រឿង: ពេលមួយដែលគ្មានអូន💔

118 2 0
                                        

  

    ក្នុងទំនាក់ទំនងមួយដែលភាគគីទាំងសងខាងមិនយល់ចិត្តគ្នាតើនឹងទៅជាយ៉ាងណា? បើនៅសុខៗដៃគូរម្ខាងទៀតស្រាប់តែប្រែជាសោះអង្គើយ លែងខ្វល់ខ្វាយតើបណ្តាលមកពីអ្វី?

    គេគឺ ហេលម៉ុន អាតេឡា អាយុ35 គេជាម្ចាស់ក្រុមហ៊ុនឡានឈានមុខមួយនៅ អាល្លឺម៉ង់។

នៅអាយុ29ឆ្នាំ គេបានរៀបការជាមួយមនុស្សស្រីម្នាក់ដែលពួកគេទាំងពីរបានស្រឡាញ់គ្នាបាន3ឆ្នាំក៏សម្រេចចិត្តរៀបការសាង សុភមង្គល   នាងគឺអាណា លីនយ៉េ អាយុ25ឆ្នាំនាងជាក្មេងកំព្រាតាំងតែនៅអាយុ3ឆ្នាំ ត្រូវបានគេយកទៅដាក់នៅ មណ្ឌលកុមារកំព្រាព្រោះគ្មានសាច់ញាតិណាយកនាងទៅចិញ្ចឹម គ្រប់គ្នាថានាងជាបន្ទុក....។

     ស្រឡាញ់គ្នាដំបូងគ្រប់យ៉ាងគឺល្អ គេជាប្តីល្អចេះយល់ចិត្តប្រពន្ធ តែ....គ្រប់យ៉ាងវាជាអតីតកាល ពេលនេះមិនដូចពីមុនទេ!!!

     ម៉ោង9យប់

   "បងត្រលប់មកវិញហើយមែនទេ?" នាងសួរទាំងព្យាយាមញញឹមទោះដឹងថាបន្តិចទៀតនឹងជួបជាមួយសម្តីគ្រោតគ្រាត។

   "ឃើញហើយនៅសួរទៀត!" ប្តីចាប់ផ្តើមធុញទ្រាន់នឹងនាងទៀតហើយបែបនេះមក2ឆ្នាំហើយតែនាងនៅតែ....មិនទម្លាប់!!

   "បងហត់ទេ? បងញុាំអីរួចឬនៅអូនទៅរៀបចំអោយ" ទោះទទួលបានភាពសោះអង្គើយក៏នាងនៅតែព្យាយាមញញឹម ទាំងបេះដូងក្រៀមក្រំ  បន្លប់ទឹកភ្នែកកុំអោយស្រក់ព្រោះគាត់អាចនឹងធុញលើសដើម។

    "ឃើញមុខនាងលេបបាយលែងចូល!" គេនៅតែប្រើសម្តីវាយប្រហារទៅលើនាងបន្ត ទាំងចិត្តស្ងប់ មុខក៏កាន់តែមាំ តែបង្ហាញថាធុញដល់កម្រឹតហើយ។

   ថារួចហេលម៉ុនដើរទៅខាងលើទាំងមិនខ្វល់អ្វីទាំងអស់។ គេក៏មិនដឹងដែរតែឃើញមុខនាងហើយគេធុញ មិនមែនស្អប់ តែ...ធុញៗៗ! នាងគួរអោយរំខាន!។

   អ្នកដែលត្រូវគេទុកចោលបានត្រឹមតែសម្រូតខ្លួនចុះក្បែរសាឡុង ទឹកភ្នែកដែលទប់ក៏ស្រក់ចុះ មិនដឹងជាស្រក់លើកទីប៉ុន្មានទេ

   "ហឹកៗៗៗ " នាងយំទាំងស្ងាត់ៗ ទឹកភ្នែកដូចបាក់ទំនប់។ គេឃោរឃៅណាស់! គេសម្លាប់នាងដោយពាក្យសម្ដី វាឈឺជាងត្រូវគាត់វាយទៅទៀត។

short novelCerita yang bikin terobses. Temukan sekarang