ព្រឹកថ្មីក៏បានឈានមកដល់ ពេលនេះក៏ដូចជារាល់ដងដែលមិត្តទាំងពីររបស់គេបានទៅធ្វើការចំណែកឯខ្លួននៅផ្ទះធ្វើម្ហូបនៅចាំអ្នកទាំងពីរមួយសន្ទុះក្រោយមកគេក៏បានធ្វើម្ហូបរួចរាល់
ហ្នឹងបានឡើងទៅសម្អាតខ្លួនរងចាំមិត្តទាំងពីរ តែបន្ទាប់ពីអង្គុយអស់មួយសន្ទុះធំ ខ្លួនក៏មានអារម្មណ៍ថាអផ្សុកដូច្នេះក៏ដើរចេញមកក្រៅ
* បញ្ជាក់ * ថ្ងៃនេះជេក ទំនេរមិនទៅធ្វើការល្ងាចនោះទេដោយសារតែ ស៊ុងហ៊ុន បានបិទហាងហ្នឹងឱ្យបុគ្គលិកគ្រប់គ្នាសម្រាកប៉ុន្មានថ្ងៃ ដោយសារតែឥឡូវនេះ ស៊ុងហ៊ុន ជាប់រវល់ទៅក្រៅប្រទេស
តសាច់រឿងយើងវិញ
ពេលដើរមកដល់ខាងក្រៅក៏នឹកឃើញអ្វីម្យ៉ាងដូចក៏យកទូរសព្ទតេទៅលេខរបស់នរណាម្នាក់ បន្ទាប់ពីនិយាយចប់គេបានដាក់ទូរសព្ទចុះទាំងញញឹម
ប៉ុន្មាននាទីក្រោយមកក៏ឃើញថាមានម៉ូតូធំមួយជិះសំដៅទៅផ្ទះរបស់ ជេក ហើយម្នាក់នោះគឺជា ជុងវ៉ុន នេះឯង ពេលទៅដល់អ្នកទាំងពីរបាននាយរាក់ទាក់គ្នានិងអោបគ្នាវាដូចជាអ្នកស្គាល់គ្នាយូរហើយអញ្ចឹង ទាំងដែលទើបតែជួបបានប៉ុន្មានថ្ងៃសោះ ជេក ក៏បានឱ្យ ជុងវ៉ុន ចូលមកអង្គុយលេងនិយាយគ្នាកំដរអារម្មណ៍ក៏ដូចជាចាំនៅមិត្តទាំងពីររបស់គេផងដែរ ចាំបាត់មួយសន្ទុះ លីហាន និង ប៊ុមឃ្យូ ក៏ដើរចូលមកក្នុងផ្ទះរួចក៏ដើរចូលបន្ទប់ទទួលភ្ញៀវក្រែងលោ ជេក ចាំពួកគេនៅទីនោះពេលទៅដល់ក៏បានត្រូវភ្ញាក់និងវត្តមានរបស់ ជុងវ៉ុនដល់ពេលនេះ ជេក ក៏បានអង្គុយជិត ជុងវ៉ុន ផងដែរជេក ក៏បានកន្លែងទៅឃើញមកទាំងពីររួចក៏និយាយទៅកាន់អ្នកទាំងពីរថា
" អើពួកឯងមកដល់ហើយមែនទេ បើមកដល់ហើយក៏ចូលអង្គុយមកអាងយើងស្រួលណែនាំ " ជេក បន្ទាប់ពី ជេក និយាយរួចអ្នកទាំងពីរក៏ដើរចូលរកកន្លែងអង្គុយរួច ជេក ជាអ្នកផ្តើមនិយាយ
" ពួកឯងស្គាល់គ្នាហើយទៅ បន្តិចទៀតគេនឹងរើមកនៅបន្ទប់ជាមួយយើងហើយ " ជេក និយាយរួចក៏ងាកទៅមើលមករបស់ ជុងវ៉ុន ចំណែកឯ ជុងវ៉ុន ពេលដែលឃើញ ជេក សម្លឹងមកខ្លួនដូច្នេះក៏ចាប់ផ្ដើមនិយាយ
" សួស្ដីខ្ញុំឈ្មោះ ហ្វូជីរ៉ាយ៉ាង ជុងវ៉ុន សុំធ្វើជាមិត្តរបស់ពួកឯងផង " ជុងវ៉ុន និយាយជាមួយនឹងស្នាមញញឹម
YOU ARE READING
រឿងលង់ស្នេហ៍អូនវ៉ែនតា
Romancejakehoon Jaywon Yeongyu gongfourz Min² សម្រេចចិត្តថានឹងកែសាច់រឿងឡើងវិញ ព្រោះមានអារម្មណ៍ថារឿងនេះ min² សរសេរភ្លាវខ្លាំង
