ព្រឹកនាថ្ងៃថ្មីចូលមកដល់ ជាធម្មតាសម្រាប់ថ្ងៃសម្រាកគួរណាតែអាចគេងបានយូរព្រោះមិនប្រញាប់ប្រញាល់ទៅធ្វើការឯណា ឆយ សុឺងឆូល ឯណេះងើបពីដំណេកពីព្រឹកម៉ោង 7:00នាទី នាយធ្វើលំហាត់ប្រាណបានបន្តិចនៅជាន់លើនៃអគារអាផាតមិនរបស់នាយប្រមាណជាង 30នាទី ត្រលប់មកបន្ទប់វិញងូតទឹកសម្អាតខ្លួននិងរៀបចំខ្លួនចេញទៅផ្ទះដើម្បីញាំអាហារពេលព្រឹកជុំគ្នានៅម៉ោង 9:00នាទីព្រឹកតាមអ្វីដែលនាយបាននិយាយជាមួយម៉ាក់របស់នាយកាលពីយប់មិញ។
មកដល់ផ្ទះភ្លាមក៏លឺសម្លេងចេញពីផ្ទះបាយមក ម៉ាក់របស់នាយកំពុងតែស្តីថាទៅកាន់បងថ្លៃរបស់នាយដែលរៀបចំម្ហូបមិនបានល្អ ព្រោះនាងជាកូនប្រសារដែលគាត់មិនពេញចិត្តតាំងពីដំបូងមកហើយ មិនខុសអ្វីពី ជុងហាន់ នោះទេមិនថាប្រុសឬស្រីម្នាក់នោះគឺជាគាត់ជាអ្នកជ្រើសរើសទើបគាត់ពេញចិត្ត។
សុឺងឆូល ឈរមើលទៅពួកគេទាំងពីរដល់បងប្រុសរបស់នាយមកហៅ មើលហើយក៏នឹកឃើញថាម៉ាក់របស់នាយអាចនិងធ្វើបែបនេះដាក់ ជុងហាន់ ឬអត់? ក្រោយពីរៀបការតើគេរង់ទុក្ខបែបនេះទេ? ឬក៏លើសនេះផង?
"សុឺងឆូល! មកដល់ពីពេលណា?" សុឺងមីន
"មកដល់មិញនេះ អាហារនៅមិនទាន់រួចរាល់ទេឬ? ឯណាប៉ា?"
"បងទើបចេញពីបន្ទប់ប៉ាមកទេ បន្តិចទៀតគាត់ចេញមកហើយ"
"បងប្រុសយ៉ាងម៉េចដែរ នៅទីនោះល្អទេ?" ពួកគេមកអង្គុយនៅលើសាឡាងឯណេះវិញដើម្បីនិយាយសួរសុខទុក្ខគ្នាក្រោយបែកគ្នារយៈពេលយូរគួរសមដោយសារតែ សុឺងមីន នាំកូនរបស់ពួកគេទៅរៀននៅក្រៅប្រទេសដោយសារតែកូននៅតូចផងពួកគេនៅជាមួយកូនឱ្យសមជាមុនសិនចំណាយពេល 7-8ខែទើបនិងត្រលប់មកវិញហើយរៀងរាល់មួយខែម្តងពួកគេនិងឡើងទៅលេងកូនដោយសារតែកូនពួកគេនៅក្មេងនៅឡើយអាយុត្រឹមតែ 10ឆ្នាំប៉ុន្តែគេមិនមែនរស់នៅតែម្នាក់ឯងទេក៏មានមីងរបស់គេដែលជាប្អូនថ្លៃរបស់ សុឺងមីន នៅជាមួយដែរ។
"ទីនោះល្អតើ ការងារក៏ល្អដែរគម្រោងបញ្ចប់យ៉ាងល្អដូចគ្នា ចុះឯងវិញយ៉ាងម៉េចហើយលឺថាលេងភាគហ៊ុននោះ?"
