" ចៅហ្វាយ ហាបើចៅហ្វាយទំនេរណាស់ណាស់គួរតែយកពេលវេលានេះមកធ្វើអី ដែលមានប្រយោជន៍ជួយដល់ហាងល្អជាងណាចៅហ្វាយកុំយកពេលអត់ប្រយោជន៍មកនិយាយរំខានបុគ្គលិកធ្វើការបែបនេះអី " ជេក ថារួចក៏ដើរចេញ
* បញ្ជាក់ * ជេក និង ស៊ុងហ៊ុន ធ្លាប់រៀនសាលានិងថ្នាក់ជាមួយគ្នាដូច្នេះហើយទើប ជេកគេហ៊ានថាឲ្យស៊ុងហ៊ុនបែបនេះ )
ស៊ុងហ៊ុន ពេលជេក ដើរទៅបាត់ក៏លួចអស់សំណើច មិននឹកស្មានថាខ្លួនជាម្ចាស់ហាងទាំងមូលបែរជាបណ្ដោយឲ្យបុគ្គលិកមកដៀលខ្លួនបែបនេះទៅវិញ
កាត់មកកន្លែងជេក
ជេក សព្វថ្ងៃនេះគេរស់នៅជាមួយមិត្ត 2 នាក់មានឈ្មោះថា លីហាន ម្នាក់នេះមានអាយុ 22 ម្នាក់ទៀតមានឈ្មោះថា បុ៊មឃ្យូ មានអាយុ 22 អ្នកទាំងពីរមិត្តចិត្តស្និតជាងគេបំផុតរបស់ជេក
ជេក មិនមែនមិនមានឪពុកម្ដាយនោះទេតោះត្រង់ថាឪពុកម្ដាយរបស់គេបានលេងលះគ្នា ដូច្នេះដោយមិនចង់រកសម្ពាធច្រើនខ្លួនក៏បានមកនៅជាមួយនឹងមិត្តរបស់ខ្លួនតែម្ដងទៅ
ឃើញជេក ប្រញាប់ស្ងាត់អញ្ចឹងប៉ុន្តែពេលនៅជាមួយមិត្តទាំងពីររបស់គេវិញគឺថារពឹសចាប់មិនឈ្នះតែម្ដង
ចូលសាច់រឿងយើងវិញ
ចូលមកដល់ក្នុងផ្ទះមិនទាន់ ជេក បានស្រែកហៅកំពូលមិត្តឲ្យចេញមកទទួលខ្លួន
" នែ៎ ពួកឯងបាត់ក្បាលទៅណាអស់ហើយហាស ម៉េចក៏ផ្ទះស្ងាត់ច្រងំបែបនេះ " ជេក មកដល់មិនទាន់ស្រែកជំទាលផ្អើលផ្ទះអ្នកជិតខាងបាត់ទៅហើយ
" នែ៎ ឯងស្រែកខ្លាំងយ៉ាងហ្នឹងធ្វើមើលតែអាណាគេកើតអីហើយ ម៉ោះឆាប់ចូលក្នុងមកស្រែកធ្វើមើលតែស្អីហើយឯងនេះ " លីហាន ចុះមកនិងប្រញាប់អញ្ជើញ ជេក ចូលមកក្នុងផ្ទះបើមិនអញ្ចឹងទេនៅស្រែកជំទាលនៅឯហ្នឹងឯង
" ចុះ អាឃ្យូ វាទៅណាបាត់ហើយម៉េចបានជាមិនឃើញទិញមកសោះអញ្ចឹង " ជេក ក៏សួររកម្នាក់ទៀត
" អរវាទៅផ្សារបាត់ហើយអញ្ចឹងហើយឯងប្រញាប់ទៅស្លៀកពាក់ទៅប្រយ័ត្នវាមកធ្វើម្ហូបហើយឯងមិនទាន់រៀបចំខ្លួនហើយនុះដឹងតែចប់ហើយឯង " លីហាន
" អើៗយើងដឹងហើយកុំរអ៊ូច្រើនពេក " ថារួចក៏ទើបបន្ទប់របស់ខ្លួនដើម្បីស្លៀកពាក់បាត់ទៅ
YOU ARE READING
រឿងលង់ស្នេហ៍អូនវ៉ែនតា
Romancejakehoon Jaywon Yeongyu gongfourz Min² សម្រេចចិត្តថានឹងកែសាច់រឿងឡើងវិញ ព្រោះមានអារម្មណ៍ថារឿងនេះ min² សរសេរភ្លាវខ្លាំង
part 1
Start from the beginning
