[ MAIN PLOT ]

572 84 43
                                        

ភាពវឹកវរដល់សែនច្របូកច្របល់បានកើតឡើងមក មេឃភ្លៀងផ្គររន្ទះនៅឃ្លាំងឡានចាស់មួយដែលគេបោះបង់ចោល។ នៅចំកណ្ដាលហ្វូង មានគូរស្នេហ៍ដ៏កំសត់មួយគូរ ដោយម្នាក់កំពុងដេកស្ដូកស្ដឹង ដោយមាន មនុស្សម្នាក់ទៀតត្រដរ អោបកាយស្ដូកស្ដឹងនោះជាប់មិនប្រលែង។

"លោកពូ សុ..សុងហ៊ុន និង ជេយ៉ុន!" ជេយ៍ ឈរកណ្ដាលភ្លៀងតក់ស្លុតជាមួយរឿងរ៉ាវដែលបានកើតឡើងនៅចំពោះមុខ គេកំពុងឃើញដេន ជាមួយជេយ៉ុន និងកូនចៅផ្សេងទៀត កំពុងត្រហូរយំចំពោះការបាត់បង់របស់ សុងហ៊ុន។

"ឡានពេទ្យ! ឡានពេទ្យ ពេលណាទើបមក!" លោកម័រហ្គេន ចិត្តស្ងប់ដូចទឹក ខណះដែលកូនប្រុសបង្កើតរបស់លោកបានដេកអស់ខ្យល់ក្នុងដៃជេយ៉ុនទៅហើយ?

"ខ្ញុំនិងដេន បានហៅមកហើយ ព្រមជាមួយប៉ូលិសដូចគ្នាលោកពូ" ជេយ៍ កុំគិតថាគេមិនយំអោយសោះណា គេបានយំ យំដែលឃើញសភាពមិត្តរបស់គេបែបនេះ ហើយគេកាន់តែក្ដុកក្ដួលនៅពេលឮសម្លេងយំរបស់ជេយ៉ុនដែលយំព្រោះសុងហ៊ុនក្រោមតំណក់ទឹកភ្លៀង។

"ឆាប់ចាប់ជេយ៉ុន ចូលជ្រកភ្លៀង រួមទាំងសុងហ៊ុនដូចគ្នា!" លោកម័រហ្គេន កែវភ្នែកមុតមាំ ដាក់សំណើរទៅកាន់ជេយ៍ រួចមកទើបជេយ៍គេងក់ក្បាលទទួល សឹម និងបបួលកូនចៅចូលទៅចាប់ជេយ៉ុន និងនាំកាយស្ដូកស្ដឹង សុងហ៊ុនទៅច្រកភ្លៀង ព្រោះមិនអាចបណ្ដោយពួកគេអោយនៅកណ្ដាលភ្លៀងយូរបានទេ។

រំលងបានតែបន្តិចទៀត ទីបំផុត មេឃក៏ចាប់ផ្ដើមរាំងភ្លៀងវិញ ខណះដែលមុននោះ ទើបនិងភ្លៀងសឹងតែបាក់មេឃសោះ ហើយកំឡុងពេលនោះ ឡានពេទ្យ ព្រមជាមួយក្រុមប៉ូលិសក៏បានមកដូចគ្នា។

គ្រប់គ្នា ចិត្តគំនិតអ្នករាល់គ្នា បានគិតរួចស្រេចទៅហើយ ថាសុងហ៊ុនបានបាត់បង់ជីវិតស្លាប់បាត់ទៅហើយ តែក្នុងនោះ មានមនុស្សម្នាក់ មនុស្សម្នាក់នោះគឺមិនបានគិតថាសុងហ៊ុនស្លាប់នោះទេ មនុស្សម្នាក់នោះបានដាក់ទំនុកចិត្តជឿជាក់យ៉ាងខ្លាំងទៅលើសុងហ៊ុន ថានាយគ្រាន់តែសន្លប់បាត់ស្មារតីក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ សុងហ៊ុននាយពុំបានស្លាប់ឡើយ ហើយការគិតទាំងអស់នេះ វាមិនជាការគិតរបស់អ្នកណា ក្រៅពីវាការគិតរបស់លោកម័រហ្គេននោះឡើយ

TWISTED IN YOU || JAKEHOON [ Completed ]Where stories live. Discover now