"ភាគហ៊ុនឡើងចំនេញក៏ច្រើន ថ្មីៗនេះចាប់ដៃគូរសហការថ្មីគ្រោងនិងបង្កើតក្រុមហ៊ុនថ្មីមួយជាមួយគ្នាដែរ"
"អ៊ីចឹងហ្អេស? ឯងកាន់ភាគហ៊ុនធំឬ?"
"ប្រាកដណាស់"
"អូ៎...សុឺងឆូល មកហើយហ្អី មកញាំបាយទៅ ម៉ាក់មានការទៅក្រៅសិនហើយ" អ្នកស្រី ឆយ ដើរចេញពីចង្ក្រានបាយមកឃើញថា សុឺងឆូល មកហើយក៏ឱ្យគេរៀបចំអាហារតែម្តងទៅ។
"ចុះម៉ាក់ទៅណា?" សុឺងមីន រហ័សងើបសួរនាំព្រោះតែគាត់ថាព្រឹកនេះហៅ សុឺងឆូល មកញាំបាយជុំគ្នាតែគាត់បែរជាប្រញាប់រួសរាន់ចេញទៅខាងក្រៅទៅវិញ?
"ម៉ាក់មានការបន្តិច ថ្ងៃត្រង់ចាំញាំបាយជុំគ្នា"
"ប៉ុន្តែម៉ាក់ ថ្ងៃខ្ញុំអត់នៅទេ" សុឺងឆូល តបសម្តីដែលធ្វើឱ្យអ្នកស្រី ឆយ ចេញប្រតិកម្មមកភ្លាមៗ៖
"ឯងទៅណា ជាមួយអ្នកណា?"
"វាជាថ្ងៃសម្រាកសម្រាប់ខ្ញុំ ជាពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំដូចគ្នា"
"សូម្បីតែម៉ាក់ក៏ប្រាប់មិនបានដែរមែនទេ?"
"អ៊ីចឹងម៉ាក់ប្រាប់វិញមកថាម៉ាក់ទៅណា?"
"ឯងកំពុងសង្ស័យម៉ាក់មែនទេ?"
"ម៉ាក់ទៅវិញទេកំពុងសង្ស័យខ្ញុំ ឬគិតថាខ្ញុំទៅជាមួយ យ៉ុន..." មិនទាន់និយាយចប់ផងលោក ឆយ ដែលជាឪពុកក៏ចេញពីបន្ទប់មកកាត់សម្តី។
"នាំគ្នានិយាយអីហ្នឹង?"
"គ្មានអីទេបង! អូនគ្រាន់តែផ្តាំឱ្យពួកគេប្រញាប់រៀបចំអាហារពេលព្រឹកឱ្យកូនៗយើងញាំមុនព្រោះអូនមានការទៅក្រៅបន្តិចហ្នឹងណា"
"ទៅក្រៅមែនទេ? ហួសទៅបើកថ្នាំឱ្យបងផង"
"ប៉ាមិនទាន់ជាទេឬ? ចាំខ្ញុំជូនទៅល្អទេ?" សុឺងមីន
"ថ្ងៃសម្រាកពេទ្យប្រចាំរបស់ប៉ាមិននៅទេ"
"ថ្ងៃត្រង់ទើបអូនមកវិញ នាំគ្នាញាំបាយចុះ" អ្នកស្រី ឆយ និយាយហើយក៏ដើរចេញទៅដោយមានឡាននៅចាំរួចជាស្រេច សម្រាប់គេគ្រប់គ្នាយល់ថាជារឿងធម្មតាៗតែសម្រាប់ សុឺងឆូល គ្រប់ជំហ៊ានរបស់ម៉ាក់នាយគឺ នាយសង្ស័យទាំងអស់។
"តោះញាំបាយកូន" លោកឆយ នាំដំណើរទៅមុន បងថ្លៃរបស់ សុឺងឆូល កំពុងរៀបចំតុអាហារឱ្យបានរៀបរយ។
"បងប្រុស!" កំពុងដើរទៅតាមក្រោយលោកប៉ា សុឺងឆូល បានហៅឃាត់ដំណើរដើម្បីនិយាយជាមួយគាត់។
"មានអីមែនទេ?"
