ជីមីន ផាកហ្វាន់ស៊ីស៍ ជាកូនទោលរបស់លោកផាកដែលជាបុរសពោះម៉ាយ សព្វថ្ងៃជីមីនមានវ័យ២៥ឆ្នាំហើយ។ ព្រោះគ្រួសារជា អ្នកមានគេក៏ធ្វើខ្លួនហាយសូទៅតាមនោះដែរ ឆ្នាសឆ្នើមដូចមេឆ្មាកូនខ្ចី បបូរមាត់ក្រហមជាប់ ចចេសរឹងរូស មិនងាយស្ដាប់បញ្ជាអ្នកណា ជាចរិតរបស់គេ។
ត្បិតថាជាមនុស្សប្រុសតែសុំប្រាប់ថាគេមានរូបរាងដូចទៅនឹងមនុស្សស្រី សម្រស់វិញស្រស់ស្អាតលើសមនុស្សស្រីមួយចំនួនទៅទៀត គេមិនបានកែកុនអីនោះទេណាគឺវាអំណោយផលមកពីធម្មជាតិ។ បបូរមាត់ស្ពេះរូបបេះដូងក្រហមស្រាលទោះមិនលាបក្រេម ច្រមុះស្រួច ភ្នែកដូចមាន់ព្រៃមិនប្រាប់ក៏ដឹងថាឆ្នាស់ដែរ រាងតូចច្រឡឹងចង្កេះមួយក្ដាប់ ត្រគាកធំ សម្បុរសស្អាត។ សក់វិញសឹងតែមួយសប្ដាហ៍ប្ដូរម្ដង ការប្ដូរពណ៌សក់ជាចំណូលចិត្តរបស់គេ ដូរពណ៌អីក៏គេស្អាត លេចធ្លោលើកសម្រស់គេដែរ។
_
•ថ្ងៃថ្មី
ថ្ងៃនេះជីមីនរៀបចំខ្លួនទៅក្រុមហ៊ុនដែលកាលពីមុនមានឈ្មោះថា ផាកស៊ីស៍ តែឥឡូវនេះគេក៏មិនដឹងដូចគ្នាថាមានឈ្មោះអី? គេក្រោកពីគេងទាំងមិនចង់ ព្រោះគេមិនដែលក្រោកម៉ោងព្រឹកចឹងទេ។ ណាមួយកាលពីល្ងាចគេហត់នឹងរៀបចំបន្ទប់ទៀត ពីល្ងាចគេថាទៅរកបន្ទប់ជួលស្នាក់នៅ តែភ្លេចគិតទៅថាគេក៏មានបន្ទប់ខុនដូរដែរ ជាខុនដូរដែលប៉ាគេទិញឱ្យគេតាំងពីពេលគេអាយុ១៨ឆ្នាំ តែគេមិនដែលមកនៅនោះទេ។
មកដល់ក្រុមហ៊ុនជាលើកដំបូង គេពិតជាមិនដឹងថាត្រូវទៅណាមុននោះទេព្រោះគេខានមកទីនេះយូរមកហើយ។ បុគ្គលិកទីនេះក៏គ្មានអ្នកស្គាល់គេផងក៏មិនដឹង តែបើបុគ្គលិកចាស់ៗអាចនឹងស្គាល់ គេចាប់ផ្ដើមភ័យហើយពេលនេះ។
«សួស្ដី មានការអ្វីដែរ?»
«ខ្ញុំមក...»
«ឈ្មោះ ជីមីន ផាកហ្វាន់ស៊ីស៍មែនទេ?»
«មែន...មែនហើយ!»គេតបទាំងឆ្ងល់ តែក៏មិនថាអីក៏ឆ្លើយទៅនាងវិញ។
«សូមមកតាមខ្ញុំ!»ថាហើយនាងក៏ដើរចូលទៅក្នុង ឯជីមីនក៏ដើរទៅតាមនាង។
គ្រាន់តែឈានជើងចូលទៅក្នុងក្រុមហ៊ុនភ្លាមជីមីនសឹងតែផ្អើលរត់ទៅវិញព្រោះតែបុគ្គលិកនៅទីនេះនាំគ្នាមើលគេគ្រប់គ្នា មិនដឹងថាសម្លឹងមើលក្នុងន័យយ៉ាងម៉េចនោះទេ ទោះបីគេធ្លាប់ទទួលបានការសម្លឹងមើលពីមនុស្សជាច្រើនបែបនេះពីមុនមកក៏ដោយ តែពេលនេះវាមិនដូចគ្នានោះទេ។ កាលនៅបារាំងគេក៏ធ្លាប់ថតម៉ូដសម្លៀកបំពាក់ឱ្យប្រេនល្បីៗមួយចំនួនដែរ តែវាមានរយៈពេលយូរហើយប្រមាណ បីបួនឆ្នាំមុនតាំងពីគេនៅវ័យ២១ ២២ ឯណោះ។
DU LIEST GERADE
ក្រសោបស្នេហ៍ |YOONMIN
Romantik«ម្ដងនេះបងនឹងឱបក្រសោបអូនឱ្យជាប់មិនថាមានរឿងអ្វីក៏ដោយ បងមិនបណ្ដែតបណ្ដោយឱ្យអូនចាកចេញពីបងទៀតនោះទេ» រ៉ួសាគិ អាល់រ៉ូហ្ស៊ី
