@ វិមាន វីលៀម ចន
ឡានខ្មៅប្រហែល៦~៧គ្រឿង បរចូលមកក្នុងវិមានស្កឹមស្កៃ ពោរពេញដោយភាពប្រណិតនិងល្វឹងល្វើយខ្លាំង។ នៅពេលនោះ អ្នកបម្រើគ្រប់គ្នា ក៏តម្រៀបគ្នា រង់ចាំទទួលលោកប្រុសធំ ត្រលប់មកវិញ យ៉ាងមានវិន័យបំផុត សូម្បីតែឯកសណ្ឋានក៏ត្រូវជារបស់វិមានវីលៀមដែរ ព្រោះតែលោកប្រុសធំជាមនុស្សកាច ម៉ឺងម៉ាត់ និងតឹងតែងបំផុត។
ឡានបានបញ្ឈប់មួយសន្ទុះហើយប៉ុន្តែ ពួកគេនៅមិនទាន់បានឃើញលោកប្រុសធំចេញមកនៅឡើយ បបួលអោយម្នាក់ៗចងចិញ្ចើមឆ្ងល់ មើលមុខគ្នាភ្លឹះៗ។
"ហ្ហឺម!" ថេហ្យុងមមីមមើ ភ្ញាក់ឡើង ឃើញជុងហ្គុក កំពុងមើលមកខ្លួនល្មម ឬមួយគាត់ចុកជើងទេដឹង? គ្រាន់តែគិតដូច្នេះ ថេហ្យុងប្រញាប់ងើបចេញរហ័ស ទាំងរអៀសខ្លួន ព្រោះគេគេងលើនាយយូគួរសមដែរ តែបន្ទោសគេក៏មិនបាន។
"ដល់ហើយ ចុះទៅ!"
"បាទ?" ថេហ្យុង បម្រុងនិងបើកទ្វារឡាន ចេញទៅខាងក្រៅក៏ស្រាប់តែ ជុងហ្គុកគោះកញ្ចក់ឡាន បញ្ជារអោយកូនចៅនាយបើកទ្វារ ជាហេតុធ្វើឲ្យអាល្អិតបិសនឹងផ្កាប់មុខ ចេះសំណាងបានដៃមាំចាប់គេជាប់ មិនចឹងបានសុីស្មៅមិនខាន។
គ្រាន់តែរូបរាងថេហ្យុងចេញពីឡានរបស់លោកប្រុសធំភ្លាម ម្នាក់ៗហាក់ស្រឡាំងកាំង ក្នុងចិត្តមានតែចម្ងល់ ក្មេងប្រុសសក់វែងបាំងមុខនេះជាអ្នកណា គេស្អាតណាស់ រាងតូចល្អិត ដៃជើងតូចៗ ព្រមទាំងមានអត្តចរិតរឡាក់រឡើតទៀតផង ។
" សួ..សួស្តី " សម្លេងតូចញ័រៗ និយាយសួរស្តីទៅកាន់អ្នកទាំងអស់គ្នា ស្របនឹងរាងមាំកម្ពស់ខ្ពស់ ចេញមកឈរពីក្រោយគេឡើងជិត ធ្វើអោយកើតមានសមាមាត្រនៃរាងកាយទាំងពីរពិតជាខុសគ្នាដាច់ ដូចជាយក្ស Titan ជាមួយនឹងកូនមនុស្ស អញ្ចឹង។
"ជាប្រពន្ធខ្ញុំ"
"សូមគោរពស្វាគមន៍ លោកប្រុសធំ និងអ្នកប្រុសតូច" អ្នកបម្រើទាំងអស់ស្រុះដៃគ្នា អោនគោរព រាងតូច ទាំងមិននឹកស្មានដល់ ថាឋាន:ក្មេងនេះខ្ពស់ដ៏ម្លឹង។
"ឆាប់ចូលទៅក្នុងផ្ទះទៅ ឈរយូរមិនចុកជើងទេអ្ហេះ?" នាយស្រដីតឿនម្ដងទៀត ព្រោះថាក្មេងនេះបើមិនតឿនគេប្រហែលជានៅឈរទទួលការគោរពពីពួកគេនោះ មិនប្រុងចូលផ្ទះនោះទេ។
"បាទពូ"
"ពូ?" គ្រាន់តែលឺថាពូ រាងក្រាស់បង្អាក់ជើងឈប់ដើរ មួយពព្រិច ចងចិញ្ចើមងាកមកសួរបញ្ជាក់ទៅថេហ្យុងវិញ។
"បាទ?"
"អ្នកណាពូឯង?"
"គឺព..ពូហ្គុកហ្នឹងឯង?" ថេហ្យុងហាក់ស្លេស្លឺ មិនយល់ពីបំណងពូសោះ មកសួរគេបែបនេះ បើមិនមែនជាពូតើជាអ្នកណា គេទម្លាប់ហៅសព្វនាមនេះឡើងទម្លាប់ទៅហើយ។
"ត្រូវការអោយយើងរឮករឿងយប់មិញទេ?"
"......." អ្នកបម្រើនាំគ្នាចំហរមាត់ ស្ដាប់ការសន្ទនារបស់ប្ដីប្រពន្ធគេ គ្រប់ៗគ្នា។ នេះលោកប្រុសពួកគេកំពុងប្រច័ណ្ឌ ចង់បានការថ្នាក់ថ្នមពីប្រពន្ធមែនទេ?
"ព...ពូនិយាយស្អី ខ្ញុំ..មិនបាន.."
"ប្ដី! យើងជាប្ដីឯង ចាំទុកផង កុំអោយយើងលឺពាក្យ ពូ ចេញពីមាត់ឯងម្ដងទៀត មិនចឹងនឹងបានដឹងគ្នាមិនខាន" ថារួចក៏បោះជំហានទៅចោលថេហ្យុងបាត់ ទុកអោយរាងតូច ខាំមាត់តិចៗ សម្លឹងទៅផែនខ្នង និងងាកមើលអ្នកបម្រើនៅក្បែរនោះ ញញឹមមិនសមដាក់ពួកគេ ។
(ហៅខ្ញុំឯងៗដែលសោះ..អ្នកណាជាប្រពន្ធពូទៅ?) ខ្លាំងបានតែក្នុងចិត្ដ តែបើនិយាយ ប្រហែលជាត្រូវជុងហ្គុកចាប់បោះចេញក្រៅហើយ។
To be continued
YOU ARE READING
[បើបងអាចការពារអូន] - If I Protect You
Romance"បងស្អប់អូន ព្រោះបងស្រលាញ់ បងចង់ការពារអូន គ្មានបំណងផ្សេងឡើយ" "ខ្ញុំគ្រាន់តែចង់បានក្ដីស្រលាញ់ មួយពិតប្រាកដ តើខុសអ្វីទៅ?" Jungkook Top Taehyung Bottom
ភាគទី៥ : អេតាសុីវិល
Start from the beginning
![[បើបងអាចការពារអូន] - If I Protect You](https://img.wattpad.com/cover/375287274-64-k790250.jpg)