ប្រលោមលោករឿង
ហ្គេមផ្តើមចិត្តស្នេហ៏
Game Match Maker
ភាគទី១ ម៉ោងរោទ៏
អ្នកនិពន្ធ៖ ព្រះច័ន្ទ
វើសិន៖ កញ្ជ្រោងខ្លា
ផ្តើមសេចក្តី
សម្លេងទូរសព្ទរោលជាបន្តបន្ទាប់ពិតជាថ្លង់ណាស់! បុរសវ័យក្មេងម្នាក់គិតតែពីគេងលង់លក់មិនព្រមងើបពីគេនោះទេ!
មានសម្លេងស្ត្រីម្នាក់បានបន្លឺចេញពីបន្ទប់ផ្ទះបាយល្វើយៗ
" ឈីវឈីវ!ក្រោកឡើង!កូនមិនងើបទៅធើ្វការទេហី? "
ស្ត្រីនោះប្រហែលជាសាច់ញាតិរបស់ឈីវឈីវឬអាចជាម្តាយបង្កើតរបស់គាត់ផងដែរ។
បន្ទាប់ពីមានការហៅជាច្រើនដង! ឈីវឈីវបានប្រញាប់គេងហើយរហ័សរហួនស្រវាវែនតាពាក់ស្ទើរមិនទាន់
នាយស្រវាទូរសព្ទស្ឬើរតែធ្លាក់ពីលើគ្រែគេង
" ស្លាប់ហើយ! ម៉ោង៧និង៥០នាទី"
ឈីងទីងជៀគឺជាអ្នកកំពូលប្រយុទ្ធវ័យក្មេងម្នាក់ក្នុងពិភពហ្គេមមួយរូបដោយសារយប់មិញដាក់ជ្រុលទើបចូលគេម៉ោង៤ព្រឹក
នេះជាមូលហេតុដែលនាយងើបយឺតដូច្នេះ។
សម្លេងបន្ទរហៅពីក្រៅបន្ទប់
" ម៉ាក់រៀបចំអាហារអោយរួចហើយ! ពេលនេះឯងប្រាកដជាយឺតម៉ោងការងារទៀតហើយ!"
ឈីងទីងជៀមិនបង្អង់បានរូតរះដុសធ្មេញនិងប្រញាប់ប្រញ់ាល់ស្លៀកពាក់ឯកសណ្ឋានបុក្គលិករួចរត់សំដៅទៅយករបបអាហារ
រត់ចេញដើម្បីជិះឡានក្រុងទៅការិយាល័យធ្វើការ។
នៅកន្លែងដែលនាយធ្វើការគឺមានចម្ងាយមិនឆ្ងាយពីលំនៅដ្ឋានរបស់ខ្លួនប៉ុន្មានទេព្រោះទីកដីនេះជាទឹកប៉េកាំងប៉ុន្តែមិនចំចំនុចអ៊ូអរប្រជុំជនម្ល៉ោះហើយទោះជាយឺតបន្តិចតែក៏មិនប៉ះពាល់ខ្លាំង។
ក្នុងអំឡុងពេលឡើងរថយន្តក្រុងមិនប្រយ័ត្នក៏រត់ប៉ះនឹងកម្លោះវ័យក្មេងម្នាក់ដែលមានរាងស្តើងបន្តិច!
ឈីងទីងជៀបានប្រញាប់ប្រញាល់និយាយពាក្យសូមទោសទៅកាន់កម្លោះរាងស្តើងនោះ
YOU ARE READING
ហ្គេមផ្តើមចិត្តស្នេហ៏ Game MatchMaker (វើសិនកញ្ជ្រោងខ្លា)
Fanfictionគ្រោងរឿងនោះផ្តើមចេញពីបុរសវ័យក្មេងពីរនាក់ចូលចិត្តលែងហ្គេមតាមអានឡាចមួយប្រភេទនៅក្នុងប្រទេសចិន។ដោយពួកគេបង្កើតរហ័សនាមសុទ្ធតែផ្តើមពាក្យទេព្តានៅពីមុខតួអក្សរ។ម្នាក់រហស្សនាមទេព្តាកញ្ញាកញ្ជ្រោងកន្ទុយ៩និងម្នាក់ទៀតរហស្សនាមទេព្តាទេវបុត្រខ្លាស។មានថ្ងៃមួយកញ្ញាក...
