Black rose♠️🥀♥️

46 2 0
                                        

#ណែនាំតួអង្គ:♥️♥️

- ថេយ៉ុន ឌេវេីរីកស៍ គឺជាកូនប្រុសតែមួយគត់របស់លោក ឡូរេន ឌេវេីរីកស៍និងអ្នកស្រី ថេ ជូហ្វា ដែលជាម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរនិងស្រាក្រហមដ៏ធំនិងល្បីល្បាញមួយនៅក្នុងក្រុងប៉ារីសប្រទេសបារាំង ។

លោក ឡូរេន គឺជាកូនកាត់កូរ៉េនិបារាំងមានស្រុកកំណេីតនៅក្នុងក្រុងប៉ារីសប្រទេសបារាំងផ្ទាល់តែម្តង។រីឯអ្នកស្រីជូហ្វាវិញមានសញ្ជាតិជាជនជាតិកូរ៉េមានស្រុកកំណេីតនៅក្នុងក្រុងសេអ៊ូលប្រទេសកូរ៉េ។អ្នកទាំងពីរបានរៀបការនៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ពួកគាត់មានថេយ៉ុនពួកគាត់បានប្តូរទៅនៅក្រុងប៉ារីសប្រទេសបារាំង ។បន្ទាប់ពីរស់នៅអស់ពេល20ឆ្នាំលោកឡូរេនបាននាំអ្នកស្រីជូហ្វា ចូលសញ្ជាតិជាជនជាតិបារាំង។

រយះពេល20ឆ្នាំជាងកំលោះថេយ៉ុនក៏ល្មមនឹពេញវ័យដែរហេីយ កំលោះថេយ៉ុនក្លាយទៅជាមនុស្សដែលចេះដឹងខុសត្រូវម្នាក់ និងថែមទាំងមានភាពវ័យឆ្លាតពីកំណេីតរបស់គេថែមទៀតផង មិនតែប៉ុណ្ណោះកម្លោះម្នាក់នេះក៏មានរូបរាងសង្ហារជាមួយ នឹង ទឹកមុខដ៏ស្រស់ស្រទន់អាចឆក់យកបេះដូងមនុស្សស្រី   ជាច្រេីននាក់ ហេីយដោយភាពភាពវ័យឆ្លាតពីកំណេីតរបស់រាងក្រាស់ថេយ៉ុន នាពេលឆាប់ៗនេះថេយ៉ុននឹងក្លាយទៅជាម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរបន្ទាប់ពីឪពុករបស់គេហេីយ។

- អ៊ែនជេឡា រ៉ូសីុវ៉ាគឺជាកូនស្រីតែម្នាក់គត់របស់លោក   ហ្គោបេ រ៉ូសីុវ៉ា និងអ្នកស្រី លូ ហ្វាង ដែលជាម្ចាស់ក្លឹបgolden roseដ៏ល្បីមួយនៅក្នុងក្រុងប៉ារីស។

លោកហ្គោបេ រ៉ូសីុវ៉ា ជាជនជាតិបារាំងសុទ្ធមានស្រុកកំណេីតនៅក្នុងក្រុងបារីសប្រទេសបារាំងនេះ រីឯអ្នកស្រី លូហ្វាង គាត់គឺជាកូនកាត់បីសាសន៍គឺបារាំង ចិននិងកូរ៉េ គាត់មានស្រុកកំណេីតនៅក្នុងក្រុងបារីសប្រទេសបារាំងនេះដូចលោកហ្គោបេដែរ។
អ៊ែនជេឡារ៉ូសីុវ៉ាគឺជាដារាម៉ូឌែលដ៏ល្បីម្នាក់ ដែលមានគេទទួលស្គាល់ជាច្រេីនអ្នកថាជាស្រីស្អាត ក៏ប៉ុន្តែគ្មានអ្នកណាដឹងទេថាក្មេងស្រីម្នាក់នេះពោរពេញទៅដោយល្បិចកលបោកប្រាស់នោះទេ នាងតែងតែបោកប្រាស់ស្នេហា បោកប្រាស់ក្តីស្រឡាញ់របស់បុរសៗជាច្រេីនអ្នកដែលបានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់នាង ដោយគោលដៅរបស់នាងចង់បានតែមួយគត់គឺ<<លុយ>>។

