ប្រទេសចិន
ទីក្រុងប៉េកាំង
ការណាត់ជួបមួយរវាងកូនប្រុសពៅលោករដ្ឋមន្ត្រីការពារជាតិ និងកូនស្រីពៅម្ចាស់រោងចក្រផលិតគ្រាប់បែក នៅសណ្ឋាគារលំដាប់ផ្កាយ៧ ចំកណ្តាលទីក្រុងប៉េកាំង ដែលជាទីក្រុងធំជាងគេមួយក្នុងពិភពលោក
ជាការណាត់ជួបដែលចាស់ទុំទាំងសងខាងដឹងឮ និងអនុញ្ញាត។
រាងស្លីមខ្ពស់ កម្ពស់197CM គ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅ គ្មានក្រវាត់ក ឈរបង្ហុយផ្សែងបារី នៅលើដំបូលអាគារសណ្ឋាគារ សម្លឹងទេសភាពទីក្រុងនាពេលរាត្រី ដោយគ្មានអារម្មណ៍អ្វី
សក់ពណ៌ខ្មៅសិតស្អាតរៀបរយ ខ្យល់បក់មកអង្អែលផ្ទៃមុខសង្ហា មានតែភាពសោះកក្រោះ កែវភ្នែកមុតស្រួច ច្រមុះស្រួច បបូរមាត់សិចស៊ីដែលមិនចូលចិត្តញញឹម ពីចុងសក់ដល់ចុងម្រាមជើង មានតែពាក្យថាឥតខ្ចោះ
ដៃម្ខាងកាន់បារី ដៃម្ខាងកាន់កែវស្រា ក្រោយខ្នងមានតុអាហារ និងមនុស្សជំនិត៤នាក់ ក្នុងឈុតពណ៌ខ្មៅ
លីស៊ុង អារ៉ៃខ្វីន វ័យ២១ឆ្នាំ ជាបុរសក្រអឺតក្រទម ឆ្មើងឆ្មៃ ឫកខ្ពស់ហួសមេឃ ដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិនាពេលអនាគត បែរជាត្រូវឪពុកបង្ខំឲ្យភ្ជាប់ពាក្យជាមួយក្មេងស្រីទើបនឹងកើត ក្នុងពេលដែលគេកំពុងសិក្សានៅសាលាយោធា
មិនពេញចិត្ត តែមិនបដិសេធនឹងការរៀបចំរបស់ឪពុក សូម្បីការណាត់ជួបនេះ ឪពុករៀបចំឲ្យដូចគ្នា គេតែងគោរពតាមការសម្រេចចិត្តរបស់ឪពុក ទើបទទួលបានក្ដីស្រលាញ់ និងការទុកចិត្ដពីឪពុក ច្រើនជាងកូនផ្សេងៗ អ្នកណាក៏ដឹង អារ៉ៃខ្វីន ជាកូនប្រុសពៅសំណព្វចិត្តរបស់លោករដ្ឋមន្ត្រី លីស៊ុង
«អ្នកនាង អ៊ូ ហូវលីង មកដល់ហើយទាន» មនុស្សជំនិតរាយការណ៍ប្រាប់
«...» គេឈរស្ងៀមដូចដើម គ្មានប្រតិកម្មនឹងការមកដល់របស់ក្មេងស្រីតូច ដែលមិនធ្លាប់មានតម្លៃនៅក្នុងចិត្ត ដូចជាខ្យល់សម្រាប់គេ
ក្មេងស្រីសម្បុរស្បែកខ្មៅរលោង ស្លៀករ៉ូបពណ៌ខ្មៅយ៉ាងថ្លៃថ្នូរ សក់រួញពីកំណើត ត្រូវលើកបួងសមស្អាត បង្ហាញឲ្យឃើញទម្រង់មុខពងក្រពើ ចិញ្ចើមក្រាស់ ភ្នែកធំ ច្រមុះស្រួច បបូរមាត់តូចច្រមិច ដូចតុក្កតាមានជីវិត ពាក់ស្បែកជើងកែង ដៃកាន់កាបូបតូចមួយ ដើរទៅតុអាហារ ដោយមានជំនិតលោកប៉ាដើរតាមក្រោយ
រីឆាង ទាញកៅអីឲ្យអ្នកនាងតូចអង្គុយ ស្របពេល អារ៉ៃខ្វីន នៅឈរមើលទេសភាពទីក្រុង មិនចាប់អារម្មណ៍ពីគូដណ្ដឹងដែលមកដល់ ធ្វើឲ្យ រីឆាង មិនពេញចិត្ត សម្លឹងទៅខ្នងកូនប្រុសលោករដ្ឋមន្ត្រី
«អ្នកនាង ហូវលីង មកដល់ហើយ» រីឆាង ប្រាប់ដោយសំឡេងមិនពេញចិត្ត ជំនួសដោយការឆ្លើយតប អារ៉ៃខ្វីន ធ្វើដៃជាសញ្ញាឲ្យគ្រប់គ្នាចេញ និងនៅតែឈរបែរខ្នង ផ្លុំផ្សែងបារីចោលយ៉ាងក្រអឺតក្រទម