"មិនបាច់ទម្លាប់តាមម៉ាក់ពេកក៏បាន ប្រពន្ធបងប្រុសមិនមែនរៀបការមកដើម្បីមើលថែគ្រប់គ្នានៅក្នុងផ្ទះនេះទេ"
"ឯងយល់ច្រលំហើយ ព្រឹកនេះគ្រាន់តែ..."
"ខ្ញុំដឹងថាបងប្រុសខ្លាចម៉ាក់ ទើបបណ្តោយឱ្យអ្នកបងត្រូវងើបមកដើម្បីរៀបចំគ្រប់យ៉ាង គាត់គួរតែទទួលបានល្អជាងនេះ"
"បងថាឯងយល់ច្រលំហើយ" សុឺងមីន ធ្វើមុខឆ្ងល់ៗ ប្រពន្ធរបស់នាយសុំអង្វរចង់រៀបចំអាហារពេលព្រឹកបានមួយពេលមិនអ៊ីចឹងទេងរលែងនិយាយរកឥឡូវហើយតែជួនជាម៉ាក់មកដល់ទើសភ្នែកពេកក៏ចូលទៅស្តីឱ្យតែគាត់មិនបានប្រើនាងឡើយនាងគឺចង់ធ្វើដោយខ្លួនឯង។
"យូរីន ឆាប់អង្គុយមក" លោកឆយ
"ចាស៎ ប៉ាក្មេក"
"អ្នកបងថ្ងៃក្រោយរឿងអស់ហ្នឹងឱ្យមេផ្ទះធ្វើទៅ"
"អេ...ខ្ញុំអាចធ្វើបានវាមិនហត់ទេ"
"បងប្រាប់ថាកុំៗ" សុឺងមីន មកបន្តពីក្រោយឮម្នាក់ៗឃាត់នាងមិនឱ្យធ្វើការងារផ្ទះ។
"ឆើស! អូនធ្វើវាសម្រាប់ប៉ាក្មេកទេ នេះលោកប៉ាក្មេក" យូរីន លើកអាហារដែលនាងធ្វើមកឱ្យប៉ាក្មេង ពួកគេនៅផ្ទះមួយទៀតក្នុងបរិវេណនេះដូចនិងផ្ទះរបស់ សុកមីន ដែរតែថ្ងៃនេះដោយសារទើបតែត្រលប់មកវិញទើបមកធ្វើជាឧស្សាហ៍បន្តិចទៅ។
ក្រឡេកទៅមើលអ្នកស្រី ឆយ ឯណេះវិញឡានកំពុងបោះពួយទៅក្រៅយ៉ាងលឿន គាត់ដឹងពី អេរ៉ា មកថា ជុងហាន់ នៅថ្ងៃសម្រាកតែងតែទៅហាងម៉ាក់របស់គេធ្វើការរួចបន្តនាំកូនរបស់គេទៅកន្លែងផ្សេងៗពិបាកនិងតាមរកទើបគាត់ស្កាត់មកជួបទាំងព្រឹកបែបនេះតែម្តងទៅ។
មកដល់ក៏បញ្ជារឱ្យកូនចៅចុះទៅតាម ជុងហាន់ មកចំណែកគាត់នៅរង់ចាំនៅក្នុងហាងកាហ្វេមួយនៅម្តុំៗនោះដែរ ម៉ោងថ្មាលនេះសម្រាប់ថ្ងៃសម្រាកម្នាក់ៗសឹងតែមិនទាន់ភ្ញាក់ពីដំណេកផ្ទះវាគឺនៅព្រឹកនៅឡើយដូច្នេះវាអាចមានតែពួកគេតែប៉ុណ្ណោះ។
អង្គុយចាំប្រមាណជាបីនាទី ជុងហាន់ ក៏ចូលមកដល់ គេមិនមានអារម្មណ៍ស្ទាក់ស្ទើក្នុងការចូលទៅរកគាត់អីបន្តិចសោះ។
"លោកស្រី មករកខ្ញុំទាំងព្រឹកមានការអ្វី?"
