+ផ្ដើមសាច់រឿងដំបូងនៅក្រុមហ៊ុន Thanawin ដែល បុរសវ័យក្មេងអាយុប្រហែល25ឆ្នាំ ដៃដែលមានសរសៃបានលើកកែវកាហ្វេក្ដៅៗក្រេបសម្លឹងមើលទេសភាពអគារខ្ពស់ៗ...បុរសនេះមានឈ្មោះថា Winny Thanawin ជាប្រធានក្រុមហ៊ុន អត្តចរិករបស់នាយ ឆេវឆាវ ដៃឆាវ សម្លាប់មនុស្សមិនញញើតទាល់តែសោះឲតែមនុស្សណាហ៊ានប្រឆាំងនិងនាយ/គេមិនទុកជីវិតឲនោះ។ មនុស្សដូចជានាយកម្លោះរូបនេះណា៎សង្ហារ អ្នកមាន តើស្រីណាដែលមិនចង់ក្បែរនាយនោះ??
"ចាហ្វាយមានគេចង់ជួបលោកចាហ្វាយ" គ្រីសបានបើកទ្វាឈរដាក់ដៃទៅមុខឱនគោរពនិយាយប្រាប់ទៅកាន់ចាហ្វាយដែលឈរបែរខ្នងសម្លឹងមើលទេសភាពអគារតាមកញ្ចក់
"ឲគេចូលមក" នាយកម្លោះបានបែរខ្នងដើរមកទម្លាក់កែវកាហ្វេលើតុធ្វើការនឹងបានដើរទៅអង្គុយកៅអីលើកជើងគងទាក់ខ្លារងចាំបុរសចង់ជួបនាយនោះ
"លោកធ្វើបែបនេះមិនបានទេណា៎" ពេលនាយគ្រីសបានបើកទ្វាឲលោកឆនដែលចង់ជួបនាយក្រាស់ឲចូលមកខាងមុខមកលោកឆននោះបានបោះឯកសារលើតុថែមទាំងនិយាយមិនយល់ព្រមជាមួយវីននី
"ធ្វើបែបណា៎ទើបបាននោះ?" នាយក្រាស់បានក្រោកឈរយកដៃដាក់ក្នុងហោប៉ៅខោដើរមកជិតលោកឆន
"ហេតុអីសុខៗលោកផ្ដាច់កុងត្រាភាគហ៊ុនបែបនេះ...លោកមិនគិតពីក្រុមហ៊ុនរបស់ខ្ញុំទេឬពេលនេះវាកំពុងចលាចលកម្រិតណាបើលោកធ្វើបែបនេះ?"
"ហឹសសស ហេតុអីខ្ញុំត្រូវគិតរឿងនេះជាមួយលោកដែល?"វីននីឆ្លើយតបទាំងមិនខ្វល់ពីលោកឆនសូម្បីតែបន្ដិច
"នេះលោក" លោកឆនបានដកកាំភ្លើងពីអាវមកភ្ជុងមុខរបស់នាយក្រាស់
" វាគួរឲអស់សំណើចណាស់"
"ដាក់កាំភ្លើងចុះបើលោកមិនចង់ស្លាប់!" ពេលឃើញគេលើកកាំភ្លើងភ្ជុងចាហ្វាយខ្លួននាយគ្រីសបានដកកាំភ្លើងដើរទៅភ្ជុងក្បាលលោកឆន
"......" ដោយខ្លាចសេចក្ដីស្លាប់លោកឆនក៏ទម្លាក់កាំភ្លើងចុះ
"លោកឆាប់ឆ្លើយនិងខ្ញុំភ្លាមមកថាហេតុផលអីបានជាលោកផ្ដាច់កុងត្រាមួយនេះ?"
YOU ARE READING
រឿង រនាំងសេ្នហ៍អន្ទាក់បេះដូង
Actionលោកគ្រាន់តែចាត់ទុកខ្ញុំជាឧបករណ៍លេងកំដរអារម្មណ៍តែប៉ុណ្ណោះ*
