ភាគ ១ ' ម្ដងហើយ ម្ដងទៀត '

282 10 2
                                        

( រំលងអាធ្រាត្រ ក្នុងហាងទៀមស្រាមួយកន្លែង នៅចំកណ្ដាលទីក្រុង Beijing ... )

_ " ពេលខ្លះខ្ញុំគិតថា... រាល់ពេលដែលខ្ញុំឮគេគ្រប់គ្នានិយាយអំពីជីវិតរបស់ពួកគេ... " _

**< តើប៉ារបស់ឯងសុខសប្បាយទេ ? >**

_" ដូចជាជីវិតរបស់ពួកគេគឺពោរពេញទៅដោយភាពកក់ក្ដៅ...ហើយក៏គួរឲ្យអាណិត ..." _

**< ហា៎...! ហា៎...! ហា៎...! ( សើច ) បន្ទាប់ពីជាប់ឈ្មោះចូលបម្រើកងទ័ព សល់តែមួយឆ្នាំទៀត...គេនឹងចេញមកវិញខ្ញុំសប្បាយចិត្តណាស់ >** ... និយាយបណ្តើរផឹកបណ្ដើរ

_" វាក៏ក្លាយទៅជាទម្លាប់របស់ពួកគេ ... " _

**< ល្អហើយដែលបានដឹងដំណឹងនេះ >** និយាយបណ្ដើរ ដៃម្ខាងបានលើកកែវស្រាបម្រុងនឹងផឹកក៏និយាយបន្ត **< ខ្ញុំគ្មានជម្រើសអីក្រៅពីបារម្ភពីឯងទេ Yu ។ ហើយខ្ញុំឮថាដូចជា ឯងឥឡូវហ្នឹងកំពុងតែរកការងារធ្វើថែមទៀតត្រូវអត់? >** និយាយរួចក៏លើកកែវផឹក

Yu ស្ដាប់រួចក៏ បានលើកកែវស្រាដាក់ជិតមាត់ដ៏ស្រស់ស្អាតមានពណ៌ស៊ីជម្ពូ ហើយផឹកលើកដាច់តែម្ដង។

**< ខ្ញុំមិនអីទេ ខ្ញុំសុខចិត្តរកលុយជាជាងទំនេរអត់ប្រយោជន៍ >** Yu តបទាំងទឹកមុខនឿយហត់តែមិនអាចរអ៊ូបាន។

_" ត្រង់ចំណុចខ្លះ ជីវិតរបស់ខ្ញុំដូចជាពិបាកណាស់ គ្រាន់តែចង់បំពេញក្ដីស្រមៃរបស់ខ្លួនឯងគឺ ចង់បានជីវិតរស់នៅដោយសុខសាន្តមួយ មិនចង់បានលើសលុបគ្រាន់តែជីវិតធម្មតា គេងស្រួល មានបាយហូប3ពេល "_ Yu គិតក្នុងចិត្ត

**< ហ្នឹងហើយ Li ពិសេសរឿងហ្នឹងកើតឡើងយូរហើយ ចឹងមិនបាច់រំលឹករឿងហ្នឹងទៀតទេ យើងនិយាយរឿងផ្សេងវិញ >** Yu និយាយដោយទឹកមុខញញឹមតិចៗ ប៉ុន្តែកែវភ្នែកលាយឡំនូវភាពក្រៀមក្រំ រួចយកដៃជូតមាត់ហើយក៏បន្ត **< ឥឡូវហ្នឹងដូចជាពិបាកទាក់ទងទៅ Li ឯង ដល់ហើយ >** និយាយរួច Yu មានអារម្មណ៍ខ្មាស់អៀនបន្ទាប់ពីបានសួរទៅ Li ហើយ។

**< សុំទោសផង...ខ្ញុំអត់ដែលចេញក្រៅផងមួយរយៈហ្នឹង >** Li តបភ្លាម ហើយនិយាយបន្ត **< Yu ស្អែកខ្ញុំត្រូវឡើងយន្តហោះទៅសហរដ្ឋអាមេរិកវិញហើយ ព្រោះចាប់ផ្ដើមពីខែក្រោយទៅខ្ញុំត្រូវរៀនបន្ត និងមានការងារច្រើនត្រូវជួយប៉ារបស់ខ្ញុំ អរគុណសម្រាប់ចំណាយពេលវេលាមកកំដរខ្ញុំ បើអត់មានឯងខ្ញុំអផ្សុកងាប់ហើយ >**

Black Swans Where stories live. Discover now