ភាគ ទី 19
ឆ្លងកាត់ការ ភាពស្ងាតច្រងំតាមផ្លូវមកផ្ទះ រាងតូច អង្គុយសំឡឹងមុខ មនុស្សចាស់ដែលខ្សោះអស់ឈាមមុខស្លេកស្លាំង គ្មានដង្ហើម ដៃជើងមិនកំរើក គេនិយាយខ្សិបខ្សួល ម្នាក់ឯង
( អ៊ំ ហា៎ អ៊ំនិយាយជាមួយខ្ញុំបន្តិចបានទេ ?
អ៊ំដឹងទេ ខ្ញុំរៀនស្លរថ្នាំ ពិសជោគជ័យហើយ ខ្ញុំអាចសំលាប់កញ្រ្ជោងបានទៀតណា ! អ៊ំសន្យាថានឹងបង្រៀនខ្ញុំទៀត
អ៊ំមិនក្បត់សន្យាទេមែនទេអ៊ំ ? )
លោកគ្រូ long មិនដឹងថាត្រូវនិយាយអ្វីគាត់មានតែ អង្អែលខ្នងលួងលោម រាងតូច ដើម្បីកុំឲ្យពិបាកចិត្តពេក។
លោកគ្រូ long: អាល្អិតឯងកុំយំអីណា គាត់ផុតកម្មពារហើយ គាត់ទៅបានសុខហើយ បើឯងយំ ចឹងគាត់មិនសប្បាយចិត្តនោះទេ ហើយវិញាណគាត់ក៏មិនបានស្ងប់ដែរ
ត្រូវជឿយើងណា !! ត្រូវរឹងមាំ អ៊ំ xia ធ្វើនេះព្រោះចង់ឲ្យឯងការពារ ពិភពលោកនេះពីពួកបិសាចទាំងនោះ បើឯងទន់ជ្រាយ គាត់និងខូចចិត្តដឹងទេ ?
រាងតូចងាគមកមើលមុខ អ្នកដែល
និយាយលើកទឹកចិត្ត និងមានហេតុផលនោះ
ជាមួយក្រសែភ្នែកយ៉ាងស្រទន់ និងជឿជាក់
គេបញ្ឈប់ការយំហើយ សន្យានិងអ៊ំ xia ថាគេនឹងរឹងមាំ កំចាត់បិសាចនោះឲ្យអស់។
Zhan : Yibo បងអាចទៅផ្ទះអ៊ំ xia បានទេ ?
ខ្ញុំចង់បញ្ចុះសព្វគាត់ ឲ្យបានល្អ ។
Yibo : បានឲ្យតែឯង សុំបងធ្វើបានទាំងអស់ ក្រោយពេលដល់ផ្ទះ អ៊ំ xia រាងតូចក៏លើកបី គាត់ចុះ គេខំជីក ក៏កាយ ដើម្បីបញ្ចុះសព្វ
ក្រោយពីរួចរាល់ហើយ ពួកគេទាំង 3 ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។
ដោយសាតែយប់ជ្រៅទៅហើយទើប ពួគបំបែកគ្នាទៅផ្ទះ នឹងគេងរៀងៗខ្លួន លើកលែងតែ រាងក្រាស់ដែលនៅគេងជាមួយរាងតូចដដែល ។
ក្នុងបន្ទប់ Zhan
Yibo : អូនដឹងទេថាបងភ័យណាស់ លើកក្រោយទៅណា
ប្រាប់បងខ្លះផង បានទេ ?
Zhan : អឹម ...... អូនមិនចង់រំខានព្រោះឃើញបង គេង
បងក៏ដឹងថា ប៉ាមិនចង់ឲ្យខ្ញុំទៅ រកអ៊ំ xia ទេ ។
Yibo: តែអូនអាចសរសេសំបុត្រទុកឲ្យបងក៏បានបើអូនមិនចង់រំខាន់ ព្រោះពេលបាត់អូនបង មិនដឹងទៅរកឯងណាទេ
បងបារម្មណ៍ ។
Zhan : អូននឹងធ្វើតាមបង គ្មានរឿងនេះកើតឡើងលើកក្រោយទៀតទេ ( ញញឹម យ៉ាងស្រស់ទៅ អ្នកម្ខាងទៀត)
