5.ស្រីក្បត់ប្រុសផិត

Start from the beginning
                                        

ខេវីន ម៉ាប៉ឺត មេក្លោងឧក្រិដ្ឋជនក្នុងសង្គមងងឹត អ្នកណាក៏ដោយអោយតែលឺឈ្មោះនាយគឺព្រឺរងារទៅហើយ មានតែនាងទេដែរហ៊ានស្រែកជេនាយញ៉ែតៗបែបនេះ

"ស្រីដូចនាងទាល់តែប៉ះប្រុសដូចយើងទើបសម ហ៉ឹស...លេងធម៌ត្រជាក់ជាមួយមិនចង់មែនទេ ចូលចិត្តធម៌ក្តៅណាស់ហើយមើល៍ទៅ"នាយពោលទាំងបន្ថមកម្លាំងដៃច្របាច់មាត់នាងកាន់តែខ្លាំង

"ខេវីន...អូនសុំទោស...អូនគ្រាន់តែ..(គ្រាន់តែនឹកដល់ប្រុសស្នេហ៍ចាស់ ទើបសុខចិត្តរត់ចោលកូនទើបតែបានមួយខួប ហើយមកបង្កាត់ភ្លើងស្នេហ៍ចាស់ ស៉ីគ្នាក្នុងសណ្ឋាគារនឹងមែនទេ)"ខេវីន ស្រែកកាត់សម្តីនាង គ្រប់សកម្មភាពដែរនាងធ្វើគេតែងតែដឹងទាំងអស់

"មិនមែនទេ អូនគ្រាន់តែមិនចង់ចាក់ថ្នាំនោះ គ្រាន់តែចង់ផ្តាច់វាប៉ុណ្ណោះ"នាងនិយាយទាំងហូរទឹកភ្នែក កាលពីរដំបូងនាងក៏មិនចង់បែកពីរជុងហ្គុកប៉ុន្មានដែរ តែដោយសារតែគ្រួសារនាងជំពាក់បំណុលគេច្រើនពេក ស្របពេលនោះក្រុមហ៊ុនប៉ារបស់ជុងហ្គុកក៏ជិតខ្សាយធនទៀតនោះទើបនាងត្រូវបែកពីរនាយទាំងចិត្តមិនចង់ដើម្បីទៅទាក់ទងខេវីន ម៉ាប៉ឺត ម្ចាស់សណ្ឋាគារផ្កាយប្រាំ ជំនួសវិញតាមដែរប៉ារបស់នាងបានណែនាំ តែក្រោយមកជីវិតនាងក៏កាន់តែយ៉ាប់ដូចចុះនរក ក្រោយពីរនាងបានដឹងថាខេវីន គឺជាមេក្លោងឧក្រិដ្ឋជនក្នុងសង្គមងងឹត គ្រឿងញៀនក៏លក់ អាវុធខុសច្បាប់ក៏ជួញដូរ ក្រោយមកនាងក៏ចង់រត់គេចពីរគេតែ ខេវីនដឹងទាន់ទើបចាប់នាងហើយក៏ចាក់ថ្នាំញៀនអោយនាងដើម្បីកុំអោយនាងអាចរត់ពីរគេបានទៀត ចុងក្រោយពួកគេទាំងពីរក៏បង្កើតបានកូនប្រុសម្នាក់ ទើបខេវីនក៏ចាប់ផ្តើមទុកចិត្តនាងវិញចុងក្រោយនាងក៏អាចរត់មកកូរ៉េវិញបានហើយក៏មករកជុងហ្គុកនេះឯង

"វាគ្រាន់តែជាលេសរបស់នាងដែរចង់គេចពីរយើង យ៉ាងមិចគិតថាយើងជាមនុស្សអាក្រក់ឃោឃៅ ហើយគិតថាអាគូស្នេហ៍ចាស់របស់នាងនោះជាសុភាពបុរសទន់ភ្លន់មែនទេ"នាយពោលឡើងទាំងសង្គឺតធ្មេញមុននឹងប្រលែងចង្ការរបស់នាងវិញ នាយមិនចង់ប្រើអំពើហឹង្សាលើនាងឡើយតែមកពីរនាងដែរធ្វើអោយនាយចេះតែមិនអាចគ្រប់គ្រោងកំហឹងរបស់ខ្លួនអែងបានរហូត

