[ MAIN PLOT ]

Começar do início
                                        

កូនចៅរបស់ក្រុមរ៉ូមីអូជាច្រើន គឺមិនបានរត់ទៅណារួចផុតពីឃ្លាំងមួយនេះឡើយ ពួកគេទាំងអស់គឺត្រូវឃាំងជាប់ដោយកូនចៅរបស់ម័រហ្គេននិងហ្វើរីនទាំងអស់ ទើបពេលនេះ ក៏បានឃើញប៉ូលិសវាយខ្នោះពួកគេទាំងអស់បានជាស្ថាពរ។រីឯសាកសពរបស់ ហ៊ីស៊ឹង គឺត្រូវបានខាងមន្ទីពេទ្យជាអ្នកចាត់ចែងទាំងអស់ដូចគ្នា។

ចំណែកឯ សុងហ៊ុនឯណេះវិញ ពេលនេះគ្រប់គ្នាពិតជាមានចម្ងល់ខ្លាំងណាស់ ក្រែងសុងហ៊ុនបានស្លាប់ហើយ? ហេតុអីគ្រូពេទ្យបែរជានាំគ្នាប្រញាប់យកអុកស៊ីសែនមកបំពាក់អោយនាយធ្វើអី? តែឆ្ងល់មិនបានយូរ ព្រោះ សុងហ៊ុន ត្រូវបានពេទ្យលើកឡើងដាក់លើគ្រែអូសចូលឡានសង្រ្គោះបន្ទាន់បាត់ទៅ។

រីឯជេយ៉ុនវិញ ព្រោះតែគេកំពុងមានកូនក្នុងពោះ រួមទាំងត្រូវមកយំអស់ទឹកភ្នែកជាច្រើនក្រោមតំណក់ទឹកភ្លៀងយ៉ាងយូរផងនោះ កាយតូច ក៏ត្រូវបានសន្លប់បាត់ស្មារតីបាត់ឆឹង ជាហេតុអោយគ្រូពេទ្យត្រូវបញ្ចូនគេទៅទៅមន្ទីពេទ្យម្នាក់ទៀតដែរ។

ឡានពេទ្យបានបើកសារ៉ែន បើកបរចេញទៅក្នុងល្បឿនលឿនបំផុតតាមដែរអាចធ្វើទៅបាន ដើម្បីអាចយកជនរងគ្រោះទៅកាន់មន្ទីពេទ្យអោយបានលឿនបំផុត។

ជេយ៍ និង លោកម័រហ្គេន ជាមួយនិងដេន ពុំបានចាកចេញទៅណាទេភ្លាមៗទេ ព្រោះពួកគេគឺត្រូវនៅផ្ដល់សុំណុំរឿងជូនទៅកាន់ប៉ូលិស ដើម្បីអោយប៉ូលិសចាត់ការដោះស្រាយរឿងដល់វឹកវរមួយនេះជាមុនសិន។ ម្នាក់ៗរៀបរាប់ហេតុការណ៍ដែលបានឃើញទៅកាន់ប៉ូលិសទាំងគ្មានព្រលឹងក្នុងខ្លួនទេ ព្រោះម្នាក់ៗកំពុងបារម្ភដល់មនុស្សដែលត្រូវបានបញ្ចូនទៅពេទ្យនោះ។

ពេលជិតភ្លឺ....
នៅក្នុងមន្ទីពេទ្យធំ...

គ្រប់គ្នាពុំបានសម្រាក តាំងពីយប់ រហូតដល់ជិតភ្លឺ គឺពួកគេគ្មាននរណាម្នាក់មានអារម្មណ៍សម្រាកបិតភ្នែកជិតទេ ពេលនេះ ម្នាក់ៗកំពុងតែអន្ទះសារនៅពីមុខបន្ទប់សង្រ្គោះបន្ទាន់ ដែលគ្រូពេទ្យបាននាំ សុងហ៊ុន ចូលទៅខាងក្នុងនោះ។

ឈប់សិន? បើសុងហ៊ុន នាយស្លាប់ ហេតុអី បានជាមានវត្តមាននាយទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ទៅវិញ?

TWISTED IN YOU || JAKEHOON [ Completed ]Onde histórias criam vida. Descubra agora