" Aru!!! មកហៅខ្ញុំទៅវិញមែនទេ?" V និយាយបណ្តើរព្រិចភ្នែកជាសញ្ញាបណ្ដើរ
"អរ, មែនហើយ! ពេលនេះជិតដល់ម៉ោងហើយឆាប់ទៅថ្នាក់វិញទៅ"
" Ok តោះទៅអញ្ចឹង, ហើយក៏អរគុណអ្នករាល់គ្នាដែលបានមកស្ដាប់សម្លេងតន្រ្តីរបស់ខ្ញុំ" V និយាយលាដោយការគួរសមរួចក៏ចេញទៅជាមួយ Aru
-->ព្រះនាងរបស់យើង! ទ្រង់ចាំបទនេះបានមែនទេ? នេះជាបទភ្លេងដែលយើងតែងឡើងសម្រាប់ទ្រង់ ហើយនេះក៏ជាបទដែលទ្រង់ស្រលាញ់បំផុតដែរ, ចាំបានទេ?<-- (V កំពុងតែគិតក្នុងចិត្ត)
" V ! លោកមានរឿងអីមែនទេ? ហេតុអីបានភ្លឹកបែបនេះ??" Aru
"អរ! អត់ទេ , តែ Aru អ្នកនាងកំពុងមានអ្វីចង់សួរខ្ញុុំមែនទេ?"V
"ហេតុអីបានជាលោកដឹងថាខ្ញុំចង់សួរលោក" Aru
[ Aru haaa ហេតុអីសួរគេអញ្ចឹង!!! គេជាព្រះបុត្រាសុបិន្តណានាង ហេតុអីគេមិនដឹងហាស់? សូម្បីតែនាងគិតអីក៏គេអាចដឹងដែរ ព្រោះនេះជាញាណពិសេសរបស់រាជវង្សរាត្រីណា]
"ទឹកមុខរបស់អ្នកនាងប្រធានកំពុងចង់សួរខ្ញុំហើយ, ហេតុអីខ្ញុំមិនដឹង?"V ឆ្លើយលាយលំនឹងស្នាមញញឹមដែលទាក់ទាញបំផុតធ្វើឲ្យបេះដូងរបស់នាងក្រមុំលោតស្ទើរចេញមកក្រៅ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"អ...អឺ.. តើលោកចេះលេងបទនេះពីណាដែរ, វាពិរោះណាស់ស្ដាប់ហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាន"Aru
" បទភ្លេងអំបាញ់មិញមែនទេ? បទនេះខ្ញុំសរសេរវាចេញសម្រាប់មនុស្សម្នាក់ស្ដាប់តែពេលនេះ.....អរដល់ថ្នាក់ហើយឆាប់ចូលទៅ" V
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Romanceធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??
Episode 2
Start from the beginning
![រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]](https://img.wattpad.com/cover/228895937-64-k244285.jpg)