ទេសភាពស្រស់ត្រកាលជុំវិញបរិវេនផ្ទះដែលអមដោយសួនផ្កាមានដើមឈើតូច ធំ គួរជាទីគយគន់បើយលងសម្លឹងមើលមកក្នុងបរិវេនផ្ទះឃើញថាមានមនុស្សរាងល្អិតម្នាក់នៅក្នុងផ្ទះកំពុងរៀបចំ ធ្វើម្ហូបដោយស្នាមញញឹម
« ហឹម ឈ្ងុយខ្លាំងណាស់» កំពុងតែធ្វើម្ហូបសុខៗស្រាប់តែមានសម្លេងមាំមួយបន្លឺឡើងពីក្រោយខ្នងរបស់កាយល្អិត ធ្វើឱ្យគ្នាភ្ញាក់មិនតិចទេ
«ពុទ្ធោ នេះបងមកស្ងាត់ៗបែបនេះអូនភ័យមិនស្ទើទេណា» រាងតូចក៏បែរក្រោយហើយនិយាយទៅកាន់រាងក្រាស់ដោយសម្លក់ពីព្រោះអម្បាញ់មិញនេះភ័យមិនស្ទើទេ
«អូ បងសុំទោសណាដែលធ្វើឱ្យអូនភ័យបែបនេះ»រាងក្រាស់ក៏និយាយលួងលោមទៅកាន់រាងតូចដោយមិនភ្លេចធ្វើមុខខ្ជូតដាក់រាងតូចឡើយ ហើយក៏ទៅឈរក្បែររាងតូចបំណងចង់អោបតែរាងតូចបែរជាយកកាំបិតមកជ្រលររាងក្រាស់
«នែ កុំមកអោបអូនណា កេងចំណេញពីអូនរហូតលើកនេះមិនអនុញ្ញាតឱ្យអោបទៀតទេ» រាងល្អិតក៏ដកកាំបិតដែលលរចេញពីរាងក្រាស់ហើយនិយាយទៅកាន់រាងក្រាស់ដោយកែវភ្នែកពិឃាត
«អូ នេះអនាគតភរិយានរណាគេនឹងកាចខ្លាំងម្លេស» រាងក្រាស់និយាយដោយញញឹមខឹលទៅកាន់រាងតូច
«ហឹស មិនដឹងទេ»រាងតូចក៏បែរមុខមកធ្វើម្ហូបវិញដោយសភាពអៀននឹងសម្តីរបស់រាងក្រាស់
ប្រសិនបើយើងស្តាប់ការសន្ទនារបស់អ្នកទាំងពីរហាក់បីដូចជាស្និតស្នាលនឹងគ្នាខ្លាំងណាស់ មែនហើយពួកគេគឺជាសង្សានឹងគ្នាដែលទាក់ទងគ្នាជាង3 ឆ្នាំមកហើយពួកគេស្រឡាញ់គ្នានិងយល់ពីចិត្តគ្នាទៅវិញទៅមកមើលថែគ្នាបានយ៉ាងល្អ ដែលរាងក្រាស់មានឈ្មោះថា លី ហុីសុឹង មានអាយុ25 ឆ្នាំ ជាកូនច្បងនៃត្រកូលលី ដែលត្រៀមខ្លួនបន្តដំណែងពីឪពុករបស់ខ្លួនក្លាយជាអគ្គនាយកនៃក្រុមហ៊ុន លីគ្រុប ចំណែករាងតូច មានឈ្មោះថា ផាក ស៊ុងហ៊ុន ដែលមានអាយុ23ឆ្នាំ រាល់ថ្ងៃជាអ្នកលក់ផ្កានៅហាងមួយកន្លែងដែលរាងតូចជាម្ចាស់ហាងផ្ទាល់ សព្វថ្ងៃរាងតូចរស់នៅម្នាក់ឯងពីព្រោះម្តាយ ឪពុកបានលាចាកលោកតាំងពីខ្លួននៅកុមារភាព ដោយគ្មានសាច់ញាតិបងប្អូនឡើយ គឺរាងតូចរស់នៅក្នុងមណ្ឌលកុមារកំព្រារហូតដល់រៀនចប់ទើបផ្លាស់ប្តូរមករស់នៅតែម្នាក់ឯង
{តោះចូលសាច់រឿងយើងវិញ}
« នេះរួចរាល់ហើយបងសាកញាំទៅមើលឆ្ងាញ់ឬអត់»ស៊ុងហ៊ុនបានលើកយកម្ហូបដែលខ្លួនបានធ្វើរួចដាក់លើតុអាហារដែលមានរាងក្រាស់អង្គុយចាំដោយស្នាមញញឹម
