# វីឡា Sim
ឌឹប! ឌឹប!
" អាភ្លើ! ការងារតូចតាចប៉ុន្នឹងក៏ធ្វើមិន
កើតដែរ! នៅមានមុខចង់រស់ទៀត "
Sunghoon ធាក់កូនចៅខ្លួនឯងគ្មាន
ប្រណៃដោយចិត្តខឹង អង្គរក្សទាំងអស់
ឈរអោនមុខមិនហ៊ាននិយាយស្ដី។
ខឹងចិត្តខ្លាំងពេក Sunghoonនៅតែ
បន្តធាក់ផងជាន់ផងញាប់ស្អេកមិនដក
ជើង រហូតបង្ករសម្លេងលឺដល់Jake ធ្វើ
ឲ្យJakeដើរចេញពីបន្ទប់មកមើល។
" មានរឿងអី? Sung-Sunghoon
ឯងកំពុងធ្វើអី? " Jake យកដៃខ្ទប់
មាត់ភ្ញាក់ផ្អើលបន្ទាប់ពីឃើញសភាព
បុរសនោះដេកលើការ៉ូជាមួយឈាមហូរ
ពេញមុខពេញមាត់។
" បងJake ហេតុអីបងមិនទាន់គេង
ទៀត? " Sunghoon ឈប់ធ្វើ
សកម្មភាពហើយប្រែទឹកមុខមកជា
ញញឹមដាក់បងយ៉ាងស្រស់ ដូចជាគ្មាន
រឿងអីកើតឡើង។
" ខ្ញុំសួរថាមានរឿងអី? ហេតុអីឯងធ្វើ
បែបនេះSunghoon?? "
" ឯងមិនឆាប់អូសក្បាលវាចេញទៅអាភ្លើ! " នាយមិនឆ្លើយរួចបែរទៅនិយយខ្សឹបៗដាក់ជំនិតខ្លួន។
" បាទBoss " Mark បានរៀបចំ
ចាត់ការឲ្យអ្នកផ្សេងទៀតនាំបុរសនោះ
ចេញបាត់ទៅ។ ចំណែកSunghoon
ងាកទៅនិយាយជាមួយបងទាំងស្នាម
ញញឹមទៀតហើយ។
" គ្មានអីឯណា..បងឆាប់ទៅគេងទៅ
យប់ជ្រៅហើយ ខ្ញុំបារម្ភ "
" មនុស្សមួយទាំងមូលជិតស្លាប់ហើយ
ឯងនៅថាគ្មានរឿងអី? ចិត្តឯងសាងពី
អី? "
" បើបងចង់ដឹង រៀនស្វែងយល់ពីចិត្ត
ខ្ញុំបន្តិចទៅ ល្អទេ? "
" ឯង! " Jake មិននិយាយច្រើនក៏ដើរ
ចូលបន្ទប់វិញបាត់។ Sunghoon
បម្រុងចង់ឡើងទៅបន្ទប់ខ្លួនដែលប៉ុន្តែ
ប្រទាក់ភ្នែកជាមួយស្បែកជើងរបស់ខ្លួន
ប្រឡាក់សុទ្ធតែឈាមក្រហមឆ្អៅ។
" អ្ហើយចង្រៃយ៍!! ឈាមអាថោកហ្នឹង
ប្រឡាក់ស្បែកជើងយើងអស់ " នាយ
ងាកមើលឆ្វេងស្ដាំមិនឃើញអ្នកណាក៏
ស្រែកហៅលាន់លឺពេញផ្ទះតែម្ដង។
" អាMark!! អាMark!! "
" បាទBoss " Mark រត់មកពីខាង
ក្រៅយ៉ាងលឿនស្លេវ។
" ឯងទៅធ្វើអីជាមួយអាឈាមថោកហ្នឹងយូរម្ល៉េះ? នៀកៗ ឈាមរបស់អា
ឈាមថោកហ្នឹងប្រឡាក់ពេញស្បែក
ជើងយើងឯងមិនឃើញទេ? " នាយ
បោះជំហានឈានជើងឲ្យMarkមើរ។
