​​​​ "គេជាសិស្សថ្មីដែលត្រូវជាមិត្តរួមថ្នាក់របស់កូនៗហើយៗគេឈ្មោះTaehyung, Taehyung នេះគឺ Aru ប្រធានថ្នាក់របស់កូនហើយ!"

ពេលដែលអ្នកគ្រូនិយាយចប់ខ្ញំុក៏ក្រលេកមើលមុខគេតែដោយសារតែគេនឹងខ្ញំុមានកម្ពស់ខុសគ្នារហូតជិត 20cm​ ទើបខ្ញំុត្រូវងើយមើលមុខគេ​, រួចគេក៏រាក់ទាក់ខ្ញំុ

​​ ​ "សួស្ដីប្រធានថ្នាក់, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកនាងហៅខ្ញំុថា​ V​ ក៏បាន"

-->មុខនឹងសម្លេងរបស់គេដូចជា......<---​

កំពុងតែភ្លឹកផងអ្នកគ្រូក៏ហៅធ្វើឲ្យខ្ញំុភ្ញាក់នឹងសម្លេងរបស់គាត់

"​ អរ-ចា៎, ខ្ញំុឈ្មោះ Lee Aru ហើយខ្ញំុជាប្រធានថ្នាក់ "

"អ្នកទាំងពីរទៅថ្នាក់ចុះអញ្ចឹងអ្នកគ្រូមានកិច្ចការបន្តិច"

យើងទាំងពីរក៏ឱនបន្តិចដើម្បីបញ្ជាក់ថាលាគាត់......

----12E-----(លេខបន្ទប់របស់ថ្នាក់ហើយថ្នាក់នេះជាថ្នាក់គំរូប្រចាំសាលា)

"សូមស្ងាត់ណាអ្នកទាំងអស់គ្នា,​ ថ្ងៃនេះខ្ញំុមានរឿងពីរចង់ប្រាប់អ្នកទាំងអស់គ្នា, ទីមួយ​ ថ្ងៃនេះយើងមានសមាជិកថ្មីម្នាក់, ចូលមក"
និយាយចប់ខ្ញំុក៏បក់ដៃហៅគេចូលមករួចគេក៏ចូលមកតាមអ្វីដែលខ្ញំុបង្ហាញគេ

​​​ "សួស្ដីអ្នកទាំងអស់គ្នា, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកទាំងអស់គ្នាហៅខ្ញំុថា​ V​ ក៏បាន, ខ្ញំុរីករាយណាស់ដែលបានស្គាល់អ្នករាល់គ្នា" គេនិយាយរួចខ្ញំុក៏សម្លឹងរកកន្លែងឲ្យគេអង្គុយចៃដន្យសល់តែកន្លែងក្បែរខ្ញំុប៉ុណ្ណោះដូច្នេះខ្ញំុក៏ប្រាប់ឲ្យគេទៅអង្គុយហើយខ្ញំុក៏និយាយបន្ត

​​​ "រឿងទីមួយអ្នករាល់គ្នាដឹងហើយអញ្ចឹងចូលដល់រឿងទីពីរនោះគឺ-ថ្ងៃនេះអ្នកគ្រូមានការរវល់ហើយគាត់ឲ្យយើងធ្វើកិច្ចការក្នុងក្រដាស់នេះរួចអាចសម្រាកបានហើយៗ after break យើងរៀនម៉ោង​ Art "

​​​ ~~~Break time~~~
"Aru តោះយើងទៅ​ញាំុអាហារ , គ្នាឃ្លានហើយ"

"​​ចាំបន្តិចសិនណា​ Zera គ្នារៀបក្រដាស់ហើយយកឲ្យអ្នកគ្រូសិន រួចយើងនឹងទៅ Ok!" (Zera ជាមិត្តស្និទ្ធស្នាលរបស់ខ្ញំុ) ខ្ញំុមិនដឹងគេមកឈរក្បែរខ្ញំុតាំងពីរពេលណាទេ តែឍគេក៏និយាយធ្វើឲ្យខ្ញំភ័យមិនស្ទើរទេ

​​​ "អ្នកនាងប្រធាន,​ ឲ្យខ្ញំុយកទៅក៏ បាន"
​​​ មិនទាន់ប្រកែកនឹងគេផង នាងចំម៉ក់ Zera ក៏យកក្រដាសហុចឲ្យ V ហើយនិយាយអរគុណរួចប្រញាប់ទាញដៃខ្ញំុចេញមក....