"ក៏ពិតមែននោះអី ជុងហ្គុកគាត់មិនដូចលោកឡើយ(អើ...ត្រូវហើយវាមិនដូចយើងទេ ព្រោះយើងមិនមែនជាវា ទោះយើងអាក្រក់ក៏យើងសម្តែងចេញមកច្បាស់ៗ មិនមែនដូចជាវាដែរលាក់ពុត ហ៉ើយ...យើងប្រាប់នាងអោយដឹងចុះថាពេលនេះ វាប្រហែលជាកំពុងតែវាយដំច្រំធាក់ប្រពន្ធស្របច្បាប់វាជិតងាប់ហើយទេដឹង ព្រោះវាស្មានថាប្រពន្ធរបស់វាជាអ្នកចាប់នាងយកទៅឃុំនោះអី)"នាយស្រែកឡើងកាត់សម្តីរបស់ហាន់ជីដោយកំហឹង មុននឹងបោះមួយប្រយោគចុងក្រោយហើយក៏ដើរចេញទៅ

"ប្រុសផិតស្រីក្បត់"នាយដើរចេញពីរបន្ទប់ទាំងកំហឹង ពេលខ្លះបើទោះបីជានាយហឹង្សាដាក់នាងបន្តិចមែន តែនាយពិតជាស្រឡាញ់នាងខ្លាំងណាស់ កុំឃើញថានាយជាមនុស្សបែបនេះ តែពេលខ្លះនាយក៏ធ្លាប់លួចយំអន់ចិត្តស្ងាត់ៗម្នាក់ឯងដែរ រាល់ពេលដែរប្រពន្ធលើកសរសើរប្រុសស្នេហ៍ចាស់នៅនឹងមុខជាច្រើនលើកជាច្រើនសារ

_________________

#ភូមិគ្រឹះ

បើក្រលេកមកមើលនៅភូមិគ្រឹះឯនេះវិញ រាងតូចកំពុងតែអង្គុយលើកម្រាល ដៃកាន់ខ្មៅដៃកំពុងតែគូសវៀសលើក្រដាសសរឆ្នៃម៉ូតខ្សែ.ក ទាំងភាពស្ងៀមស្ងាត់

"អឹក..អឹម...(ជុងហ្គុក)"គ្រាន់តែលឺសម្លេងក្រហឹមរបស់រាងក្រាសភ្លាម ថេយ៍ក៏ភ្ញាក់ងាកខ្លួនរំកិលខិតឆ្ងាយពីរនាយបន្តិចទាំងអាការៈញ័រៗផ្ទៃមុខពោរពេញដោយ ស្នាមជាំសម្លឹងមើលទៅកាន់ជុងហ្គុក ទាំងទឹកមុខគ្រៀមគ្រាំ 

"យ៉ាងមិចក៏ភ្ញាក់ផ្អើលយ៉ាងនេះ យើងគ្រាន់តែចង់មើលមុខរបួសត្រង់ថ្ងាស់អែងប៉ុណ្ណោះ"នាយពោលព្រមទាំងលូកដៃ រកទៅស្ទាប់មុខរបួស នៅត្រង់ថ្ងាស់ថេយ៍ដែរនាយបានចាប់បោកនឹងជ្រុងតុកាលពីម្សិលមិល

"មិនអីទេ ខ្ញុំបានលាបថ្នាំរួចហើយ"ថេយ៍គេចពីនាយមុននឹងពោលឡើង

"ខ្ញុំសុំឡើងទៅខាងលើសិនហើយ"ថេយ៍ពោលចប់ក៏ប្រញាប់ប្រមូល ក្រដាស់គំនូររបសស់ខ្លួនដើរទៅខាងលើបាត់



រង់ចាំភាគបន្ត....🥱

ហាស៎ហា...មានអ្នកណាបានគិតថាថេយ៍ជាអ្នកចាប់ហាន់ជីទៅឃុំអត់ កាលវគ្គមុន😅

រឿង/💖សម្លេង បេះដូង💖Where stories live. Discover now