ផ្តើមរឿង :ជួបគ្នាឆាប់ៗអនាគតប្រពន្ធសម្លាញ់!

102 2 0
                                        

នៅក្នុងពិភពជំនួញពោរពេញទៅដោយការប្រកួតប្រជែងដណ្តើមអំណាចទីផ្សារគ្នាទោះជាត្រូវធ្វើរឿងខុសច្បាប់និងខុសក្រមសីលធម៏យ៉ាងណាក៏ដោយក៏មនុស្សត្រូវតែធ្វើ។ក្នុងវិស័យនេះពោរពេញទៅដោយគ្រោះថ្នាក់គ្រប់ជំហ៊ានត្រូវការភាពប្រុងប្រយត្ន័គ្រប់ពេលមិនត្រូវមានចំណុចខ្សោយអោយសត្រូវចាប់បាននោះទេជាពិសេសគឺមនោសញ្ចេតនាស្នេហាប្រុសស្រីព្រោះគេជឿថាស្នេហាធ្វើអោយមនុស្សទន់ខ្សោយដូច្នេះស្នេហាគ្មានក្នុងវិចនានុក្រមរបស់ពួកគេនោះឡើយ។

ចុះបើពួកគេមានមនោសញ្ចេតនាចំពោះនរណាម្នាក់តើនិងមានអ្វីកើតឡើង?

new York city

នៅចំកណ្តាលទីក្រុងយើងប្រាកដជាមើលឃើញវិមានដ៏ធំមួយដែលមានរចនាបទបែបបុរាណលាយទំនើបព្រោះវាសង់ឡើងតាំងពីជំនាន់ដូនតាមមកម្ល៉េះតែវិមាននេះនៅតែមានភាពស្រស់ស្អាតដោយមានការតុបតែងនិងកែលម្អបន្ថែមទៀតអោយវាមានភាពលេចធ្លោជាងមុន។ដោយគ្រប់គ្នាដឹងថាវិមាននេះជារបស់គ្រួសារព្រីនតុនដែលជាត្រកូលដ៏មានឥទ្ធិពលមួយនៅUSAដែលជាត្រកូលអ្នកជំនួញខាងផ្នែកគ្រឿងអេឡិចត្រនិកនិងស្រាទំពាំងបាយជូរដែលមានការនាំចេញទៅតាមបណ្តាប្រទេសនានានៅលើពិភពលោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងជំនាន់ទី15នេះព្រោះអ្នកដឹកនាំដ៏វៃឆ្លាតរបល់យើងគឺវើលម៉ាល ព្រីនតុនដែលត្រូវជាកូនប្រុសរបស់លោកវីលម៉ាក ព្រីនតុននិងអ្នកស្រីម៉ារីណា។

+វិមានព្រីនតុន

សន្ធឹកឡានសេរីទំនើបចុងក្រោយបង្អស់បានបោលយ៉ាងលឿនចូលមកក្នុងវិមានព្រោះមានការតេចូលអោយត្រឡប់មកវិមានវិញជាបន្ទាន់ដោយសារមានរឿងត្រូវពិភាក្សាគ្នា។ជំហានជើងវែងៗដើរចូលមកក្នុងដំណើរនឹងធឹងមិនលឿនមិនប្រញាប់រួចឈប់នៅមុខសាឡុងដែលមានមនុស្សប្រុសស្រីមួយគូរកំពុងអង្គុយ