«ហឹម ចុងភៅឯកមិនប្តូរទេ» ហុីសុឹងគ្រាន់តែម្ហូបមកដល់តុភ្លាមក៏ចាប់ម្ហូបយកមកញាំ ហើយក៏មិនភ្លេចពោលពាក្យសរសើរស្នាដៃរបស់រាងតូចដែលភ្ជាប់ជាមួយស្នាមញញឹម
«នេះបងដូចជាសរសើរអូនពេកហើយ មិនដល់ថ្នាក់ចុងភៅដៃឯកទេកុំមកបញ្ជោរនោះ» ស៊ុងហ៊ុនហាក់មិនសប្បាយចិត្តនឹងពាក្យរបស់ហុីសុឹងនិយាយទេ មានអារម្មណ៍ថារាងលើស
«ជាការពិតណាបងមិនបានបញ្ជោរអូនទេ អូនសាកភ្លក់ទៅមើល» ហុីសុឹងមិនត្រឹមតែនិយាយទេតែបានដួសម្ហូបរៀបនឹងបញ្ចុករាងតូចទៀតផង
«បានហើយកុំលេងសើចពេកអីឆាប់ញាំឱ្យលឿនទៅ ម្ហូបត្រជាក់អស់ហើយ» បន្ទាប់មកពួកគេក៏ចាប់ផ្តើមញាំអាហារពេលល្ងាចយ៉ាងមានក្តីសុខជាមួយគ្នា មានតែសម្លេងសើច និងស្នាមញញឹមឥតស្រាកស្រានឡើយ
បន្ទាប់ពីញាំអាហារពេលល្ងាចរួចរាល់ហើយរាងក្រាស់ក៏រៀបចំត្រឡប់ទៅផ្ទះវិញ
«បងទៅសិនហើយណាថ្ងៃស្អែកជួបគ្នាទៀត សឺត»ហុីសុឹងបានលាស៊ុងហ៊ុនត្រឡប់ទៅផ្ទះវិញដោយលើកដៃធ្វើជាសញ្ញា ហើយក៏លួចឆ្មស់ស្នាមថើបលើថ្ពាល់របស់រាងតូចទៀតផង
«ហឹស បងនេះចំមែនហើយកេងចំណេញលើអូនរហូត» ស៊ុងហ៊ុននិយាយទៅកាន់រាងក្រាស់ដោយក្រសែភ្នែកពិឃាត ដែលថ្ពាល់ទាំងសងខាងកំពុងក្រហមដោយសារអៀននឹងរាងក្រាស់
«នេះអូនអៀនបងហេ៎» ដោយឃើញថ្ពាល់របស់ស៊ុងហ៊ុនចាប់ផ្តើមក្រហមហុីសុឹងក៏ញោះទៅកាន់ស៊ុងហ៊ុន
«ទេមិនបានអៀនទេ បងឆាប់ទៅផ្ទះឱ្យលឿនទៅមេឃងងឹតហើយ» ដោយទ្រាំនឹងសម្តីរាងក្រាស់មិនបានស៊ុងហ៊ុនក៏ប្រញាប់ដេញគេឱ្យត្រឡប់ទៅផ្ទះវិញ
«បាទ អញ្ចឹងបងទៅហើយណា បាយបាយ សុបិន្តល្អណា៎»ហុីសុឹងក៏បានយល់ព្រមទៅផ្ទះ ហើយក៏លាស៊ុងហ៊ុនដោយបានយកដៃរបស់ខ្លួនមកអង្អែរសក់របស់ស៊ុងហ៊ុនថ្នមៗរួចក៏ឡើងឡានជិះត្រឡប់ទៅផ្ទះរបស់គេវិញទៅ
«ហឹស មនុស្សឆ្គួតមកធ្វើអីបែបនេះអៀនខ្លាំងណាស់» គ្រាន់តែឡានរបស់ហុីសុឹងចេញទៅផុតស៊ុងហ៊ុនចាប់ផ្តើមមុខក្រហមកាន់តែខ្លាំងពីព្រោះអៀននឹងទង្វើរបស់ហុីសុឹងធ្វើមកលើខ្លួន រួចក៏រត់ចូលផ្ទះបាត់ទៅ
To be continued 🤍💎
ESTÁS LEYENDO
វណ្ណ:ប្រហារបេះដូង/Heart-wrenching caste❤️🩹🍂
Romanceក្តីស្រឡាញ់ដែលពោលពេញទៅដោយឧបសគ្គ ការរើសអើង សេចក្តីស្រឡាញ់ស្ម័គ្រស្មោះ ល្បិចកល អាត្មានិយម ការឈឺចាប់ អាថ៍កំបាំង មាននៅក្នុងសាច់រឿងតែមួយ! លី ហុីសុឹង & គីម ស៊ុងហ៊ុន ផាក ជុងស៊ុង & លី ជុងវ៉ុន លី ដុងមីន & កាង កាយ៉ុង 🪐💫
