No one can prevent us

Start from the beginning
                                    

«ស្រីស្អីខឹងអាក្រក់ម្ល៉េះ»Yoongi មើលដំណើរខ្ទើតៗពីក្រោយរបស់នាងទាំងគ្រឺតក្នាញ់មុននឹងដើរទៅរកនាងហើយ...

«អាយយយយ»Kendyស្រែកយកងាប់យករស់ក្រោយពីដែលដឹងថាជើងនាងផុតដីខ្លួននាងក៏ទៅទើរ នៅលើស្មាមាំអ្នកកម្លោះ Yoongiលីនាងដាក់លើស្មាហើយបកក្រោយដើរសម្ដៅទៅរកឡានខ្លួនវិញ

«លែង..លែងខ្ញុំអាឆ្គួត»នាងក្រមុំរើចុះឡើងហើយលើកដៃគក់ខ្នងៗគេឌឹបៗឯមនុស្សនៅជុំវិញនោះក៏សម្លឹងមកពួកគេដោយការងឿងឆ្ងល់

« *ផាច់* ស្ងៀមទៅប្រយត្ន័ខ្ញុំទម្លាក់នាងបាក់ចង្កេះ»Yoongiទះគូទនាងមួយដៃហើយបើកទ្វារឡានដាក់នាងអង្គុយអោយស្រួលបួលមុននឹងលូក ទាញខ្សែក្រវាត់ដាក់អោយនាង

«អាឆ្គួតម៉េចក៏វាយគូទខ្ញុំ ហឹក ហឹក វាឈឺដឹងទេ ហឹក»Kendyរអ៊ូទាំងមាត់ស្រួចៗហើយយំចេញមកតិចៗដោយដៃម្ខាងអង្អែលគូទថ្នមៗ

«មកពីនាងធ្វើខ្លួនមិនគួរអោយស្រលាញ់ដាក់ខ្ញុំ នៅ អោយស្ងៀមទៅហើយបាត់យំខ្ញុំមិនចូលចិត្តមនុស្សណាដែលសម្រក់ទឹកភ្នែកនៅចំពោះមុខខ្ញុំឡើយ»គេ លើកដៃជូតទឹកភ្នែកអោយនាងហើយទើបនិយាយ ទៅកាន់នាងដោយបញ្ចេញទឹកមុខរាបស្មើរធ្វើអោយនាងឈប់អណ្ដឺតអណ្ដក់ហើយនៅស្ងៀមត្រឹងមួយកន្លែងមិនហ៊ានកម្រើក

        អ្នកកម្លោះទាញទ្វារឡានបិទរួចក៏ដើរវាងខាង មុខឡានទៅអង្គុយកន្លែងតៃកុងមុននឹងបញ្ឆេះឡានឡើងហើយបើកចេញទៅ។ឡានសេរីទំនើបរត់លើ ដងវិថីក្នុងល្បឿនយ៉ាងលឿនសម្ដៅទៅកាន់គោល ដៅដែល Yoongi គិតហើយផ្ទុកក្នុងប្រដាប់គិតរួច រាល់មកនោះ

<Restaurant>

        មិនយូរប៉ុន្មានរថយន្តទំនើបរបស់កម្លោះសង្ហារ បានឈប់សំចតនៅខាងមុខភោជនីយដ្ឋានល្បី ឈ្មោះមួយដែលភាគច្រើនសុទ្ធតែភ្ញៀវអភិជននិយម មកញាំអាហារនៅទីនេះ

«លោកនាំខ្ញុំមកទីនេះធ្វើអី?»នាងក្រមុំសម្លឹងមើល ភោជនីយដ្ឋានពីក្នុងឡានទៅហើយក៏ងាកទៅសួរអ្នកកម្លោះ

«ខ្ញុំដឹងថានាងមិនទាន់ញាំអីទេអញ្ចឹងញាំអីសិនទៅចាំខ្ញុំជូនទៅផ្ទះ ហើយចិញ្ចើមនឹងកុំប៉ិនជ្រួញចូលគ្នាពេកអោយវាញែកខ្លះទៅផ្ទះមិនរត់ទៅណាចោលអ្នកនាងទេកុំភ័យ»អ្នកកម្លោះឃើញចិញ្ចើមនាងតែងតែរមួត ចូលគ្នាគេក៏យកដៃទៅញែកហើយញ៉ោះនាងមិន ឈប់

&quot;My Beloved Brother&quot;Where stories live. Discover now