"អង្គុយមក" អ្នកស្រី ឆយ ថាហើយ ជុងហាន់ បញ្ចេញទឹកមុខធុញទ្រាន់មុននិងអង្គុយតាមសម្តីរបស់គាត់បានបង្គាប់។
"ត្រូវការប៉ុន្មាន?" គ្រាន់តែអង្គុយប៉ក់ភ្លាមអ្នកស្រី ឆយ ដែលជាអតិតម្តាយក្មេកបោះតម្លៃឱ្យចរចារតែម្តងព្រោះមិនចង់វែងឆ្ងាយច្រើន។
"លោកស្រីចង់បានន័យថា..."
"ចង់បានប៉ុន្មានហើយឈប់មករវល់ជាមួយ សុឺងឆូល បន្តទៀត ឯងរស់នៅដោយគ្មានគេ 4ឆ្នាំមកហើយនៅបកក្បាលមករកគេធ្វើអីទៀត? ឯងមុខក្រាសខ្លាំងម៉្លេះ យ៉ុន ជុងហាន់!"
"មុខក្រាស? លើកពេកទេដឹងអ្នកម៉ាក់ក្មេក?"
"ឯង? មានសិទ្ធិអីមកហៅយើងថាម៉ាក់ក្មេក?"
"អ្នកម៉ាក់ក្មេកដឹងក្នុងចិត្តហើយ ឆូល នៅមិនទាន់សុីញ៉េរលែងលះជាមួយខ្ញុំផង ខ្ញុំនៅតែជាកូនប្រសារម៉ាក់ក្មេកនៅឡើយទេ កុំខឹងអ្វីទាំងព្រឹកបែបនេះសំណាងរត់ចោលអស់ហើយអ្នកម៉ាក់ក្មេក"
"បិទមាត់អត់បានការរបស់ឯងហើយឆាប់និយាយមកថាចង់បានប៉ុន្មាន?"
"លុយអ្នកម៉ាក់ក្មេកខ្ញុំមិនត្រូវការទេ ចង់ឃាត់ទំនាក់ទំនងរបស់ខ្ញុំនិងគាត់គួរតែហាមឃាត់គាត់កុំឱ្យមករកខ្ញុំវិញល្អជាង មានសមត្ថភាពហាមកូនខ្លួនឯងបានឬអត់ហ្នឹង?"
"នេះឯង...ឯងប្រហើនមិនស្គាល់ខ្ពស់ទាប គិតថាខ្លួនឯងអស្ចារ្យមកពីណាហ៊ានប្រើសម្តីបែបនេះដាក់យើង ឯងគិតថាឯងជាស្តី?"
