អន្ទាក់​ស្នេហ៍តារាល្បី // Heesunjake

508 55 0
                                        

~~ភឹប~~

«អ្ហាយ» រាងល្អិតស្រែកស្លន់ស្លោរស្រវេរស្រវាទប់លំនឹងខ្លួនឯង ស្អីក៏ស្អីទៅអារឹងៗដែលគេបុកមុននឹងគីម ស៊ុននូសុំទប់ខ្លួនសិនហើយ

«អេស៎???» រាងល្អិតជ្រួញចិញ្ចើមធ្វើមុខភ្លើៗពេលដែលមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែអោបចង្កេះរបស់គេ

«ឯងជាអ្នកណា??» សំឡេងក្រលរធំៗបន្លឺលើក្បាលរាងតូចដែលកំពុងតែរួញខ្លួននៅក្នុងដៃរបស់គេ

«ខ្ញុំ~~ខ្ញុំសួរវិញបានត្រូវ នាយជាអ្នកណាម៉េចមកឈរពាំងផ្លូវរបស់ខ្ញុំ» ក្រោយដឹងថានេះជាមនុស្សមិនមែនខ្មោចហើយ ស៊ុននូក្រវាស់ដៃគេចេញ ឈរពើងទ្រូងសួរទៅកាន់គេ

«យើងរាប់ដល់បី បើមិនឆ្លើយយើងខលហៅប៉ូលីសប្រាប់ថាមានចោរចូលផ្ទះហើយ» នាយក្រាស់ខិតមុខមកជិតរាងល្អិត

«គឺ គឺខ្ញុំ~~អាណាឆ្គួតទៅប្រាប់ទៅ ទៅហើយ» ស៊ុននូធ្វើភ្នែកក្រលេបក្រឡាប់រកនឹកចម្លើយឆ្លើយប្រាប់គេ តែចុងក្រោយមានតែក្បាច់ម៉ែចែកឲ្យហើយ រាងល្អិតបង្វែរខ្លួនរត់ចុះទៅខាងក្រោមវិញ

«អាយ លែង~~~» រត់មិនទាន់បានប៉ុន្មានកាំផង ចង្កេះមួយក្ដាប់ក៏ត្រូវមនុស្សមាឌធំចាប់អោបពីក្រោយលើកឡើងផុតមិនឲ្យជើងប៉ះដី ធ្វើឲ្យរាងល្អិតដែលនៅក្នុងដៃរបស់គេស្រែកចាចចង់បែកក្រដាសត្រចៀក

រាងតូចខំប្រឹងរើបម្រាលដៃជើងខ្វៃៗ តែត្រូវបានរាងក្រាស់ចាប់អោបឡើងទៅជាន់ខាងលើ

«ចង់រត់ទៅណា? ហើយស្រែកធ្វើអី ក្រែងមុននេះចង់ឡើងមកខាងលើមិនអញ្ចឹង» រាងក្រាស់ចាប់អូសរាងតូចមកដល់ក្នុងបន្ទប់ធំមួយ ទាំងងងឹតឈឹងព្រោះគេមិនទាន់តខ្សែភ្លើងដែលក្មេងមហាចង្រៃគីម ស៊ុននូបានទៅកាត់ផ្ដាច់បំផ្លាញចោលហើយនៅឡើយ

«លោកជាអ្នកណា? ហើយចាប់ខ្ញុំមកចង់បានអី?» ពេលដែលដឹងថាខ្លួនឯងកំពុងតែនៅក្នុងរូងខ្លាបែបនេះ គីម ស៊ុននូបានប្រើចរិតសុភាពស្លូតបូតរបស់គេសួរទៅកាន់រាងក្រាស់

«ចូលមកក្នុងផ្ទះរបស់យើងហើយ សួរយើងជាអ្នកណា? គួរឲ្យអស់សំណើចណាស់ ហើយអ្នកណាចាប់ឯងមក ឯងជាអ្នកលួចឡើងមកលើផ្ទះយើងដោយខ្លួនឯង» រាងក្រាស់បើកពិលទូរសព្ទបញ្ចាំងទៅមើលមុខរាងល្អិតដែលខំប្រឹងគេចមិនឲ្យគេឃើញមុខនោះ តែទោះមិនគេចក៏គ្មានអ្នកណាមើលស្គាល់ដែរ បើស៊ុននូស្លៀកពាក់ឡើងដូចនឹនចារទៅហើយ

𝑬𝒏𝒉𝒚𝒑𝒆𝒏 𝑺𝒉𝒐𝒓𝒕 𝑵𝒐𝒗𝒆𝒍𝒔 𝑰𝑰Where stories live. Discover now