★THE BROTHER★

28 0 0
                                        

- Part:01


ព្រះអាទិត្យចាប់ផ្តើមរះចែងចាំងចូលក្នុងបន្ទប់ដេកធំ
ទូលាយតាមវាំងនន បង្ហាញឲ្យឃើញមនុស្សពីរនាក់
គេងលើគ្រែធំអោបគ្នាបេះមិនដាច់នោះគឺ ' Kim
Namjoon ' និងគូស្នេហ៍របស់គេកញ្ញា ' Lee Harim '

Kim Namjoon មហាសេដ្ឋីប្រាក់លានវ័យក្មេង
29 ឆ្នាំ មានមុខជំនួញច្រើនជារបស់ខ្លួនទាំងនៅក្នុង
ប្រទេសកូរ៉េនិងក្រៅប្រទេស..។ ប៉ុន្តែរាល់ថ្ងៃនេះគេ
គ្រប់គ្រងក្រុមហ៊ុនរបស់ប៉ា ' H.Sale of Villas and Land '

[ ថើបថ្ងាស ]


អ្នកគេងនៅក្រោមទ្រូងធំដឹងពីចំហាយក្ដៅនៃខ្យល់
ដង្ហើមមកប៉ះនឹងថ្ងាសក៏ភ្ញាក់ ហើយសម្លឹងមើលអ្នក
ដែលថើបនាង

" បងភ្ញាក់យូរហើយមែនទេ? " Harim
" ...... " មិនតប តែបែរជាទាញនាងមកឱបណែនជាប់នឹងទ្រូង ហើយក៏លង់លក់ជាលើកទី2

" គ្រប់យ៉ាងដែលគេធ្វើចំពោះ Harim មករយៈពេល
4ខែមកនេះ គេនៅមិនទាន់ដឹងទេថាគេស្រលាញ់នាង
ឬគ្រាន់តែអាណិត តែតាំងពីដំបូងគឺគេអាណិតនាង
នាងមិនមានអ្នកណាក្រៅពីគេ...."


[ H. Sale of Villas and Land ]

" បងប្រុស joon មកធ្វើការហើយឬនៅ? " Shin
Hyunbin សួរលេខានៅមុខបន្ទប់ធ្វើការធ្វើ Namjoon
" ចាស៎នៅទេអ្នកនាង Shin " លេខា Namjoon
" អឹម...!បើចឹងខ្ញុំផ្ញើរឯកសារនេះឲ្យបង Joon ផង "
" ចាស៎បានអ្នកនាង Shin "

យកឯកសារទុកនៅលេខារបស់ Namjoon រួច
ហើយនាងក៏ទៅតុធ្វើការរបស់នាងខាងផ្នែកគ្រប់គ្រង
ទូទៅ....

Namjoon ថ្ងៃនេះគេមិនទៅធ្វើការទេ គេចំណាយ
ពេលពេញមួយថ្ងៃដើម្បីនាំ Harim ដើរលេងព្រោះ
មួយរយះនេះគេរវល់ទើបមិនសូវបានមករកនាង
ចេញពីធ្វើការគេក៏ត្រឡប់ទៅស្នាក់នៅផ្ទះ ណាមួយ
ក៏ត្រូវជូន Hyunbin ទៅផ្ទះដូចគ្នាទើបគេខ្ជិល
ត្រឡប់ទៅ condo...

" អាឡូ binbin! "

( ចាស៎បង joon )

" ថ្ងៃនេះបងមិនទៅធ្វើការទេ ពេលចេញពីធ្វើការចាំ បងឲ្យ Fran ជូនឯងទៅផ្ទះ "

★ The BROTHER ★Stories to obsess over. Discover now