"ចុះអ្នកគិតថាអ្នកជាស្អីមកមើលងាយខ្ញុុុំ? ត្រូវហើយខ្ញុំរស់នៅមិនពឹងពាក់អ្នកក្នុងត្រកូលអ្នកបានជាង 4ឆ្នាំហើយរឿងអីខ្ញុំត្រូវទាក់គេមកនោះ? អេ...បើខ្ញុំចង់ទាល់គឺងាយណាស់ បើខ្ញុំនិយាយថាព្រមតែមួយម៉ាត់គេក្លាយជារបស់ខ្ញុំបាត់ទៅហើយ លោកស្រី...អូ៎ អត់ទេអ្នកម៉ាក់ក្មេក! តាំងពីចាកចេញពីផ្ទះដែលរស់នៅក្នុងនរកមួយនោះ ខ្ញុំមិនដែលគិតចង់ត្រលប់ទៅជាន់ទីនោះ មិនមែនគិតចង់សងសឹកអ្នកណា គ្រាន់តែចង់រស់នៅដូចជាគេឯងទូទៅ តែអ្នកមកបង្ខំខ្ញុំឱ្យចង់សងសឹករាល់គ្រប់ទង្វើដែលអ្នកបានធ្វើមកកាន់ខ្ញុំ កុំគិតថាខ្ញុំភ្លេចសូម្បីមួយរឿង គ្រាន់តែខ្ញុំយក ឆយ សុឺងឆូល មកដេកឱបជាប់ទ្រូងវាក៏ជាការសងសឹកទៅកាន់ពួកអ្នកលើសពី 50% បាត់ទៅហើយ ចុះបើខ្ញុំប្រាប់គាត់ថាអ្នកធ្វើបាបខ្ញុំ លើកពីអ្វីដែលអ្នកបានធ្វើគាត់ក៏ជឿខ្ញុំស្រាប់ទៅហើយ"
"មនុស្សពិសពុលឯងនេះ"
"ពិសពុលឬ? ចង់ឱ្យខ្ញុំធ្វើបែបហ្នឹងទេ អ្នកម៉ាក់ក្មេក?"
"ឯងសាកមើល"
"ខ្ញុំមិនខ្លាចទៀតទេ កុំគិតថាអ្នកអាចធ្វើបាបខ្ញុំបានទៀតនោះ" ជុងហាន់ ថាហើយក៏ងើបដើរចេញ ទោះជាគាត់និយាយអ្វីក៏ ជុងហាន់ មិនខ្លាចដែរ។
"កូនរបស់ឯងក៏មិនរួចខ្លួនដែរ"
"អ្នកហ៊ានប៉ះកូនរបស់ខ្ញុំសាកមើល អ្នកនិងស្គាល់អ្វីហៅថាពិសពុលចេញពីខ្លួនរបស់ខ្ញុំ ខ្ញុំឱ្យអ្នកពុលដល់ជិតដាច់ដង្ហើម"
"ហុឹស! យើងក៏ចង់ដឹងដែរថាឯងខ្លាំងដល់កម្រិតណា? តើអ្នកណាមកជួយឯងនៅពេលដែល សុឺងឆូល កំពុងតែជិតរៀបការហើយ យើងគ្រាន់តែប្រាប់ឱ្យល្អទេ ប្រយត្ន័ខ្លាចជាប្រពន្ធចុះគេដោយមិនដឹងខ្លួនទៅ"
"រកវិធីឱ្យ ឆូល សុីញ៉េរលែងលះជាមួយខ្ញុំឱ្យបានសិនទៅចាំមកបន្លាចខ្ញុំ អេ...បើសិនជាអ្នកបានយកវាទៅបោះឬដុតចោលហើយនោះ... ខ្ញុំនៅតែជាកូនប្រសារស្របច្បាប់របស់អ្នកហើយអ្នកមិនអាចមានកូនប្រសារពីរនាក់ក្នុងពេលតែមួយបានទេ កុំធ្វើឱ្យខ្ញុំអស់ទ្រាំ លោកស្រី ឆយ សេរ៉ា យល់ល្អកុំមកពាក់ព័ន្ធជាមួយខ្ញុំអីល្អជាង ខ្ញុំគឺ យ៉ុន ជុងហាន់ មិនមែន ឆយ ជុងហាន់ ដូចកាលពី 4ឆ្នាំមុននោះទេ" ជិងហាន់ ថាហើយក៏ដើរចេញពីហាងនោះតែម្តង ចង់ប្រាប់ថាទូរស័ព្ទរបស់គេរោទ៍ចង់ផ្ទុះទៅហើយគ្រាន់តែគេមិនបើកសម្លេង ហើយគ្មានអ្នកណាទេគឺ សុឹងឆូល កំពុងតែតាមរកគេហ្នឹងឯង ។
ជុងហាន់ ដើរចេញពីហាងមកវាក់អើជាមួយ សុឺងឆូល នាយកំពុងឈរនៅជិតឡានម៉ាក់របស់នាយហើយអ្នកស្រី ឆយ បានចេញមកតាមក្រោយពួកគេទាំងបីក៏បានជួបគ្នា។
"ឆូល!"