"ម៉ាក់មានការអីមែនទេ?"គេដាក់ខ្លួនអង្គុយចុះរួចសួរទៅម៉ាក់របស់គេដោយសម្តីមុឺងមាត់តាមទំលាប់របស់គេ
"មកហើយមែនទេ!ម៉ាក់មានរឿងចង់និយាយជាមួយកូន"
"មានរឿងអីឆាប់និយាយមកខ្ញុំគ្មានពេលច្រើនទេ"
"គឺរឿងរៀបការរបស់ឯង"
"រៀបការ!នេះម៉ាក់កំពុងចង់និយាយអី?ខ្ញុំប្រាប់ហើយមែនទេថាខ្ញុំមិនទាន់ចង់រៀបការទេ"គេនិយាយកាត់ម៉ាក់គេភ្លាមនៅពេលឮថាគាត់ចង់អោយគេរៀបការគេតបទាំងគំរោះគំរើយព្រោះខឹងនិងគាត់
"និយាយសម្តីអោយស្រួលបួលវើលម៉ាល"លោកវីលម៉ាក
"មែន!ម៉ាក់ចង់អោយឯងរៀបការជាមួយក្មួយមុីយ៉ាង"
"ខ្ញុំមិនព្រមទេខ្ញុំស្អប់នាងយ៉ាងណាម៉ាក់គួរតែដឹងច្បាស់ហើយ"គេតបដោយសំឡេងកាន់តែរឹងភ្នែកវិញឡើងក្រហមព្រោះខឹងដោយសារម៉ាក់អោយរៀបការជាមួយមនុស្សស្រីដែលគេស្អប់ ស្អប់ដោយគ្មានមូលហេតុ?
"កូនក៏ដឹងថាម៉ាក់និងប៉ាឯងបានសន្យាអ្វីជាមួយគ្រួសារគេដូច្នេះឯងត្រូវតែរៀបកាជាដាច់ខាតព្រោះសន្យាម៉ាត់ណាគឺម៉ាត់និង"គាត់តបទៅវិញដោយសំឡេងប្រាកដប្រជា
៉"ម៉ាក់ក៏ដឹងថានាងឥឡូវពិការជើងខ្ញំុំមិនចង់រៀបការជាមួយមនុស្សពិការទេ!"ចង់អោយគេរៀបការមែនទេគ្មានផ្លូវទេគេមិនរៀបការជាដាច់ខាតព្រោះវាធ្វើអោយគេខ្មាសគេដែលមានប្រពន្ធពិការដូចជានាង។
"ដាច់ខាតត្រូវតែរៀបការព្រោះជាសន្យាមិនអាចក្រលាស់សម្តីបានទេទោះជាក្មួយមុីយ៉ាងពិការតែក៏អាចជាវិញដែរគ្រាន់តែយូរហើយនិងឆាប់"
"ម្យ៉ាងទៀតពេលនេះកូនក៏អាយុច្រើនដែរមិនគិតចង់មានកូនស្នងត្រកូលទេរឺយ៉ាងមិច?"
"ទោះជាខ្ញុំចង់បានកូនក៏មិនមែនជាកូននាងនិងខ្ញុំនោះដែរព្រោះខ្ញុំរអើមណាស់"វើលម៉ាលតបរួចក៏ងើបដើរចេញព្រោះមិនចង់ស្តាប់គាត់និយាយរឿងរបស់នាងនិងគេ មិនស្តាប់មិនចង់ឮតែគេស្រាប់តែឈប់ពេលឮប្រយោគបន្ទាប់
"បើឯងមិនរៀបការទេប៉ានិងដកឈ្មោះឯងចេញពីបញ្ជីគ្រួសារ"លោកវីលម៉ាកដែលស្ងាត់ជាយូរបានបន្លឺឡើងដោយសំឡេងមាំមិនលេងសើច គេខាំថ្គាមឡើងរួចតបដោយសម្តីសោះកក្រោះតែបង្កប់ដោយគំនិតស្មានមិនត្រូវ
"បានខ្ញុំព្រម"គេតបរួចដើរចេញទៅយ៉ាងលឿនដោយមិនងាគមើលក្រោយនោះទេរួចឡើងឡានជិះចេញទៅយ៉ាងលឿន។
"ហឹសៗចង់រៀបការណាស់មែនទេយើងនិងធ្វើអោយនាងស្គាល់នរកក្រោមដីថាមានរសជាតិយ៉ាងណា!ជួបគ្នាឆាប់ៗអនាគតប្រពន្ធសម្លាញ់"គេសើចក្នុងបំពង់កហឹសៗយ៉ាងគួរអោយខ្លាចដោយក្រសែរភ្នែកមុតជ្រៅដែលគ្មានអ្នកស្មានត្រូវពីគំនិតរបស់គេដែលមានតែគេប៉ុណ្ណុះទើបដឹង។





សូមទោសរាល់កំហុសឆ្គងត្រង់កន្លែងណាមួយព្រោះវាជាប្រលោមលោកដំបូងដែលខ្ញុំសសេរ

សូមរង់ចាំទស្សនាភាគបន្ត

ភរិយាផ្សំផ្គុំWhere stories live. Discover now