Part 8 : ល្បែងមិនបានអញ្ជើញ🔞

804 41 15
                                        


( warning ⚠️ : វាជាភាគដែលមានពាក្យពេចន៍និងកាយវិការ កំណត់អាយុច្រើន...សូមអូសចេញបើគិតថាវាធ្ងន់សម្រាប់អ្នក )

ផ្យុងដូ លេបទឹកមាត់យ៉ាងលំបាកពេលលឺសម្រិតជើងនរណាម្នាក់ចុះពីជណ្តើរយឺតៗ។
ង៉ឺត....! ង៉ឺត...!

ស្រមោលខ្ពស់នោះលេចឡើងនៅបរិវេណ ផ្យុងដូ ឈរ ដែលធ្វើឲ្យគេកាន់តែខិតខ្លួនចូលកន្លែងងងឹតនោះកាន់តែជ្រៅ។ រូបរាងស្រមោលបង្វែលខ្លួនស្របទិសដៅ អ្នកម្ខាងទៀតលាក់ខ្លួនល្មម គេផ្អៀង.កបន្តិច ហាក់អាចមើលទម្លុះទីតាំងដែលខ្លួនមិនទាន់ទៅដល់ ឃើញជាក់នឹងភ្នែក។

ទាំងរាងខ្ពស់នោះមិនទាន់ចុះមកក្រោមស្រួលបួល ផ្យុងដូ ហាក់មានអារម្មណ៍ថា SUNGHOON ហាក់កំពុងសម្លឹងមើលខ្លួនតាំងពីកន្លែងនោះមក។ ផ្យុងដូ ផ្តើមទប់ដង្ហើម សុខៗភាពភ័យខ្លាចដោយមិនដឹងមូលហេតុក៏កើតឡើង។

ដឹបៗ ដឹបៗ!
សម្លេងកម្លាំងជើងទង្គិចនឹងកាំជណ្តើរកាន់តែលឺញាប់ឡើង វាបូករួមនឹងសម្លេងបេះដូង ផ្យុងដូ កំពុងលោតប្រណាំង តែធាតុពិត Sunghoon មិនបានចុះខាងក្រោមទេ គេបែរឡើងទៅខាងលើវិញ។

ពេលប្រាកដចិត្តបាត់វត្តមាន Sunghoon ពីទីនេះហើយ ផ្យុងដូ លែងខ្វល់ប្រញាប់រត់ទៅទ្វារចេញភ្លាម។ ដៃអ្នកជាបុរសចាប់មូលគន្លឹះទ្វារបញ្ជាបើកចេញ...

ក្រឹក!

ជាប់សោរ...
“ ហេតុអី...” ផ្យុងដូ រង៉ូវឡើងម្នាក់ឯង ព្យាយាមមូលសោរបន្តតែទោះប្រឹងយ៉ាងណាក៏គ្មានបានផល។ ពេលនេះអ្វីៗវាកាន់តែធ្ងន់ធ្ងរហើយ...គេមិនគួរដើរចូល លែងហ្គេម ដែលអ្នកម្ខាងទៀតមិនបានអញ្ជើញទាល់តែសោះ។ ខួរក្បាលក្មេងម្នាក់នេះមិនអន់ដូចគ្នា គេរក្សាចិត្តតក់ស្លុតមួយខណះ រួចសាកគិតលរមើលថានៅទីនេះ មានបង្អួចត្រង់ណាខ្លះ ក្រៅតែពីខាងលើ យ៉ាងណាគេសង្ឃឹមលើការពន្យាពេលរបស់ Y/Nទៅចុះ។

( SKIP )
Y/Nនៅមិនសុខ ឈរក្នុងបន្ទប់ទឹកតែម្នាក់ឯងខាំចុងក្រចកហែកស្ទើរចេញឈាម ក្នុងចិត្តបន់ស្រន់សុំឲ្យ ក្មេងប្រុសមិនដឹងអីនោះរួចពីក្រសែភ្នែក បិសាចស្ងប់ស្ងាត់ ដូចជា Sunghoon ទៅចុះ...ណាមួយបើសិនជា មានវត្តមាន ផ្យុងដូ ថាមិនត្រូវនាងអាចរត់ចេញពីទីនេះងាយស្រួលជាងមុនផងក៏មិនដឹង។

( PSYCHO FILES ) ឯកសារមនុស្សរោគចិត្ត 🖤Where stories live. Discover now