-ប៊ីននី រ៉ូមីអូ គឺជាកូនប្រុសពៅរបស់លោក ហេរូឡិច  រ៉ូមីអូ និងអ្នកស្រី ហ្វីឡា អូកាស ដែលជាម្ចាស់club rofelo scarlet មួយដែរ ដែលពួកគាត់គឺជាមិត្តភក្តិរបស់លោក ឡូរេនឌេវេីរីកស៍និងអ្នកស្រី ថេ ជូហ្វាង។

លោក ហេរ៉ូឡិច រ៉ូមីអូ គឺជាកូនកាត់បីសាសន៍គឺបារាំង ជប៉ុន ចិននិង កូរ៉េគាត់មានស្រុកកំណេីតនៅ brittany ប្រទេសបារាំង ។

រីឯ អ្នកស្រី  ហ្វីឡា អូកាស គាត់ជាកូនកាត់ពីសាសន៍គឺកូរ៉េនិងបារាំង គាត់មានស្រុកកំណេីតនៅក្រុងcolma ប្រទេសបារាំង។

រាងក្រាស់ ប៊ីននីរ៉ូមីអូ ក៏ជាម្ចាស់club rosella vasaski ផងដែរហេីយ ប៊ីននី ក៏ជាបុរសម្នាក់ដែលគេទទួលស្គាល់ថាជាប្រុសស្អាតម្នាក់ដែរ ដែលអាចធ្វេីមនុស្សស្រីជាច្រេីននាក់គួចចិត្តប្រាថ្នាចង់បានគេ មិនតែប៉ុណ្ណោះគេក៏មានបងម្នាក់ទៀតដែលមានរូបរាងសង្ហារមិនចាញ់គេទេនោះ គឺ ជុននី រ៉ូមីអូ ដែលជាម្ចាស់club  Raspoutine lores   ពួកគេទាំងពីរក៏ជាមិត្តភក្តិជិតស្និតរបស់ថេយ៉ុនដែរ ។

-ខាយ ប្រេកស៌ថេនវេស គឺជាកូនប្រុសពៅរបស់លោក ហេវេី ប្រេកស៌ថេនវេស និងអ្នកស្រី គ្រីស្តីនណា អូលីវ៉ា ដែលជាម្ចាស់ក្រហ៊ុនផលិតស្រាwine គ្រប់ប្រភេទដ៏ល្បីមួយនៅក្នុងក្រុងប៉ារីស ។

លោក ហេវេី គឺជាកូនកាត់បីសាសន៍គឺកូរ៉េនិងបារាំងនិង អីុតាលី គាត់មានស្រុកកំណេីតនៅក្នុងក្រុងstrasbourgប្រទេសបារាំង។

រីឯអ្នកស្រីគ្រីស្តីណា អូលីវ៉ាគឺជាកូនកាត់3សាសន៍ គឺចិនកាត់កូរ៉េនិងបារាំង មានស្រុកកំណេីតនៅ ក្រុង Bodeaux ប្រទេសបារាំង។

រាងក្រាស់ខាយគឺជាម្ចាស់ហាងលក់ស្រាគ្រប់ប្រភេទធំមួយនៅក្នុងក្រុងប៉ារីស គេក៏ជាបុរសដែលសង្ហារម្នាក់ដែរ ដែលអាចធ្វេីអោយស្រីៗងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ផងគេដែរ រួមទាំងបងប្រុសរបស់គេម្នាក់ទៀត គឺ ប៊ូមឃ្យូ ប្រេកស៌ថេនវេសដែលជាម្ចាស់clubមួយដែរដែល clubនោះមានឈ្មោះថា lastiny verula។
ខាយនិងប៊ូមឃ្យូក៏ជាមិត្តភក្តិរបស់ថេយ៉ុនដែរ។

______________________________________

Black Rose♠️🥀Stories to obsess over. Discover now