(សួរថាធ្វើអីកើតហាស៎បង្កាត់ភ្លើងហើយមកបន្លត់វិញអីណាយ៉ាប់ម៉ងហ៊ូននី😤)
ព្រឹកថៃ្ងថ្មីក៏ឈានចូលមកដល់មនុស្សគ្រប់គ្នាក៏នាំគ្នាចេញដំណើរពីផ្ទះដើម្បីទៅបំពេញការងាររបស់ពួកគេ
រាងៗខ្លួន។
ងាកមកមើលអ្នកដែលនៅក្នុងបន្ទប់នេះវិញ ដៃតូចលើកយក
មកឈ្លីភ្នែកតិចៗដើម្បីអោយស្វាងងងុយបន្តិចមុននឹងក្រោកអង្គុយ
អួយ៎ឈឺក្បាលម្ល៉េះ.. :សុងហ៊ូននិយាយទាំងអង្អែកក្បាល
ខ្លួនឯងតិចៗមុននឹងសម្លឹងមើលជុំវិញបន្ទប់រកមើលហ៊ីស៊ឹងតែមិនឃើញនាយខ្លួនក៏សម្រេចចិត្តងើបចុះចេញពីលើគ្រែដើរតម្រង់ទៅរកបន្ទប់ទឹកដើម្បីសម្អាតខ្លួនរួចអាងចុះទៅខាងក្រោម...
"ខាងក្រោម..
ហ៊ីជីនាងអង្គុយលើសាឡុងធ្វើការងារដែលហ៊ីស៊ឹងយកមកអោយធ្វើទាំងធុញខំគេចពីជប៉ុនអោយផុតពីការធ្វើការងារហើយមកកូរ៉េត្រូវបងប្រុសប្រើដដែល..
ហ៊ីជី.. :សុងហ៊ូនចុះមកដល់ក្រោមក៏ប្រទះភ្នែកនឹងមនុស្សស្រីផ្លែកម្នាក់ដែលនៅក្នុងផ្ទះបាយខ្លួនចាប់ផ្តើមឆ្ងល់ឡើងព្រោះមកនៅវិមានលីប៉ុន្មានថ្ងៃនេះមិនដែលឃើញមុខនាងនោះទេ
អឹមបងមានអីមែនទេ? :ហ៊ីជីនិយាយទាំងងើបមុខពីការងារសម្លឹងទៅរកសុងហ៊ូនដែលដើរមករកខ្លួននោះ
តើគេម្នាក់នោះជាអ្នកណា?បងមិនដែលឃើញមុខចឹង :សុងហ៊ូនដាក់ខ្លួនអង្គុយក្បែរហ៊ីជីមុននឹងហារសួរទៅកាន់នាង
អ៎រនាងជាក្មួយម៉ែដោះរាល់ដងការងាររបស់នាងជាអ្នកថែសួននៅខាងក្រោយតែថ្ងៃនេះម៉ែដោះមិនស្រួលខ្លួនទើបអោយនាងមកជំនួស :ហ៊ីជី
ហឹមម.. :សុងហ៊ូន
បងប្រហែលជាឃ្លានហើយចាំខ្ងុំអោយនាងធ្វើអីអោយបង
ណា :ហ៊ីជី
បាទ :សុងហ៊ូន
រីអ៉ីន! :ហ៊ីជី
ចាស៎ចាស៎អ្នកនាងតូច :រីអ៉ីន
ជួយធ្វើអារហារអោយបងសុងហ៊ូនផង :ហ៊ីជីនិយាយទាំងភ្នែកជាប់មើលឯកសារមិនខ្ជីសម្លឹងមុខរីអ៉ីនបើនិយាយពីទឹកមុខវិញស្មើរធេងតែម្តង.។
part 10 : នាងជាស្អី!?
Start from the beginning
