ជីវិតបន្ទាប់ពីAppaលាចាក់លោកបាត់ទៅជុងហ្គុកក្លាយជាមនុស្សម្នាក់ដែលមិនសូវនិយាយស្តីច្រើនឡើយ ជាហេតុធ្វើឲ្យលោកចនដែលជាឪពុកឃើញមិនអាណិតកូនប្រុសមិនបាន។ចន ជុងហ្គុកកំព្រាម្តាយតាំងពីអាយុ៤ឆ្នាំមកម្លេះឥឡូវគេមានអាយុ១៥ឆ្នាំហើយ។
គីម ស្យុងហេ ដែលកម្លោះពោះម៉ាយមានកូនប្រុសម្នាក់ឈ្មោះគីម ថេហ្យុងដែលមានអាយុ៩ឆ្នាំបានចូលមករស់នៅក្នុងភូមិគ្រឹះចន ក្នុងតួនាទីជាអ្នកម្រើភូមិគ្រឹះនេះ។
ប៉ុន្តែក្រោយមករឿងដែលធ្វើឲ្យជុងហ្គុកគេមិនអាចទទួលយកបាននោះគឺឪពុករបស់ខ្លួនបានជ្រុលជ្រុះជាមួយនឹងអ្នកបម្រើគឺស្យុងហេនេះឯងរហូតដល់មានផ្ទៃពោះ ហើយធ្វើឲ្យអ្នកដែលនៅក្នុងភូមិគ្រឹះមានការមិនពេញចិត្តគ្រប់គ្នា ជាពិសេសគឺចន ជុងហ្គុកតែម្តង។
ជុងហ្គុកក៏ចាប់ផ្តើមស្អប់ស្យុងហេព្រោះដោយសារតែគេទើបធ្វើឲ្យលោកចនភ្លេចពាក្យសម្តីថាលោកមិនស្រលាញ់នរណាក្រៅAppaគេនោះទេ ប៉ុន្តែឥឡូវនេះមើលចុះ...មិនតែប៉ុណ្ណោះជុងហ្គុកថែមគិតទៀតថាស្យុងហ៊ូជាមនុស្សលាក់ចរឹកទៀតផង។
បើនិយាយពី គីម ថេហ្យុងវិញ ចាប់តាំងកើតមានរឿងនេះកើតឡើងមក គេតែងតែបានទទួលពាក្យសម្ដីអាក្រក់ៗនិងការធ្វើបាបពីជុងហ្គុកជាច្រើន ទាំងដែលខ្លួនមិនដឹងអ្វីសោះ។
«ខក់ៗៗ...បង-បងប្រុស...ល-លែង...ខ-»សម្លេងដង្ហក់ដង្ហើមពីក្មេងតូចថេហ្យុងដែលត្រូវបានមនុស្សធំជាខ្លួនចាប់ច្របាច់ករខ្លួនខ្ទប់នឹងជញ្ជាំង។
«......»ឯអ្នកកម្លោះវិញមិនបានស្តាប់សម្លេងអង្វរពីក្មេងតូចថេហ្យុងឡើងគេនៅតែចាប់ចង្អឹង.កក្មេងតូចជាប់ ដោយមិនខ្វល់ពីក្រញាំដៃតូចៗរុញគេចេញឡើយ។
«ជុ-ជុងហ្គុក...ធ្វើអីនឹង លែងប្អូនទៅ»ស្យុងហេដែលបានឡើងមកដល់ខាងលើ ក៏ឃើញជុងហ្គុកកំពុងតែចាប់ប្របាច់.កកូនរបស់ខ្លួន ក៏ប្រញាប់រត់ទាំងពោះជិតគ្រប់ខែទៅទាញកម្លោះតូចចេញ ភ្លាមៗ ។
«ខក់ៗ...អ្ហឹកៗៗ...Appa»គ្រាន់តែអ្នកកម្លោះលែងដៃភ្លាមក្មេងតូចទ្រហូយំភ្លាមៗ
YOU ARE READING
OUTSIDE
General Fictionមនុស្សសម្អប់ក្នុងបេះដូង...ក្រៅពីពាក្យថាស្អប់...គ្មានពាក្យផ្សេងសម្រាប់នាយទេ 🐰🐻
