'' ភាគទី15 : ចាកចេញពីជីវិតខ្ញុំទៅ ''

6.5K 347 8
                                    

-EPISODE 15-

បរិយាកាសកាន់តែអាប់អួលឡើងសម្រាប់
TaehyungពេលឃើញJungKookបញ្ចុកនេះបញ្ចុក
នោះប្រពន្ធកូនគេ គេមិនមែនច្រណែនទេតែគេកំពុង
តែឈឺទៅវិញទេ.....ឈឺដល់ថ្នាក់និយាយអ្វីលែងចេញទៅហើយ ប្រុសដែលគេឱបថើបនៅជាមួយរាល់ថ្ងៃសុខៗក៏ជាប្ដីរបស់អ្នកដទៃអញ្ចឹងហេ៎ស??គេមានប្ដីប្រពន្ធ កូនជាគ្រួសារមួយពេញលេញ
នេះប្រុសដែលគេខំដាក់ចិត្តទៅស្រឡាញ់ជាអ្នក
បោកប្រាស់គេអញ្ចឹងឬ?

ចំណែកJungKookវិញក៏លួចសម្លឹងមើលមុខរាងតូចរហូតក្នុងចិត្តភ័យឡើងៗ ហេតុអីក៏ថ្ងៃនេះមកដល់?
គេគួរបកស្រាយប្រាប់Taehyungថាម៉េចទៅ?
Taehyungអាចនិងស្អប់គេទេ?? ទំនាក់ទំនងនេះនិងបញ្ចប់នៅថ្ងៃនេះឬ?? តែគេស្រឡាញ់រាងតូចខ្លាំងណាស់ គេមិនចង់ឲ្យថ្ងៃនេះកើតឡើងទេ
ហេតុអីក៏ផែនដីតូចចង្អៀតយ៉ាងនេះ???

ប្រហែលជាមេឃងងឹតបន្តិចទើបពួកគេនាំគ្នាទៅ
ខុនដូវិញ JungKookក៏ចង់ទៅនិយាយជាមួយរាងតូចដែរតែគេគ្មានឱកាសសោះ នៅតាមផ្លូវមកវិញ
Jiminព្យាយាមសួររាងតូចជាច្រើនដងតែគេនៅតែ
តបថាមិនអីទេៗរហូត

<< TAE's CONDO >>

« ឯងគិតយ៉ាងម៉េច? » Jiminអង្គុយចុះសួរទៅកាន់
អ្នកជាមិត្តដែលស្ងាត់មាត់តាំងពីល្ងាចមិញ

« ឯងឲ្យយើងគិតអីបានទៅ? ឯងឃើញទេ
JungKook គេមានប្រពន្ធកូនហើយ....ចុះយើង?
យើងជាជនទីបី ហិកៗ » Taehyung

« ហ្អឹមមម យើងក៏មិនដឹងដែរអ្នកណាស្មានដឹងថា
លោកJeonជាបងថ្លៃរបស់Rutoទៅ?»Jimin

Knock! Knock!

« Taehyung!! » សម្លេងគោះទ្វារចាប់ផ្ដើមបន្លឺឡើងឥតឈប់

« កុំបើកទ្វារឲ្យគេអី!! » Taehyungស្រែកឃាត់
Jiminដែលបម្រុងនិងងើបទៅបើកទ្វារ គ្រាន់តែឮ
សម្លេងគេក៏ដឹងហើយថាជាអ្នកណា

« ហ្អឹមម » Jiminដាក់ខ្លួនអង្គុយចុះជិតរាងតូច
ប៉ុន្តែជិត5នាទីហើយដែលJungKookឈរគោះទ្វារ
នៅខាងក្រៅមិនឈប់

« យើងថាឯងទៅបើកទ្វារទៅ!»Jimin

« តែយើងមិនចង់ជួបមុខគេ— »

« មិនចង់ជួបក៏ត្រូវតែជួប យើងថាឯងគួរតែនិយាយជាមួយគេឲ្យច្បាស់ដាច់ស្រាច់ទៅ...»Jiminងើបដើរចេញទៅក្នុងបន្ទប់របស់គេទុកឲ្យTaehyungនៅ
ម្នាក់ឯង

មនុស្សទីបី ( ចប់  ) حيث تعيش القصص. اكتشف الآن