ព្រំដែនបេះដូង ❤️✨

2.4K 125 0
                                    

ជីមីនខាំមាត់សម្លឹងអតីតប្រពន្ធមួម៉ៅណាស់ដឹងទេខំល្បួងប៉ុណ្ណឹងហើយនៅមកប្រកែកទៀតពិតជាអត់មិនបានឥលូវហើយ។
«ហឺយ.!! អូមី ខ្ញុំសុំទោសតែកុំទាន់ដេញខ្ញុំទៅវិញអីពេលនេះវានៅឈឺក្បាលងើបមិនរួចទេសុំគេងបន្តិចសិន» គេធ្វើពុតជាឈឺក្បាលទាំងដែលវាមិនមែនជាការពិតឡើយគេគ្រាន់តែចង់នៅទីនេះនៅក្នុងបន្ទប់របស់នាង
ឲ្យបានយូរពេលទៅផ្ទះខ្លួនឯងពេលណាក៏ស្រ្តេសនឹកឃើញតែនាង ។
«កុំមកធ្វើពុតគិតថាខ្ញុំមិនដឹងមែនទេ? លោកនេះចំជាល្បិចកែមិនឡើងពិតមែន ផាក ជីមីន» នាងស្រែកជេគេវូងៗខ្នក់ខ្នាញ់សឹងតែចាប់មួលករទៅក្រោយប្រុសចង្រៃម្នាក់នេះចង់ធ្វើសុីនាងហើយ ។
« ពុទ្ធោៗ...!!! អ្នកណាអីក៏ដឹងច្បាស់ម្ល៉េះ?? ខ្ញុំឈឺក្បាលពិតមែន មិនបានបោកនាងទេ ម៉េចក៏និយាយគ្នាស្តាប់មិនយល់បែបនេះ? » ជីមីនតបវិញទាំងឃ្នើសក្នុងចិត្តស្រីម្នាក់នេះកាន់តែកាចមែនហើយស្រែកជេគេមិនក្រែងចិត្តបន្តិចសោះ។
« មកពីលោកជាមនុស្សបែបនេះតាំងតែពីដើមមកម្ល៉េះបើមិនឲ្យដឹងទើបចម្លែក»
«ចាំច្បាស់យ៉ាងនេះ?? ឬក៏នៅនឹកនាដល់ខ្ញុំ?» ជីមីនវាយចិញ្ចើមឌឺនាងទ្រើកៗ ចង់ដឹងណាស់តើនាងនៅនឹកគេដែរទេ ។
«ភើយ..!!! លឺហើយចង់ក្អួត..!! មនុស្សស្អីមានអំនួតលើខ្លួនឯងឆ្អើម»
នាងធ្វើជាខ្ពើមរអើមខ្លាំងៗចំពោះមនុស្សដែលដេកនៅលើពូករបស់នាង ។ មុខក្រាស់ហៅលែងងៀកក្រោយហើយគេនិង។
«អូ៎.!!! នេះនាងពិតជាអត់អារម្មណ៍អីពិតមែន?? បើអត់ចឹងខ្ញុំដេកហើយ ស្រវឹងស្រាផឹកចំស្រានឹកអតីតប្រពន្ធ» គេរអ៊ូរងូវៗចង់ឲ្យនាងលឺ ។ តែវាមិនបានជ្រាបចូលក្នុងខួរក្បាលឡើយព្រោះនាងដឹងថាគេគ្រាន់តែបញ្ជួសតែប៉ុណ្ណឹង ។
«បើបាត់ឈឺក្បាលហើយក៏ប្រញាប់ត្រឡប់ទៅផ្ទះលោកវិញព្រោះខ្ញុំមិនចង់ឃើញមុខ
លោកទៀតឡើយ » គិតឬថាជីមីនខ្វល់ចង់នាងនិយាយអីក៏និយាយចុះគេមិនខ្វល់ឡើយបានដេកនៅទីនេះមួយយប់ហើយគេនិងដេកឲ្យបានមួយយប់ទៀតចាំតែមើលទៅ ។

_________
ពេលរសៀល

អូមីអង្គុយផ្ទៀងមើលនាឡិការគេដេកអីក៏ដេក
ម៉េសស្មើរហ្នឹងហើយនៅមិនទាន់ក្រោក
ទៀតពិតជាទ្រមក់មែន ។ អត់ទ្រាំលែងបានទើបនាងដាច់ចិត្តក្រោកដើរចូលទៅក្នុងបន្ទប់។
គេនៅតែគេងដដែលនេះកើតអីឲ្យប្រាកដទៅស្ងៀមម្ល៉េះ ។
«ជីមីន..!! ជីមីនលោកកើតអី..!! លោកក្តៅខ្លួន?» នាងស្រាប់តែលើកដៃស្ទាបថ្ងាសរបស់គេវាឡើងកម្តៅស្ទិញ់ៗ ប្រហែលមកពីស្រាយប់មិញហើយនៅមិនក្រោយមករកអីញាំទៀត ។

_______

អូមី ចេញទៅក្រៅទិញថ្នាំនិងប្រដាប់វាស់កម្តៅនិងធ្វើបបរឲ្យគេញាំព្រមទាំងជូតខ្លួនដើម្បីបន្ថយកម្តៅ
«ហ្អឹម..» ជីមីនគ្រហ្អឹមនៅដើមករតិចៗបន្ទាប់ពីនាងជូតខ្លួនឲ្យគេរួចរាល់ ។
«ងើបមកញាំបបរហើយលេបថ្នាំណា៎..» នាងហៅគេដោយសម្លេងស្រាលបំផុតធ្វើដូចកាលពីនៅជាប្តីប្រពន្ធនិងគ្នា ។
«អូមី..!! ហ្អឹម.!! ខ្ញុំគ្មានកម្លាំងក្នុងខ្លួនទេ..»
អូមីដកដង្ហើមធំបន្តិចទើបគ្រាគេឡើងអង្គុយឲ្យផ្អែកខ្នងហ្នឹងក្បាលគ្រែរួចក៏ដួសបបរបញ្ចុកគេ។

ញាំបានតែប៉ុន្មានម៉ាត់គេស្រាប់តែហើបមាត់សួរសំណួរដែលលាក់ទុកជាយូរហើយនោះភ្លាម។
« នាងនៅស្រលាញ់ខ្ញុំទេ? »
«សួរធ្វើអី?»
«ឆ្លើយមក»
«មិនដឹង»
«ចុះនាងធ្វើនេះ? បានន័យថាម៉េច? »
«ខ្លាចលោកស្លាប់នៅក្នុងផ្ទះរបស់ខ្ញុំ»
នាងឆ្លើយហីៗ តែជីមីនបែរជាទម្លាក់ទឹកមុខចុះនិងពាក្យសម្តីរបស់នាងដែលនិយាយមក ។
«ខ្ញុំឈប់ញាំហើយ» គេរុញចានបបរចេញភ្លាមរួចក៏ទាញភួយមកដណ្តប់វិញយ៉ាងក្តីអន់ចិត្ត ។
«លេបថ្នាំសិនចាំគេងទៀត...លោកចង់ស្លាប់ឬយ៉ាងម៉េច?? »
«ហ្អឹម..» គេព្រមហាមាត់ទទួលយកថ្នាំលេបតែមុខក្រៀមដដែលព្រោះតែពាក្យសម្តីរបស់នាង ។

💋ព្រំដែនបេះដូង💙Wo Geschichten leben. Entdecke jetzt