ភាគទី ១ : បំណុលគ្រួសារ

4K 91 9
                                        

⚠️🔞ទីតាំង, ឆុតឆាក, ស្ថាប័ន, តួអង្គ និងអ្វីៗគ្រប់យ៉ាងនៅក្នុងរឿងគឺជាការប្រឌិត (ពាក្យពេជ្រមិនសមរម្យមានប្រើប្រាប់នៅក្នុងសាច់រឿងមួយនេះ ហាមក្មេងក្រោមអាយុ 18 ឆ្នាំអាន, អានដោយការទទួលខុសត្រូវ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

⚠️🔞ទីតាំង, ឆុតឆាក, ស្ថាប័ន, តួអង្គ និងអ្វីៗគ្រប់យ៉ាងនៅក្នុងរឿងគឺជាការប្រឌិត (ពាក្យពេជ្រមិនសមរម្យមានប្រើប្រាប់នៅក្នុងសាច់រឿងមួយនេះ ហាមក្មេងក្រោមអាយុ 18 ឆ្នាំអាន, អានដោយការទទួលខុសត្រូវ)

វគ្គ ១ : បំណុលគ្រួសារ

អណ្តាតភ្លើង កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើផ្ទះឈើមួយកណ្តាលតំបន់អណាធិបតេយ្យមួយកន្លែង។ ក្រមុំរូបស្តើង កំពុងតែរត់បណ្តើរ ទឹកភ្នែកស្រក់បណ្តើររត់សំដៅទៅកាន់កន្លែងកើតហេតុ ទោះបីជាជើងរបស់នាងរត់ដោយគ្មានស្បែកជើងក៏ដោយ, ទោះបីជាផ្លូវពោរពេញទៅដោយថ្មដ៏រឹងក៏ដោយ ក៏នាងនៅតែបន្តរត់ទៅកាន់ទីនោះ។ " មិនអាចទេ ម្តាយខ្ញុំគាត់មិនអាចដើរបានទេ តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ "។

ពេលនាងរត់ទៅដល់ នាងបំរុងនឹងរត់ចូលទៅក្នុងអណ្តាតភ្លើងដោយមិនគិតពីអ្វីទាំងអស់ ប៉ុន្តែនាងត្រូវបានអ្នកភូមិចាប់ជាប់ និងមានប៉ូលិស ហើយនឹងឡានពន្លត់អគ្គីភ័យ កំពុងពន្លត់។ " អត់ទេ វាឆេះអស់ហើយ!!! " រាងកាយនាងបានទន់ដួលអង្គុយទៅនឹងដីជាមួយនឹងទឹកភ្នែក សម្លឹងមើលទៅគ្រោងឆ្អឹងផ្ទះដែលបន្សល់ពីអណ្តាតភ្លើង។ នាងអង្គុយយំស្ទើរតែអស់ទឹកភ្នែក ប៉ុន្តែទោះបីជានាងខំយំប៉ុណ្ណាក៏ដោយ ក៏មិនអាចទាញពេលវេលាត្រឡប់, មិនអាចនាំយកជីវិតម្តាយជាទីស្រឡាញ់របស់នាងត្រឡប់មកវិញឡើយ។

ពេលនោះសម្លេងបុរស់ម្នាក់ ដែលតែងតែទុកម្តាយ និងកូនស្រីចោល បានរត់មកជាមួយនឹងភាពវឹកវរដែលគាត់មិននឹកស្មានដល់ថានឹងមានរឿងបែបនេះកើតឡើងឡើយ។ បន្ទាប់មកគាត់ក៏បានរត់មករកកូនស្រីដែលកំពុងតែអង្គុយយំ កែវភ្នែកសម្លឹងមើលទៅអណ្តាតភ្លើង គាត់បានចូលមកអោបនាងដោយភាពសោកស្តាយ។

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

រឿង កូនបំណុល (🔞🔞🔞 ហាមក្មេងក្រោមអាយុ ១៨ឆ្នាំ អាន អានដោយការទទួលខុសត្រូវ)Where stories live. Discover now