សុបិននិមិត្ត

24 4 5
                                        


អធាត្រងងឹតសូន្យសុង រាងកាយរបស់ខ្ញុំស្រាប់តែបានមកដល់ទីកន្លែងមួយដែលចម្លែកបំផុតមិនធ្លាប់ឃើញ វាដូចជាវិមានអាសនៈនៃទីសក្ការៈបូជាណាមួយ ខ្ញុំឈរភ្លឹកសម្លឹងមើលគ្រប់យ៉ាងដែលស្ថិតនៅជុំវិញខ្លួនជាមួយអារម្មណ៍នឹកឆ្ងល់ តើហេតុអ្វីបានជាខ្ញុំមកដល់ទីនេះ?

- អេ! ឆាប់ឡើងៗ មេឃភ្លៀងហើយឆាប់ទៅរកអ្នកមានឧបនិស្ស័យមកដើម្បីអុចទៀនបំភ្លឺ!

សំឡេងឈូឆរហៅរកគ្នីគ្នា ពួកគេហាក់ដូចជាកំពុងរៀបចំធ្វើពិធីម្យ៉ាង ខ្ញុំឈរសង្កេតពួកគេដែលម្នីម្នាស្ទះស្ទាចាប់នេះចាប់នោះទាំងមិនយល់ គ្រប់គ្នាហាក់គ្មាននរណាចាប់អារម្មណ៍នឹងវត្តមានរបស់ខ្ញុំឡើយ។ ភ្លាមនោះមេឃចាប់មានសន្ធឹកផ្គរលាន់ រន្ទះ ផ្លេកបន្ទោរ

ទូង! ទូង!
ច្រាច...

- លឿនឡើងៗ
ដូនចាស់ម្នាក់និយាយតឿនទៅក្មេងស្រីដែលកាន់ទៀន ដែលពួកគេហៅថាជាមនុស្សមានឧបនិស្ស័យអុចទៀននោះ។

ស្ដាប់មើលទៅវាចម្លែកណាស់ ហេតុអ្វីគ្រាន់តែអុចទៀនសោះចាំបាច់យកមនុស្សមានឧបនិស្ស័យទៅអុច?

មិនយូរប៉ុន្មានអ្វីដែលខ្ញុំនឹកឆ្ងល់ក្នុងចិត្តក៏ស្រាប់តែត្រូវបានបកស្រាយ...

ក្មេងស្រីក្នុងវ័យប្រមាណ១៧ទៅ១៨ឆ្នាំយ៉ាងច្រើន កាន់ទៀនដែលមិនទាន់អុចមួយដើមដើរចេញទៅរានហាលខាងក្រៅ រួចអង្គុយលុតជង្គង់ចុះ ដោយដាក់ទៀននោះឱ្យត្រូវនឹងតំណក់ទឹកភ្លៀងដែលហូរស្រក់ចុះមកតាមចង្ហូរដំបូលវិមានមួយនេះ។

ទូង!
ច្រាច...

ផ្គរនិងផ្លេកបន្ទោរបន្តលាន់ឮនិងបញ្ចេញពន្លឺច្រាចៗជះមកម្ដងម្កាល ដែលអាចធ្វើឱ្យខ្ញុំមើលឃើញកាន់តែច្បាស់នឹងភ្នែកនូវរូបភាពមនុស្សម្នានៅទីនេះដែលធ្វើសកម្មភាពចម្លែកៗគ្រប់ៗគ្នា។ ទឹកភ្លៀងហូរចាក់មកលើទៀនដែលក្មេងស្រីនោះកាន់ឈូៗ ពន្លឺចាំងឆ្វាចច្រាចជះពីផ្លេកបន្ទោរក៏មកប៉ះត្រង់បណ្ដូលទៀននោះជាច្រើនដង រហូតដល់ទៀនស្រាប់តែត្រូវបានបំភ្លឺគឺភ្លឺដោយតំណក់ទឹកភ្លៀងផ្គួបជាមួយរន្ទះនៃផ្លេកបន្ទោរ វាពិតជាប្លែកខ្លាំងបំផុតសម្រាប់ខ្ញុំដែលមើលឃើញបែបនេះដោយផ្ទាល់ភ្នែកលើកទីមួយក្នុងឆាកជីវិត។

Whispers of a Strange Dream 💫Onde histórias criam vida. Descubra agora