ត្រឹមជាកូនអ្នកបំម្រើ~~~

Start from the beginning
                                    

<< បាទ !! >> Taehyung ឆ្លើយទាំងកំពុងបតខោអាវ ដាក់ចូលក្នុងទូរឈើ ! ឯ រាងក្រាស់ឮហើយក៏ដើរទៅរក ហើយក៏អង្គុយចុះចាប់ Taehyung ឲ្យអង្គុយលើភ្លៅ ហើយអោបចង្កេះជាប់

<< ទំនេរមែនទេ ? >> Jungkook

<< បាទ ! >> Taehyung បែបក្រោយ ហើយញញឹម
ដាក់ Jungkook ដោយទន់ភ្លន់បំផុត

<< បងចង់គេងជាមួយឯងទៀត ! តែពេលនេះប៉ាម៉ាក់ មកវិញហើយ ! បងពិបាកសូម្បីតែនិយាយជាមួយឯង ! បងនឹកឯងណាស់ >> Jungkook ខ្ទប់មុខនិងកញ្ចឹង ក Taehyung

<< មិនអីទេ ! ពេលណានិយាយបានក៏និយាយពេលនិងទៅ >> Taehyung លើកដៃអោបJungkook វិញ

<< ឯងមិនសប្បាយចិត្តទេមែនទេ ? ពេលដែល
បងមិនសូវរវល់ជាមួយឯងបែបនេះ ? >> Jungkook

<< ខ្ញុំមិនបានថាអីទេ ! ខ្ញុំដឹងថាបងធ្វើប្រាកដជាមានហេតុផលរបស់បង >> Taehyung

<< បងមិនចង់ប្រងើយជាមួយឯងទេ ! តែមកពីប៉ាម៉ាក់បងត្រឡប់មកវិញហើយ បងខ្លាចគាត់ចាប់បាន ពេលនោះយើងប្រាកដជាយយ៉ាប់មិនខាន >> Jungkook

<< ខ្ញុំយល់ ! ខ្ញុំមិនបន្ទោសបងទេ ! >> Taehyung ក្រសោបមុខរាងក្រាស់ឲ្យងើយឡើង ហើយក៏ផ្តិតបបូរមាត់គេទៅនិងបបូរមាត់ Jungkook

<< ឯងល្អសម្រាប់បងណាស់ Taehyung ! មួយជីវិតបងនេះ មានឯងគឺគ្រប់គ្រាន់សម្រាប់បងហើយ បងមិនចង់បានអ្វីទៀតទេ !! >> Jungkook

<< ពិតមែនឬ ?? >> Taehyung តបទាំងរំភើបក្នុងចិត្ត ហើយផ្ទៃមុខនៅតែមានស្នាមញញឹមជាប់រហូត

<< ត្រូវហើយ...ដឹងទេថាព្រឹកមិញបងធ្វើទាំងបង្ខំចិត្តទេ! ហើយក៏បងចង់សុំទោសដូចគ្នា ! >> Jungkook ក៏អោនមុខចុះ ឯ Taehyung ក៏ជ្រួញចិញ្ចើម

<< បងសុំទោសរឿងអី ? >> Taehyung ចាប់មុខ Jungkook ឲ្យងើយមើលមុខគេវិញ

<< រឿងប៉ាបងហៅឯងថា ប៉ាវបំម្រើ ប៉ាវព្រាវនោះណា ! បងក៏មិននឹកស្មានថាគាត់និងហៅឯបែបនេះដែល បង
សុំទោសជំនួសគាត់ផងណា >> Jungkook

<< រឿងនេះមែនទេ !! ហឹមម >> Taehyung ដកដង្ហើមធំហើយឲ្យ Jungkook មើលមុខគេឲ្យចំ

<< ខ្ញុំមិនបានគិតរឿងនេះទេ ! បងកុំគិតអី >> Taehyung និយាយហើយក៏ក្រោកចេញពីរ Jungkook ហើយក៏ដើរទៅមាត់បង្អួច ឯរាងក្រាស់ក៏ដើរទៅឈរពីរក្រោយ

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now