ចំណាយពេលរាងយូរទីបំផុតអ្នកទាំង2ក៏បានត្រឡប់មកវិញ នៅតាមផ្លូវjisungស្ងាត់មែនទែន ទោះបីជារាងក្រាស់និយាយជាមួយក៏មិនបានតបតអ្វីដែរ
«jisung...jisung??» នាយក្រាស់ក៏ហៅរាងតម្លើងសម្លេងទើបរាងតូចដឹងខ្លួនងាកមកសួរ
«លោកមានការអ្វីមែនទេ??» jisung
«តើកើតអ្វីទៅខ្ញុំឃើញjisungស្ងាត់តាំងពីនៅផ្ទះអ្នកមីងHanមកម្ល៉េះ»
ឯJisungយើងក៏រឹតតែមុខស្ងួតលើសដើមមិនដឹងថាត្រូវចាប់និយាយពីចំណុចណាមុនទេ...
+skip
នៅក្នុងក្លឹបមួយកន្លែងនៃប្រទេសកូរ៉េនេះគឺជាបន្ទប់VIPដែរបានបង្ហាញឲ្យយើងឃើញនូវវត្តមានបុរសម្នាក់នោះគឺនាយMadin
ហើយនិងមនុស្សស្រីម្នាក់ទៀតដែរយើងមិនដែរឃើញពីមុននាងមានឈ្មោះថាWang Ziira និងនារីដែរយើងប្រាកដជាស្គាល់គឺកញ្ញាJen Juny(ម្នាក់ស្រីនិងតាមស្រឡាញ់កាជីនហ៌)
«លោកប្រាកដអត់បើខ្ញុំជួយលោក លោកនឹងមិនធ្វើបាបបងMinhoទេ» ស្រីស្រស់Ziira ម្ដាយឪពុកនាងរាប់អានជាមួយFelixដូចបងប្អូនចឹងជាហេតុធ្វើឲ្យនាងនិងleeknowក៏រាប់អានគ្នារាងស្និតដែរ ziiraស្រឡាញ់leeknowតែនាយក្រាស់អត់ស្រឡាញ់នាងទេគេចាប់ទុកជាដូចប្អូនស្រីចឹង
«ខ្ញុំម៉ាត់ណាគឺម៉ាត់និង» din និយាយទាំងញញឹមលាក់គំនួច
«បើសិនជាអាចឯងយកអាក្មេងjisungនោះទៅណាឲ្យបាត់ទៅរឹតតែល្អ កុំឲ្យគេមករារាំងផ្លូវយើងជាមួយនិងhyunjinទៀត» juny
«អ្នកមីងកុំបារម្ភអី បើខ្ញុំចាប់គេបានកុំសង្ឃឹមថាមានអ្នកណារកHwang jisung ឃើញឲ្យសោះ» កម្លោះចិត្តខ្មៅនេះនិយាយទាំងញញឹមចុងមាត់គម្រោងនាយមកសារនេះគឺធ្វើយ៉ាងណាយកjisungឲ្យបានទោះត្រូវសម្លាប់leeknowក្បត់សន្យាជាមួយziiraក៏ដោយក៏នាយមិនខ្វល់
+ថ្ងៃជោគថ្ងៃជ័យបានមកដល់
ថ្ងៃនេះគឺជាថ្ងៃជោគថ្ងៃជ័យនៃមង្គលការកូនលោកមហាសេដ្ឋីទាំងពីរ ព័ត៌មានចុះផ្សាយកក្រើកប្រទេស ឡើងផ្ទុះដល់ប្រទេក្រៅទៀត ណែមែនធម្មតាទេកូនមហាសេដ្ឋីហើយកំពូលតារាទៀត នៅក្នុងសាលដ៏សែនធំ ត្រូវបានគេរៀបចំតុបតែង ឌឺគ័រម៉ូតចេញមក
យ៉ាងស្រស់ស្អាត តាំងលម្អដោយផ្កាស្រស់ៗតែម្ដង រំលេចចេញមកនូវពណ៌ចែងចាំងអាចនិយាយបានថាដូចឋានសួគ៌នៅលើដីយ៉ាងចឹង
YOU ARE READING
ខ្សែរជីវិត//(ចប់)
Poetryខ្ញុំស្រឡាញ់ម៉ាក់បង្កើតខ្ញុំ តែខ្ញុំមិនចង់មានខ្សែជីវិតដូចគាត់ទេ ហើយក៏រឹតតែមិនចង់ឲ្យកូនរបស់ខ្ញុំមានខ្សែជីវិតដូចជាខ្ញុំដែរ។ និពន្ធដោយ: ហ្វេល នីវ៉ាន់
