ពេញរកតែហាស្ដីអ្វីពុំបានទៅហើយនិង។
គេហាក់ដឹងចិត្តនាងក្រមុំ ទើបគេចាប់ទាញឆ្នុកពីមាត់នាងចេញអោយនាងបាននិយាយនូវអ្វីដែលនាងចង់។
<<លោកឯង  មនុស្សចិត្តនរក  ឯងចាប់អញមកធ្វើស្អីហឹកៗ>> ពេលមានសេរីភាពភ្លាម នាងក៍ស្រែកបោះពាក្យប្រទេចគេកប់ៗមាត់ ចំណែករាងខ្ពស់ខាំមាត់ទប់កំហឹងមិនចង់បានក៍ធ្វើមនុស្សថ្លង់មិនឆ្លើយនិងនាងដោយបោះសំណួរបន្ថែម
<<ឆ្លើយនិងសំណួរយើងភ្លាម>> គេ សម្លុត
<<យើងមិនឆ្លើយ អាចោរសមុទ្រ អាដំរីចាប់ជាតិអាមនុស្សអត់ខួរ ហឹកៗ>>
<<ផាច់>>
ទម្រង់មុខរលោងដូចត្បូងកែវពេជ្រមានពន្លឺត្រូវបានងាកទៅម្ខាងស្ទើរតែរបូតពី ក នៅពេលកម្លាំងដៃអ្នកដែលមានកម្លាំងខ្លាំងទះផ្ទប់និងសាច់ទន់ៗនៅលើថ្ពាល់របស់នាង មួយទំហឹងរហូតដល់ថ្នាក់នាងគាំងអស់សម្លេង មិនលេងសើចទេកម្លាំងរបស់គេខ្លាំងជាងយក្សាទៅទៀត សំណាងហើយដែលនាងមិនវាចថ្គាមបាក់ធ្មេញនោះ!

Malicious (The End)Where stories live. Discover now