មនុស្សក្រោមបង្គាប់ដើរចេញអស់ នៅសល់តែរាងខ្ពស់ស្រឡះ និងក្មេងស្រីតូច
«...» ហូវលីង ស្ងៀមស្ងាត់ អង្គុយមើលខ្នងបុរសដែលមានកម្ពស់ខ្ពស់ជាងលោកប៉ា តែក្នុងអារម្មណ៍មិនមានការភ័យខ្លាចសូម្បីប៉ុនសរសៃសក់ នាងមិនដែលខ្លាចអ្វី ជាក្មេងស្រីរឹងមាំ ឆ្លាត និងពូកែសម្ដី
ស្ងាត់មួយសន្ទុះ ទីបំផុតនាងតូចសម្រេចចិត្តរាក់ទាក់មុន
«សួស្ដី»
«...» គេធ្វើដូចមិនឮសំឡេងតូចនោះ នៅតែមិនអើពើនឹងវត្តមាននាង
«ប្រហែលជាលោកគិតថាខ្ញុំក្មេង ទើបមិនចង់និយាយជាមួយ តែគ្រប់គ្នាតែងតែលាន់មាត់ថាខ្ញុំមានភាពចាស់ទុំជាងអាយុ» សូម្បីលោកប៉ាក៏ថាបែបនេះ
«...» អារ៉ៃខ្វីន ជ្រួញចិញ្ចើមបន្តិច លើកស្រាក្នុងកែវអកចូលមាត់បង្ហើយ ទើបងាកយឺតៗ សម្លឹងម្ចាស់សំឡេងតូចឆ្មារ ខ្មៅក្រញេស គួរឲ្យស្អប់ជាងក្នុងរូប
មនុស្សក្រអឺតក្រទម បង្ខំចិត្តដើរមកអង្គុយលើកៅអីទល់មុខនាង
«នេះជាការជួបគ្នាលើកដំបូង លោកមើលទៅខ្ពស់ណាស់ ទោះពួកយើងជាគូដណ្តឹង តែអាយុពួកយើងខុសគ្នាឆ្ងាយណាស់ ខ្ញុំ៧ឆ្នាំ លោក២១ឆ្នាំ ដូច្នេះខ្ញុំសុំហៅលោកពូគូដណ្ដឹងបានទេ?» ហូវលីង ដឹងពីគេច្រើន ព្រោះអ្នកម៉ាក់រៀបរាប់ប្រាប់
«...» អារ៉ៃខ្វីន កាន់តែមានអារម្មណ៍មិនចូលចិត្តក្មេងម្នាក់នេះ មុខសង្ហារឹតតែក្រញូវ
«ទោះខ្ញុំនៅតូច តែខ្ញុំនឹងព្យាយាមស្វែងយល់ពីលោកពូគូដណ្ដឹង អាចប្រាប់ខ្ញុំទេ អ្វីលោកចូលចិត្ត និងមិនចូលចិត្ត?» អ្នកម៉ាក់ប្រាប់ឲ្យសួរបែបនេះ ពេលជួបគេ
អារ៉ៃខ្វីន សម្លឹងចំកែវភ្នែកពណ៌ខ្មៅរបស់នាង បាញ់ភាពស្អប់ចូលទៅ នៅទីបំផុតគេព្រមហើបមាត់
«ចូលចិត្តបារី ស្រា មិនចូលចិត្តខ្មៅ សក់ក្រញាញ់ និយាយច្រើន»
«ខ្ញុំអាយុ៧ឆ្នាំ តែការអប់រំនៅក្នុងគ្រួសារល្អណាស់ មិនគួរឲ្យជឿលោកពូគូដណ្ដឹងធំឡើងនៅក្នុងគ្រួសារខ្ពង់ខ្ពស់មួយ តែសីលធម៌ហាក់ដូចជាទាប»
«អ៊ូ ហូវលីង!» សម្ដីចាស់ជាងអាយុមែន គេចង់ឡើងឈាម
«ចាស ខ្ញុំគឺ អ៊ូ ហូវលីង»
«បើខ្ញុំចង់ញេចនាង វាងាយណាស់»
«ងាយណាស់ ញេចទៅ»
«...» អារ៉ៃខ្វីន សង្រ្គឺតធ្មេញ មិនដែលគិតជីវិតត្រូវមកអង្គុយឈ្លោះជាមួយក្មេង
«ខ្ញុំមិនគួរខាតពេលមកជួបមនុស្សចាស់គ្មានការអប់រំ លាសិនហើយ» នាងតូចក្រោកដើរចេញ គេគំហក
«អ៊ូ ហូវលីង!»
«មនុស្សសីលធម៌ទាប មិនគួរមានសិទ្ធហៅឈ្មោះខ្ញុំ»
YOU ARE READING
វិបល្លាសដួងចិត្ត
Romanceនៅក្នុងបន្ទប់មួយដ៏ងងឹតឈឹង រាងកាយតូចច្រឡឹងហោះវឹងទៅធ្លាក់នៅលើពូកទន់ល្មើយ ស្រមោលខ្មៅធំណាស់ដូចបិសាច តាមមកសង្រ្គុប នាងភ័យតក់ស្លុត ទ្រូងផើតផត ដង្ហើមដង្ហក់ «ធ្វើអី?» សំឡេងញ័រ បបូរមាត់កាន់តែញ័រ «និយាយម្ដងទៀតថាចង់ផ្ដាច់ពាក្យ?» មនុស្សកំណាចលូកដៃអង្អែលភ្លៅស្រ...