"​​Wow​, ហេតុអីថ្នាក់ 12E សំបូរសុទ្ធតែប្រុសស្អាតអញ្ចឹង!!!"
"មែនហើយ!​ លឺថាគេជាសិស្សថ្មីផងណា"
"អញ្ចឹងបានជាប្លែកមុខណាស់"

សម្លេងសិស្សស្រីជាច្រើននាំគ្នាខ្សឹបខ្សៀវគ្នានៅពេលឃើញ​ V ដើរមកក្នុងអាហារដ្ឋាន

​​​​​​​​​​​ "ខ្ញំុអង្គុយទីនេះបានទេប្រធាន?"

"មិនអីទេ, ហើយលោកហៅខ្ញំុថា Aru បានហើយព្រោះហៅប្រធានបែបនេះពិបាកស្ដាប់ណាស់"

"មែនហើយអ្នករាល់គ្នាហៅនាងថាAru គ្រប់តែគ្នា" ​ jungkook (​​jungkook ជាអនុប្រធានទីមួយ)​និយាយព្រោះតុនេះមានគ្នាអង្គុយសរុបទាំងV ទាំងអស់មានគ្នា​6នាក់ក្នុងនោះមាន​ :
Zera, Jungkook, Sun-Sy, Sin-yu(អនុប្រធានទីពីរ), V នឹងខ្ញំុ

​​​ ក្រោយពេលញាំុអាហារនឹងជជែកគ្នាលេងរួចមកពួកយើងក៏ដើរទៅទូដាក់អីវ៉ាន់ដើម្បីយកសៀវភៅតែមិនដឹងថាជាព្រហ្មលិខិតឬមិនមែននោះទេគឺទូររបស់យើងនៅជាប់គ្នាហើយគេក៏សួរនៅសំណួរដ៏ចម្លែកហើយសំណួរនេះខ្ញំុក៏កំពុងតែគិតដែរ

​​ "Aru!!" V

"អរលោកហៅខ្ញំុមែនទេ?" Aru

"មែនហើយ, តើខ្ញំុអាចសួរAruមួយសំណួរបានទេ?"

"Okay, សួរមកចុះបើខ្ញំុអាចឆ្លើយបានខ្ញំុនឹងឆ្លើយ!"

" យើងធ្លាប់ស្គាល់គ្នាតាំងពីរមុនមកមែនទេ?"

"អត់ទេ, មិនដែលទេ!"

[ខាងក្រៅអាចថាមិនដែលតែក្នុងសុបិន្តជួបគ្នារហូតសោះនាង​ ​Aru!!]

"ព្រះនាងរបស់យើងហេតុអីបានជាទ្រង់ផ្លាស់ប្ដូរច្រើនយ៉ាងនេះហើយហេតុអីទ្រង់មិនចងចាំយើង?​ ដើម្បីជួបទ្រង់យើងតែងតែបង្ហាញខ្លួនក្នុងសុបិន្តជាមួយទ្រង់ហេតុអីទ្រង់មិនចាំយើង"

"V លោកនិយាយអីនឹង??"

"អរ, អត់អីទេតោះយើងទៅ Aru"

[ហេតុអីគេដូចជារាជបុត្រក្នុងសុបិន្តម្នាក់នោះខ្លាំងម្លេសឬគេជាម្នាក់នោះ??បើគេដឹងថាខ្ញំុតែងតែជួបគេក្នុងសុបិន្តនោះខ្ញំុនឹងខ្មាស់គេស្លាប់ហើយ​ Lee Aru]

~~~~To be continued~~~~

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now