ប្រទេសចិន...
" លោកប្រុស! ទៅមើលក្រុមហ៊ុនគេម៉ោងប៉ុន្មានដែរ..ស្រួលខ្ញុំរៀបចំឲ្យ!" ពួកគេមកដល់កាលពីយប់មិញ តែអុីរាំងមកនបានទៅផ្ទះទេ គេគេងនៅសណ្ឋាគារសិន ចប់ការងារចាំទៅផ្ទះ ថ្ងៃនេះគេត្រូវទៅមើលក្រុមហ៊ុនគេសិន មុននិងសម្រេចចិត្តសហការណ៍ជាមួយ គេមិនចង់ឲ្យខកចិត្ត ផលិតផលលក់មិនដាច់ អ្វីដែលពិសេសគឺគុណភាព គេខ្លាចប្រើមិនកើត!
" ម៉ោង៩!"
" ចាំខ្ញុំរៀបចំឲ្យ!" ឆាយប្រញាប់រៀបចំ មិនឆាប់ប្រាប់ឲ្យលឿនទេ នេះម៉ោងជិត៩ទៅហើយទើបប្រាប់គេ រៀបចំសឹងមិនចង់ទាន!
ក្រុមហ៊ុន BUT....!
សៃហ្វៀមករៀបចំខ្លួនត្រៀបថតឲ្យម្ចាស់ក្រុមហ៊ុម សុខៗក៏ខលមកប្រាប់ថាប្រញាប់ ទាំងដែលការពិតត្រីវថតពេលថ្ងៃសោះ បង្ខំនាងមកទាំងគេងមិនទាន់ឆ្អែត
" ប្អូនសៃហ្វៀ ទៅរួចទេ?" គាត់ចូលមកសួររួមទាំងបង្ហាញ់ឈុតដែលត្រូវស្លៀត! នាងងក់ក្បាល អាចទទួលយកបាន ព្រោះនេះជាការថតផលិតផលថែទាំទាំងមួយតួខ្លួន! ចឹងហើយវែលបន្តិចវាមិនអីទេ
" ផឹកវាបន្តិចទៅ ភ្នែកឯងប្រហែលត្រូវយកស្គុតទាញហើយ...!" សុីអានមិត្តសម្លាញ់របស់សៃហ្វៀក៏ដូចជាអ្នកចាត់ការផ្ទាល់ខ្លួនម្នាក់ដែរ យកភេសជ្ជៈមកឲ្យនាងឃើញអត់ងងុយ តាំងពីម្សិលមិញ!
" អរគុណ!"
" ឮថាភ្ញៀវចុះមកមើលផលិតផលដោយផ្ទាល់...ថ្ងៃនេះឯងធ្វើឲ្យបានល្អណា តែការងារឯងល្អលើកក្រោយច្បាស់ជាមិនរួចពីដៃឯងទេ?" សុីអានដែលទើបដើរចូលមក ឮបុគ្គលិកគេនិយាយគ្នា ទើបនាងប្រញាប់យកមកប្រាប់សៃហ្វៀ
" ឯងចង់ឲ្យយើងធ្វើការគ្មានពេលសម្រាកមែនទេ?" នាងមិនខ្វល់ថាអ្នកណាមកទេ មិនខ្វល់ថាគេហៅនាងធ្វើការឬអត់ អ្វីដែលនាងខ្វល់ពេលនេះគឺនាងមិនបានគេង នាងគេមិនទាន់ឆ្អែតនាងចង់គេងបន្ត!
" ប្អូនអាចប្ដូរឈុតបានហើយ ដល់ម៉ោងចូលថតហើយ!" សៃហ្វៀឮហើយប្រញាប់ចូលមកប្ដូរសម្លៀកបំពាក់ ប្ដូររួចនាងមើលខ្លួនឯងក្នុងកញ្ចក់ ឃើញថាសមរម្យល្មម មិនខ្លីពេកដែលអាចឪ្យនាងដើរស្រួលបាន នាងចេញមកវិញ ជាមួយរ៉ូបត្រឹមភ្លៅដៃតូចវាលខ្នង ដែលបង្ហាញ់ឲ្យឃើញនៅស្បែកដែលមានសសុខភាពល្អ ស្បែកដែលសហ្មត់រលោង ភ្លឺថ្លាមានសំណើម ជាស្បែកដែលគ្រប់គ្នាប្រាថ្នាចង់បាន។
" សមខ្លាំងណាស់! មកប្អូនអាចចូលថតបានហើយ!" គ្រប់គ្នាដែលឃើញស្បែកនាងហើយអត់សរសើរមិនបាន មិនដឹងថានាងមានក្បួនអីទេក្នុងការថែរក្សាស្បែកខ្លួននេះ!
