Episode 1

746 27 4
                                    

+Home

      វីឡាមួយនៅកណ្តាលទីក្រុង Seoul ដែលអ្នកដទៃមើលពីក្រៅគ្រាន់តែជាវីឡាធម្មតាមួយសាមញ្ញៗ តែអ្នកទៅដឹងទៅថានៅក្នុងវីឡានោះប្រកបទៅដោយការរចនាយ៉ាងប្រណីតឥតខ្ចោះប៉ុណ្ណោនោះ។ មើលពីមុខទៅវានេះដូចចង្អៀតបន្តិចតែនៅផ្នែកខាងក្រោយគឺទំលំទូលាយបំផុតទាស់ត្រង់ថាវាជាវាលស្មៅសុទ្ធ។លើសពីនេះទៅទៀតវាពោរពេញទៅដោយគ្រឿងការពារ ព្រោះអ្នកផ្ទះនេះយកសុវត្ថិភាពសំខាន់ជាងអ្វីទាំងអស់ពោលគឺម៉ត់ចត់បំផុត។ហើយក៏គ្មានណានឹកស្មានដល់ថាកូនប្រុសរបស់អ្នកជំនួញល្បីឈ្មោះម្នាក់មករស់នៅជាមួយមិត្តភក្តិរបស់គេពីរនាក់ទៀតនៅក្រោមដំបូលវីឡានេះឡើយ...ពួកគេទាំងបីមានកម្មសិទ្ធស្មើគ្នាក្នុងការរស់នៅក្នុងផ្ទះមួយនេះ ព្រោះកំលោះទាំងបីនោះបានចូលភាគហ៊ុនស្មើគ្នាក្នុងការទិញវីឡានេះផងដែរ...

(អាឡូ!!!ស្អែកនេះឯងត្រូវមកប្រជុំលឺទេ ហៅគ្នារបស់ឯងមកផង យើងមានកិច្ចការសំខាន់ អោយធ្វើហាមយឺតអោយសោះ ហើយមួយទៀតយប់ហ្នឹងសម្រាកយកកម្លាំងអោយហើយទៅ)

អ្នកដែលតេរមកនិយាយមកមួយរយៗ

"ខ្ញុំសុំនិយាយម្តងបានទេ លោកប្រធាន"អ្នកដែលតេរទៅនិយាយទាំងមុខក្រញ៉ូវ

(Ok និយាយមក)

"Bossថ្ងៃនេះដូចសម្តីមឺុងម៉ាត់ម្ល៉េះ"

(ជាអ្វីដែលឯងចឹងនិយាយឬ?)

"ហ្នឹងហើយ!!!តែថាស្អែកទៅម៉ោងប៉ុន្មាន"

(ម៉ោង 8 យប់ )

"អូ!!អស់ការហើយមែនទេចឹងខ្ញុំបិទទូរស័ព្ទហើយ"

(នែ៎!!!ឈប់សិន Jeon Jungkook
ឈប់ៗ...)

បុរសដែលគេហៅថា Jeon Jungkook បានចុចផ្តាច់ទូរស័ព្ទដោយមិនរង់ចាំអ្នកនៅខ្សែទូរស័ព្ទទៀតនិយាយអោយចប់។ រួចហើយក៏ដើរសម្តៅមកបុរសពីរនាក់ទៀតដែលកំពុងអង្គុយលើសាឡុងក្បែរគ្នានោះ។ មុនដំបូងគេគ្រាន់តែចង់តេរទៅសួរសុខទុក្ខតែបែរដាក់មកញ៉ែតៗថាមានការងារសំខាន់នៅថ្ងៃស្អែកទៅវិញ។

"ម៉េវចក៏មិនស្តាប់Bossនិយាយអោយចប់ទៅ"

បុរសដែលកំពុងអង្គុយកំពុងវាយកុំព្យូរទ័រយ៉ាងញាប់ស្មេរពោលឡើងដោយមិនមើលមុខអ្នកដែលទើបតែបញ្ចប់ការនិយាយទូរស័ព្ទមុននេះ។

You've reached the end of published parts.

⏰ Last updated: Jun 07, 2020 ⏰

Add this story to your Library to get notified about new parts!

FIGHTING LOVE (khmer)Where stories live. Discover now