"ម៉េចក៏មិនលើកទូរស័ព្ទ? ម៉េចក៏នៅទីនេះ?"
"គឺខ្ញុំ..."
"ម៉ាក់?" សុឺងឆូល មើលទៅចំម៉ាក់របស់នាយ ថាហើយគិតមិនខុសទេ នោះជាហេតុឱ្យនាយមិននៅញាំបាយនៅឯផ្ទះហើយប្រញាប់មកទីនេះ នៅម្តុំបរិវេណនៃហាងម៉ាក់របស់ ជុងហាន់ ដែលនៅជិតនិងកន្លែងស្នាក់នៅរបស់គេដូចគ្នា។
"ស្តាប់ម៉ាក់សិន សុឺងឆូល ហា៎គឺម៉ាក់..."
"គាត់មករកខ្ញុំ! គ្មានអីទេ ពួកយើងប្រញាប់ទៅៗ កូនប្រហែលជាចាំយូរហើយ" ជិងហាន់ ដើរមកស៊កដៃចាប់កាន់ដៃរបស់ សុឺងឆូល ឱ្យដើរទៅជាមួយទោះនាយមិនចង់ទៅក៏ដោយតែក៏ត្រូវដើរចេញទៅជាមួយ ជុងហាន់ តែម្តងហើយពួកគេសម្តៅទៅហាងមួយទៀតដែលម៉ាក់និងកូនរបស់គេនៅទីនោះ។
"តើមានរឿងអី? ម៉ាក់មករកអូនមានការអី?"
"ថ្ងៃនេះពួកយើងទៅដើរលេង ដូច្នេះសូមចាប់អារម្មណ៍តែរឿងមួយនេះបានហើយ ពួកយើងចេញដំណើរទៅពេលណា?"
"ម៉ោង 11ព្រឹកនេះបងបានកក់សំបុត្រយន្តហោះរួចរាល់ហើយ"
"ពួកយើងជិះយន្តហោះឬ?"
"អឹម! ឆាប់ដល់និងដើរលេងបានយូរនោះអី"
"អ្នកមានពិតជាឡូយពិតមែន" ជុងហាន់ ប្រលែងដៃពីនាយទៅបើកទ្វារចូលក្នុងហាងអាហារឯណេះវិញព្រោះកូនរបស់គេនៅទីនេះ។
"សុឺងហាន់ ហា៎! តោះទៅកូន លាលោកយាយសិនទៅ"
"បាទប៉ាៗ ម៉ាក់យាយអូនទៅសិនហើយ"
"គិតនាំគ្នាទៅណាប៉ាកូន?"
"ទៅលេងជេជូ ល្ងាចនេះទើបមកវិញ"
"អត់ទេ ស្អែកទើបមកវិញ" សុឺងឆូល បន្តពីក្រោយ ត្បិតថានាយកក់សំបុត្រយន្តហោះដើម្បីធ្វើដំណើរតែនាយមិនមែនវិលល្ងាចទេគឺនៅសម្រាកទីនោះមួយយប់សិន ល្ងាចថ្ងៃអាទិត្យទើបមកវិញ។
"ស្អីគេ គេងមួយយប់?"
"មួយសប្តាហ៍សម្រាកពីរថ្ងៃមិនអ៊ីចឹង?"