" លោក! ថ្ងៃនេះយើងក៏មានការថតប្រម៉ូតផលិតផលរបស់យើងដែរ លោកអាចសាកទៅមើលបាន!" បន្ទាប់ពីគេមើលសាចផលិតផលហើយ គេបម្រុងទៅវិញ តែម្ចាស់ក្រុមហ៊ុនគេណែនាំឲ្យឈាងទៅមើលបន្តិច ដើម្បីទៅស្បែកអ្នកប្រើប្រាស់ផ្ទាល់តែម្ដង! អុីរាំងមិនបដិសេធ ព្រោះគេក៏ចង់ដឹងថាល្អកម្រិតណា តែបើតាមគេមើលសាចនិងវិធីនៃការផលិតរបស់គេផ្ទាល់ គេពេញចិត្តបាត់ទៅហើយ!
អុីរាំងដើរមកដល់កន្លែងថត ដែលមានម្ចាស់ក្រុមហ៊ុនជួយណែនាំ គ្រប់គ្នាងាកមកសម្លឹងភ្ញៀវ ទើបធ្វើការគួរសមដាក់ភ្ញៀវបន្តិច!
ខុសអីតែអ្នកកំពុងថត ព្រោះរវល់កាច់ឫករាងមិនបានចាប់អារម្មណ៍និងអ្នកណាទេ អុីរាំងសម្លឹងមកមើលម៉ូដែល ( model) ដែលកំពុងតែថត គេសម្លឹងនាងពីក្បាលដល់ចុងជើង សម្លឹងដោយការយកចិត្តទុកដាក់ តែការសម្លឹងនេះមិនមែនជាការចាប់អារម្មណ៍ចំពោះនាងឡើយ គេកំពុងតែធ្វើឲ្យប្រាកដចិត្តថាមកនាក់នេះប្រើផលិតផលនេះ មែនក៏អត់!
" យ៉ាងមិចដែរលោក! "
" ខ្ញុំពិចារណាសិន ចម្លើយបែបណាខ្ញុំនឹងផ្ដល់ជូនលោកនៅពេលក្រោយ តែខ្ញុំពេញចិត្តផលិតផលរបស់លោក!" មុននិងចេញទៅវិញ គេក៏មិនភ្លេចសរសើដែរ គេឃើញថាល្អមែនទើបសរសើ ក្រោយចេញពីនេះ គេក៏ត្រឡប់ទៅផ្ទះវិញតែម្ដង!
" រួចហើយ! ប្អួនអាចសម្រាកបាន!"
"អួយសង្ហាណាស់!"
" មែនហើយសង្ហាណាស់ ខ្ពស់សង្ហាច្រមុះក៏បានមុខក៏បាន បានមួយចប់ សំខាន់ពាក់វ៉ែនតាខ្មៅទៀត អួយ! គ្រាន់តែនឹងឃើញពីសម្រស់គេអម្បាញ់មិញក៏ខ្ញុំអៀនដែរ!" ក្រុមការងារចាប់ផ្ដើមជជែកគ្នា បន្ទាប់ពីការងារពួកគេចប់ សៃហ្វៀដែលមិនដឹងរឿងបានត្រឹមតែធ្វើមុខឆ្ងល់ៗដាក់គ្រប់គ្នា!
" មានរឿងអីមែនទេ? មើលទៅគ្រប់គ្នាហាក់សប្បាយចិត្តខុសធម្មតា!"
" មិនឲ្យសប្បាយចិត្តយ៉ាងមិច...ឯងដឹងទេ? សង្ហាណាស់វើយ! " សូម្បីតែសុីអានក៏លូចសរសើរពីសម្រស់ភ្ញៀវអម្បាញ់មិញដែរ មិនដឹងថាគេដើរលើដីក៏ដើរលើមេឃទេ!
