"Why you did that to me?

Start from the beginning
                                    

«អូ៎..និយាយអញ្ចឹងចុះចៅហ្វាយមិនមកវិញជាមួយ នឹងអ្នកនាងទេហេស៎»រវល់តែបារម្ភពីរាងតូចភ្លេចគិត សួររកមើលអ្នកជាចៅហ្វាយដែលខ្លួនក្រវែងខ្ទប់ជញ្ជាំងពេទ្យនៅប៉ុន្មានម៉ោងមុននេះ

«Jimin គេនៅកំដរ Tae នៅឯមន្ទីរពេទ្យឯណោះ គេប្រាប់ថាគេចង់មើលថែ Tae ដោយខ្លួនឯងទើបខ្ញុំត្រឡប់មកវិញមុន»Kendy

«អរ៎...ដល់ពេលហ្នឹងហើយទើបចេះបារម្ភ»នាយជាកូនចៅងក់ក្បាលផ្ងក់ៗយល់នូវអ្វីដែលនាងនិយាយហើយទើបពេបមាត់ពេប.កជ្រេញចរិតចៅហ្វាយ
របស់ខ្លួនបណ្ដាលអោយនាងក្រមុំដែលឈរទីនោះជ្រួញចិញ្ចើមឆ្ងល់

«មានអីមែនទេបង Ethan»នាងតូចអើតសម្លឹងមុខគេហើយសួរគេទាំងចងចិញ្ចើមចូលគ្នា

«អរ៎..គឺអត់អីទេអ្នកនាងបាទ»គេប្រញាប់លើកដៃគ្រវីដាក់នាងក្រមុំតិចៗបញ្ជាក់ថាគេគ្មានអីទេ

«ហឹម...អឺ នែក..ខ្ញុំសុំសួរបងមួយបានទេ»ឱកាស មានហើយនាងក្រមុំក៏នឹកឃើញសំណួរមួយដែលទាក់ទងនឹង Jimin ដើម្បីសួរអ្នកកម្លោះដែលជាកូន ចៅជំនិតរបស់គេនោះ បើបានជាមកឈរនិយាយគ្នាបែបនេះសួរមួយពីរសំណួរក៏មិនទាស់ខុសអីដែរមែន ទេ?ណាមួយ Ethan នៅជាមួយសង្សារខ្លួនយូរ ហើយគេអាចនឹងដឹងរឿងផ្ទាល់ខ្លួនរបស់ Jimin ច្រើន

«មានអីចង់សួរក៏សួរមកអ្នកនាងខ្ញុំរីករាយនឹងឆ្លើយជានិច្ច»ស្នាមញញឹមរាក់ទាក់ក៏ផុសឡើងលើផ្ទៃមុខគេភ្លាមៗ កម្លោះសង្ហារឈរត្រង់ផ្លឹងរងចាំឆ្លើយសំណួររបស់អ្នកម្ខាងទៀត

«គឺថា..Jimin និង Tae ត្រូវជាអីនឹងគ្នាអោយប្រាក ដទៅ? ខ្ញុំឃើញ Jimin បារម្ភនិងហួងហែង Tae លើសពីបងប្អូនគេទូទៅទៅទៀត»ស្របនឹងសម្ដីនាងក៏បាញ់ក្រសែភ្នែកមុតស្រួចទៅកាន់អ្នកកម្លោះក្នុងបំណងទាមទារចម្លើយពិតប្រាកដពីគេ

«ហេតុអីអ្នកនាងសួរបែបនេះ? អ្នកនាងមិនទុកចិត្តចៅហ្វាយហេស៎?»នាយជាកូនចៅសួរបកនាងវិញទាំងជ្រិបភ្នែកសម្លឹងមុខនាងឥតដកទៅណាសោះ

«មិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះបង» នាងតូចរហ័សគ្រវីក្បាលញាប់ស្អេកប្រកែកនឹង
ពាក្យសម្ដីគេដើម្បីកុំអោយគេយល់ច្រឡំនឹងខ្លួនត ទៀត

"My Beloved Brother"Where stories live. Discover now