💋 ក្តីសុខពេញមួយយប់ 💋

Start from the beginning
                                    

TaeKook សម្លឹងមុខគ្នា ហើយក្តាប់ដៃគ្នាជាប់មិនលែង ដឹងហើយថាទៅប្រាកដជាមានការ
ដាក់ទោស មិនខាន ! ពួកគេក៏សម្រេចចិត្តទៅតាមក្រោយ មិនថាមានរឿងអីក៏ Jungkook មិនអាចប្រលែងTaehyung ឲ្យចេញពីគេដែលបើជ្រុលជា ប៉ារបស់គេដឹងហើយក៏ប្រឈមមុខនិងគាត់តែម្តងទៅ យ៉ាងណាក៏គេមិនអាចបាត់បង់រាងតូចដែល....

+ បន្ទប់ទទួលភ្ញៀវ
លោកJeon ឈរនៅទីនោះក្តាប់ដៃណែន ខឹងនិងJungkook ខ្លាំងណាស់....
<< ប៉ា >> Jungkookនិយាយព្រមទាំងមកជាមួយរាងតូចកាន់ដៃគ្នាជាប់

<< យើងខំឲ្យបានខ្ពស់មុខខ្ពស់មាត់ រៀនសាលាល្អ មានចរិកល្អ តែយើងមិនស្មានថាឯងចរិកថោកទាបចឹងទេ Jungkook >> លោកJeon និយាយភ្លាមៗ
ពេល ពួកគេចូលទៅដល់

<< ប៉ា....តែយ៉ាងណាក៏កូនស្រលាញ់គ្នាហើយ >> Jungkook
ផាច់~~~
មួយកំផ្លៀងចំមាត់ រាងក្រាស់ងាកមុខទៅម្ខាង យកដៃស្ទាបថ្ពាល់
<< បង >> JeMun ចូលទៅជិតលោក Jeon ខ្លាចថាគាត់និងធ្វើអីលើកូនប្រុសតែមួយរបស់គាត់ខ្លាំងជាងនេះ

<< ឯងយល់ចិត្តយើងជាឪទេ??? យើងខំរកស៉ីចិញ្ចឹមក្បាលឯងមក និងមែនទេដែលឯងតបស្នងយើង ? ឯងលួចលាក់ស្នេហាជាមួយអ្នក
បំម្រើ ឯងចង់នៅកន្លែងធុនទាបណាស់ឬ >> លោក Jeon ស្រែកខ្លាំងៗផ្អើលអស់អ្នកនៅក្នុងផ្ទះឯ SoJi នាងធម្មតា នាងគ្មានប្រតិកម្មអីទេ...ព្រោះនាងដឹងតាំងពីផ្ទះនេះដំបូងម្លេះថា TaeKook លួចទាក់ទងគ្នា

<< ទោះ Taehyung ជាអ្នកបំម្រើតែគេក៏ជាមនុស្សដែលប៉ា ! ស្នេហាគ្មានល័ក្ខខណ្ឌទេ>> Jungkook ទាញរាងតូចឲ្យមកជិតខ្លួន ឯរាងតូចវិញភ័យឡើងញ័រខ្លួនទៅហើយគេមិនបាននិយាយអីទេ គិតតែពីអោនមុខចុះ

<< យើងមិនបានថាគេសត្វទេ តែស្នេហាឯងវាខុសធម្មជាតិ ខ្វះស្រីណាស់មែនទេហាស បានជាប្រព្រឹត្ត ស្នេហាជាប្រុសដូចគ្នាបែបនេះ >> លោក Jeon

<< តែកូនស្រលាញ់គេ ! កូនមិនបានគិតថាគេជា ប្រុសឬស្រីតែគេជាក្តីសុខរបស់កូន >> Jungkook ចេញមុខការពាររាងតូចភ្លាមៗ មិនទុកយូរ

<< ចឹងឬ ?? បានស្មោះស្ម័ក្រគ្នាខ្លាំងណាស់មែនទេ ពួកឯងចាប់ Jungkook ទៅម្ខាង ហើយចាប់ Taehyung យកមកនេះ >> លោកJeon បញ្ជា អ្នកបំម្រើប្រុសៗនាំគ្នាចាប់ Taehyung ចេញពី Jungkook

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now