ប៉ុន្តែក្មេងប្រុសនោះមានឬកពារាងម្ញិកម្ញក់បន្តិចហើយឆ្លើយទៅកាន់ឈីងទីងជាដែលមានរាងក្រាស់ជាងខ្លួន
" បាទ! មិនអីទេ! "
ឈីងទីងជៀញញឹមជាការគួរសមប៉ុន្តែគិតក្នុងចិត្តថា៖" ស្មានតែនិយាយចាស! បុ្រសស្អីញ៉ិកញ៉ក់ជាងស្រីទៅទៀត!
ប៉ុន្តែកម្លោះរាងស្តើងនោះបានពាក់ម៉ាសខ្មៅដូច្នេះឈីងទីងជាមិនទាន់បានឃើញមុខមាត់របស់ក្មេងប្រុសរាងស្តើងនោះទេ
ចំណាពេលប្រមាណ១៥នាទីពេលនោះឈីងឈីងជៀក៏បានធ្វើដំណើរមកដល់ក្រុមហ៊ុនរបស់ខ្លួន។
នៅពេលដែលគេឡើងជណ្តើរជាមួយមិត្តរួមការងារផ្សេងទៀតដែលជាសមាជិកក្នុងក្រុមហ្គេមនោះ
ការសន្ទនារបស់គេក្នុងជណ្តើរយន្តក្នុងសភាពស្ងាត់ៗនិងខ្សឹបៗហើយពួកគេនិយាយថា៖
"ភូកាឈីវ! យប់មិញដូចសាហាវណាស់ឯង! ពឺតដល់ម៉ោង៤ព្រឹកទៀត! យ៉ាងម៉េចវាយឈ្នះអាក់ខោនមួយឈ្មោះទេវតាកញ្ញាកញ្ច្រោងនោះអត់?"
នេះជាសំណួររបស់មិត្តរួមការងាររបស់ឈីងទីងជៀគេមានឈ្មោះពិតហៅថាលីលៀនជាប៉ុន្តែឈ្មោះនៅក្នុងពិភពហ្គេមប្រយុទ្ធមានរហ័ស្សនាម
មេទ័ពឯកោ! ពិតជាអស់សំណើរណាស់ឈ្មោះពិតដុចតារាប៉ុន្តែឈ្មោះក្នុងហ្គេមអនឡាបែជាមេទ័ព្ធឯកាទៅវិញ។
ចំណែកឈីងទីជៀបានឭសំណួរមិត្តរួមការងារក៏ឆ្លើយដោយខឹងសម្បារថា៖
" ចង្រៃយោ! មិនដឹងខួរក្បាលអាក់ខោនម្នាក់នេះមានកំណត់ការចងចាំឬ? កន្លែងកន្លុកកន្លៀតណាក៏ចាំទាំងអស់! ពិតជាសាហាវមែននេះដល់ថ្នាក់យើ់ងតាមប្រមាញ់ប៉ុណ្ណឹងហើយនៅមិនចុះចាញ់ទៀត! "
លីលៀនជាបានបន្តថា៖
" យើងសង្ស័យថាអាក់ខោននោះជាមនុស្សស្រីទេហី? "
ឈីវទីងជៀក៏ឆ្លើយនឹងសំណួរនេះដោយឥតរួញរា
" យើងគិតថា៥០លើ៥០"
លីលៀនជា៖ " ម៉េចក៏គិតបែបនេះ! "
ឈីងទីងជៀ៖ " ព្រោះបើតាមសមត្ថភាពរបស់គេម្នាក់នោះមនុស្សស្រីគឺមិនងាយឡើងLevel សាហាវដល់ថ្នាក់នោះទេ! "
BẠN ĐANG ĐỌC
ហ្គេមផ្តើមចិត្តស្នេហ៏ Game MatchMaker (វើសិនកញ្ជ្រោងខ្លា)
Fanfictionគ្រោងរឿងនោះផ្តើមចេញពីបុរសវ័យក្មេងពីរនាក់ចូលចិត្តលែងហ្គេមតាមអានឡាចមួយប្រភេទនៅក្នុងប្រទេសចិន។ដោយពួកគេបង្កើតរហ័សនាមសុទ្ធតែផ្តើមពាក្យទេព្តានៅពីមុខតួអក្សរ។ម្នាក់រហស្សនាមទេព្តាកញ្ញាកញ្ជ្រោងកន្ទុយ៩និងម្នាក់ទៀតរហស្សនាមទេព្តាទេវបុត្រខ្លាស។មានថ្ងៃមួយកញ្ញាក...
ភាគទី១ ម៉ោងរោទ៏
Bắt đầu từ đầu