" ផលិតផលមើលទៅល្អណាស់! តែគួរឲ្យស្ដាយ ក្រុមហ៊ុនហេតុអីយកបរទេសមកប្រម៉ូតឲ្យទៅវិញ? " ឆាយដែលអង្គុយចាប់ផ្ដើមនិយាយឡើង ធ្វើឲ្យអុីរាំងចាប់ផ្ដើមស្រម៉ៃដល់រូបនាង!
" ឆែកមើលប្រវត្តិរូបម៉ូដែលនោះទៅ!" គេក៏ឆ្ងល់ដែរ តែគេដូចបែងចែកមិនដាច់ ថានាងបរទេស ឬក៏កូនកាត់! ទើបឲ្យឆាយឆែកមើលពីប្រវត្ដិរូបនាង
"កញ្ញាសៃហ្វៀ! អាយុ២២ មានទីលំនៅទីក្រុងប៉េកាំង ជាជនជាតិចិន?" ឆាយអានឲ្យអ្នកខាងក្រោយស្ដាប់ ប្រវត្តិរូបនាងមិនពេញលេញ មានន័យថាម្ចាស់ខ្លួនចង់លាក់ពីអត្តសញ្ញាណខ្លួនឯង!
" អម្បាញ់មិញឯងថាឈ្មោះអី?" គេដូចប្រហែលៗឈ្មោះ ដូចធ្លាប់ឮតែមិនចាំ
" កញ្ញាសៃហ្វៀ! នៅកលីវទៀតផងបាទ!"
" សៃហ្វៀ?" គេខំរកនឹក តែនឹកមិនចេញ
ឆើងអុីរាំង!បុរសវ័យ២៦ឆ្នាំ ជាអ្នកជំនួញគ្រប់ប្រភេទ នៅសហរដ្ឋអាមេរិក តែពេលថ្មីៗនេះគេត្រូវប្ដូរមកនៅចិនវិញ ព្រោះចង់ឃើញប្រទេសខ្លួនឯងកាន់តែរីកចម្រើនខាងផលិតផលនេះ ទើបគេប្ដូរមក
រកសុីនៅចិនវិញ!
" បងប្រុស!" គ្រីសបើកភ្នែកធំសម្លឹងមើលបងប្រុសដែលដើរចូលមក
" អៅ!អុីរាំង...ក្រែងយប់បានកូនមកមែនទេ?" លោកស្រីសុីវចុះមកពីខាងលើ ដើរសម្ដៅមកអោបកូនប្រុស ទាំងក្ដីនឹករលឹង ខានទៅលេងគេប៉ុន្មានខែសោះ ជួបម្ដងទៀតកាន់តែសង្ហាហើយ!
" កូនមកតាំងពីម្សិលមិញ តែមិនបានមកផ្ទះ ទើបតែមកមើលការងារ រួចក៏ត្រឡប់មកផ្ទះតែម្ដងចុះឯណាលោកប៉ា?" ឃើញគ្រប់គ្នាអត់តែលោកប៉ាគេ អត់មិនបាននិងឲ្យកូនប្រុសច្បងឆ្ងល់!
" ចេញទៅតាមខេត្តតាំងពីល្ងាចមិញ ឮប្រាប់ថាទៅមើលរោងចក្រ!" ក្រកូលគ្រួសារនេះ ធ្វើការគ្រប់មុខជំនួញ ឲ្យតែបានលុយ ចឹងហើយមិនបាច់ឆ្ងល់ទេ ថាគ្រួសារនេះមានទ្រព្យសម្បត្តិច្រើន!
"គ្រីស! បងស្រីឯងមកហើយឬនៅ?"
" បងស្រី?" អុីរាំងជ្រួញចិញ្ចើម ពេលឮគាត់ថាបងស្រីគ្រីស ប៉ាគេមានស្រីលួចលាក់ម៉ាក់មែនទេ បានជាគ្រីសមានបងស្រីហើយ ចុះហេតុអីគេមិនដឹងរឿងនេះ?
________
មិចយូដឹង បើយូអត់ដែលមកផ្ទះផង😏