"ឆាប់ឡើងប៉ាៗ" សុឺងហាន់ ឆាប់ដៃរបស់ ជុងហាន់ អូសចេញពីហាងព្រោះតែប្រញាប់បានចេញទៅដើរលេងនោះអី។
"ពួកយើងទៅសិនហើយម៉ាក់" ជួងហាន់ ស្រែកលាពីចំងាយដោយសារកូនជើងល្អអូសចេញមកជាបន្ទាន់ដោយមាន សុឺងឆូល ដើរចេញមកតាមក្រោយហើយពួកគេនិងត្រលប់ទៅបន្ទប់សម្រាកវិញសិនដើម្បីយកឥវ៉ាន់ដែលបានរៀបចំទុកសម្រាប់ការដើរលេខនោះ បន្ទាប់មកក៏ឡើងឡានស៊េរីទំនើបម៉ាក G-wagon ស៊េរីចុងក្រោយបង្អង់ពណ៌ខ្មៅរលោងស្រិលដូចកញ្ជក់បើកដោយអគ្គនាយកនៃសណ្ឋាគារ World លោក ឆយ សុឺងឆូល កំពុងសំដៅទៅកាន់ប្រលានយន្តហោះ ហើយតាមផ្លូវពួកគេក៏នាំគ្នាជជែកគ្នាលេងខ្លះដែរ ។
"ពួកយើងអាចនិងយឺតបន្តិចវារាងកៀកម៉ោងហើយដែរ" សុឺងឆូល
"ប្តូរទៅជិះរថភ្លើងវិញតែម្តងទៅកុំឱ្យខកជើង"
"មិនខកទេ! និយាយអ៊ីចឹងមានត្រៀមអីខ្លះឱ្យកូន?"
"សម្រាប់ដើរលេងមួយថ្ងៃ"
"ចុះអូន?"
"គឺដូចគ្នា សម្រាប់តែមួយថ្ងៃ មុននេះខ្លាចខកទើបមិនបានរៀបចំអ្វីបន្ថែម"
"មិនអីទេ ទៅដល់ខ្វះអីចាំទិញទៀតចុះ"
"អ្នកមាន?"
"បងដឹងច្បាស់ហើយមិនបាច់បញ្ជាក់ដដែលទេ ប្រពន្ធអ្នកមាន"
"ខ្ញុំឱ្យលោកធ្វើជាប៉ា សុឺងហាន់ មិនមែនបានន័យថាលោកជាប្តីរបស់ខ្ញុំនោះទេ"
"មានប៉ាម៉ាក់ឯងណាមិនមែនជាប្តីប្រពន្ធគ្នានោះ? យ៉ាងម៉េចជាប្រពន្ធអ្នកមានមិនល្អទេហ្អេស?"
"ខ្ញុំមិនចង់អីបន្តិចទេ កុំយល់ច្រលំពេក"
"ប៉ាៗហា៎ ពេលណាបានដល់?" អ្នកនៅកៅអីសុវត្ថិភាពខាងក្រោយបន្លឺឡើងដោយសារតែជិះឡានយូរពេកទម្រាំនិងដល់ប្រលានយន្តហោះ។
"តិចទៀតដល់ហើយកូន" ជុងហាន់ បែរទៅប្រាប់និងញញឹមទៅកាន់ផង គិតថាបន្តិចទៀតនិងដល់ហើយក៏ឱ្យ ipad គេមើលកុំឱ្យគេធុញ ចំណែក សុឺងឆូល បន្តការបើកឡានដោយមិននិយាយអ្វីទៀតទេរហូតដល់ប្រលានយន្តហោះ។
ឃើញថានាយមិនទាមទារសួរនាំរឿងដែលម៉ាក់របស់នាយបានមលកុំគិតថានាយបំភ្លេចចោលឱ្យសោះ គ្រាន់តែពេលនេះនាយមិនទាន់រំលឹកម្នាក់ណាក៏មិនឱ្យរួចខ្លួនដែរ។
To be continue...
