ភាគទី ១ " ប្តីក្បាលឯង "

63 16 1
                                        


     សង្គមបច្ចុប្បន្ន មនុស្សសម័យនេះសម្បូរទៅដោយការឈ្នានីស ការច្រណែន ការស្អប់ លាយឡំមកជាមួយភាពល្អ ការច្រណែនរបស់មនុស្សខ្លះ សូម្បីជីវិតមនុស្សក៏ហ៊ានលើកដៃសម្លាប់បានដែរឲ្យតែមិនត្រូវចិត្តរបស់ខ្លួន គឺគ្មានសល់សាកសព..

   « អាណាថ្លើមធំម្ល៉េះ! វាហ៊ានខ្លាំងណាស់ហ៊ានដុតឃ្លាំងរបស់យើង អាថេសូឆាប់ទៅរកមុខអាអ្នកដុតឃ្លាំងយើងភ្លាម » hansol ម៉ាហ្វៀកំណាចបញ្ជាទៅកាន់ជំនិតរបស់ខ្លួន ដោយកំហឹងពេញខ្លួន

   « បាទ ចៅហ្វាយ! »

   « រកវាឲ្យឃើញហើយសម្លាប់វាចោលទៅ កុំទុកវាឲ្យសោះ » hansol និយាយយ៉ាងឈាមត្រជាក់
   « ទទួលបានចៅហ្វាយ » ថេសូទទួលបញ្ជារួចក៏ទៅស៊ើបរកអ្នកដែរបង្កហេតុ

   « កុំឲ្យយើងដឹងថាជា អា កាង ស៊ូមីន ឲ្យសោះ » hansol និយាយយ៉ាងកំណាច កាងស៊ូមីនជាសត្រូវស៊ូពូជ មិនថាការងារផ្សេងៗ ស៊ូមីនតែងតែប្រកួតប្រជែងជាមួយ hansol រហូតប៉ុន្តែមិនដែរឈ្នះ hansol នោះទេ Hansol chwe គឺជាម៉ាហ្វៀមានអំណាច យ៉ាងខ្លាំងនៅកូនរ៉េខាងត្បូង អាមេរិក និងបណ្តាប្រទេសផ្សេងៗ នរណាៗក៏ស្គាល់គេដែរ ហើយក៏គ្មានអ្នកហ៊ានប៉ះដែរ មានតែសត្រូវទេដែរកំពុងរកវិធីកម្ចាត់គេចេញពីពិភពលោកនេះ ក្រុមហ៊ុន hansol  ឈ្មោះ Chwe group លក់អចលនទ្រព្យ ប៉ុន្តែវាគ្រាន់តែជាការបាំងមុខអំពីការងារខុសច្បាប់ គឺការលក់អាវុធ ប៉ុណ្ណោះទេ គឺលក់ដោយខុសច្បាប់ទៀតផង ប៉ុន្តែគ្មានអ្នកហ៊ានក្អកជាមួយទេ...

   « ចៅហ្វាយ » ថេសូទៅមិនយូរប៉ុន្មានក៏ត្រឡប់មកវិញ

   « ឆាប់ចូលមក »

   « ចៅហ្វាយ គឺជាអា ស៊ូមីន ចៅហ្វាយ »ថេសូនិយាយប្រាប់ hansol

   « យើងគិតមិនខុសមែន! ឯងឆាប់បញ្ចូលគ្នាទៅកម្ចាត់ទៅ បើធ្វើអីវាមិនបានទេ សម្លាប់គ្នាវា
ចោលទៅឲ្យអស់ទៅ » សម្លេងកំណាច ទឹកមុខបង្ហាញពីរស្មីពិឃាត កំហឹងសឹងតែឆេះពេញខ្លួន

   « បាទចៅហ្វាយ » ថេសូថាទទួលរួចក៏ចាកចេញទៅ ។
                  .........................

       *សកលវិទ្យាល័យ SVT
     សកលវិទ្យាមួយដែរពោរពេញទៅដោយនិស្សតិជាច្រើនដែរមករៀននៅទីនេះ មនុស្សអ៊ូអរដូចផ្សារលក់ត្រី អ៊ុស មែនទេ ដូចទីក្រុងមានមនុស្ស អឺ មិចក៏មិចទៅសំខាន់មានមនុស្ស ( តាប៉ែ ) ក្នុងថ្នាក់សិក្សារមួយ...

ស្អប់ដល់ឆ្អឹង... (ផ្អាកសសេរ)Where stories live. Discover now