ផ្ដើមរឿង

Depuis le début
                                        

ភូមិគ្រឹះឆើង....

សៃហ្វៀសម្លឹងមើលទៅ ភូមិគ្រឹះដល់ធំស្គឹមស្កៃរបស់អ៊ុំនាង មើលទៅធំនាងផ្ទះរបស់នាងណាស់ តែទាល់ត្រង់ថាផ្ទះនាងស្អាតជាង ព្រោះគ្មានដាំអីរញ៉េរញ៉ៃដូចភូមិគ្រឹះនេះទេ!
" សៃហ្វៀ! ឆាប់ជម្រាបសួរអ៊ុំប្រុស អ៊ុំស្រីទៅ!"
" ជម្រាបសួរ!" នាងតូចប្រញាប់ធ្វើតាមការប្រាប់របស់ម្ដាយ ជម្រាបសួរទៅកាន់មនុស្សចាស់ ដែលអង្គុយញញឹមដាក់នាងតូច!
" ឆ្លាតណាស់! សមជាមួយឈ្មោះសៃហ្វៀនេះទៀត មើលទៅមិនធម្មតាទេ!" គាត់ចូលមកចាប់ថ្ពាល់នាងលេងតិចៗ តែនាងតូចស្រាប់តែស្រែកភ្លាម ព្រោះមិនចូលចិត្តឲ្យគេប៉ះថ្ពាល់នាងទេ!
" សៃហ្វៀ!" ម្ដាយនាងតូចហៅឈ្មោះកូនតិចៗ ព្រោះតែចរិតខូចកំណាញ់ខ្លួនមិនប្ដូរ សៃហ្វៀមិខ្វល់សំខាន់នាងតូចមិនចូលចិត្តឲ្យគេប៉ះផ្ដេកផ្លាស់ ទើបនាងគ្រាន់តែចង់បង្ហាញប្រាប់ថានាងមិនចូលចិត្ត!
" មិនអីទេ! កាចមែននេះខ្ញុំចូលចិត្ត ថ្ងៃក្រោយត្រូវតែឧស្សាហ៍មកលេងអ៊ុំឮទេ?" គាត់មិនប្រកាន់ព្រោះដឹងថាជាក្មេង តែគាត់កាន់តែចូលចិត្តមៅអត្តចរិតរបស់នាងនេះ
" ផ្ទះអ៊ុំមានអីឲ្យខ្ញុំលេងទេ? ទើបចង់ឲ្យខ្ញុំមកលេងហ្នឹង? បើអត់មានខ្ញុំអត់មកលេងទេ ព្រោះផ្ទះខ្ញុំប៉ាទិញឥ្យច្រើនណាស់លេងឡើងធុញហើយ!"
" ចុះសៃហ្វៀចង់លេងអី?" លោកជាំងដែលអង្គុយមើលនាងតូចជាយូរក៏ពោលឡើង មើលទៅនាងតូចនេះមិនធម្មតាទេ ទាំងភាពឆ្លាតវៃទាំងសម្រស់បានមួយចប់!
" អីក៏ខ្ញុំលេងបានដែរឲ្យតែនៅទីនេះមាន!"
" ម៉ែដោះនាំនាងតូចដើរមើលសិនទៅ នាងចង់លេងអីឲ្យនាងលេងទៅ!" ឃើញនាងជាក្មេងស្រួលបែបនេះ មើលទៅប្អូនគាត់ស្រួលចិញ្ចើមហើយ
ការពិតទៅម៉ារបស់សៃហ្វៀជាប្អូនរបស់លោកជាំង តែគ្រាន់តែម៉ាក់សៃហ្វៀគឺជាក្មេងស្រីដែលគ្រួសារគាត់យកមកចិញ្ចើមប៉ុណ្ណោះ តែពួកគាត់មិនដែលចាក់ទុកម៉ាក់សៃហ្វៀជាអ្នកដទៃឡើយ! ស្រលាញ់មើលថែអាណិតដូចបងប្អូនបង្កើតចឹង!
" គេត្រឡប់ទៅអាមេរិកវិញហើយមែនទេ?" ឃើញសៃហ្វៀចេញបាត់ ក៏ងាកមកសួរប្អូនដែលទើបតែដឹងដំណឹងថាលែងលះគ្នាក្នុងពេលថ្មីៗនេះ
" ចា៎ស! គាត់ទៅតាំងពីថ្ងៃន៉ោះម្ល៉េះ!"
" ចុះសៃហ្វៀ!"
" គេនៅជាមួយខ្ញុំ ទាល់តែនាងរៀបចំ ទើបប៉ានាងមកលេងនាង" គាត់បាននិយាយគ្នារួចហើយ ពួកគាត់មិនបានស្អប់គ្នាទេ តែរឿងតែមួយគត់គឺពួកគាត់ពិតជាមិនអាចបន្ដមែន!
ក្រោយនិយាយគ្នារួចរាល់ ស្រប់ពេលដែលអុីរាំងត្រឡប់មកវិញល្មម ឃើញប៉ាម៉ាក់គេកំពុងនិយាយជាមួយមីងគេទើបគេឆ្លៀតចូលទៅជម្រាប់សួរគាត់បន្តិច!
គេមិនបាននៅស្ដាវ់ចាស់ៗនិយាយគ្នាទេ គេលើងទៅខាងលើរៀបចំខ្លួនរួចក៏ចុះមកខាងក្រោមវិញ មកមើលសត្វសេកដែលគេចិញ្ចើម ព្រោះឥ្យតែមកពីសាលាវិញ គេតែងតែមកមើលសេកជារហូត!
" អ្នកនាង! មិនអាចបើកបានទេ...!" ម៉ែដោះនិយាយមិនទាន់ផុតផង នាងតូចសៃហ្វៀ ចូលមកបើទ្រុងដែលដាក់សត្វសេកនោះ ធ្វើឲ្យសេកនោះមានឱ្ាសហោះហើរលើវេហារ៍ ដែលជាចំណងចំណូលចិត្តរបស់វា!
" ធ្វើស្អីហ្នឹង?" អុីរាំងចូលមកដល់ឃើញសេកខ្លួនហើរចេញពីទ្រុងបាត់ទៅហើយ គេសម្លឹងមើលទៅកាន់ក្មេងរពឹស ដែលគេស្គាល់ថាជាកូនស្រីអ្នកមីងរបស់គេ ខូចកំពូលខូច រកលេខដាក់គ្មាន!
អុីរាំងចាប់ផ្ដើមខឹងនាង នោះជាសឹកដែលគេស្រលាញ់បំផុត ហើរទៅលើកនេះមិនដឹងថាត្រឡប់មកវិញឬអត់ទេ!
" អ្នកណាឲ្យនាងបើវា?" គេខឹង ខឹងនិងនាងតូចដែលលេងរបស់គេមិនចេះថែ បណ្ដោយឲ្យវាបាត់ខ្លួន របស់គេ គេស្រលាញ់មើលថែណាស់ តែនាងមកតែមួយថ្ងៃ របស់គេក៏ចាប់ផ្ដើមបាត់បង់
ពេលល្ងាច ....
សៃហ្វៀនិងម៉ាក់នាងត្រូវត្រឡប់ទៅផ្ទះវិញ ព្រោះផ្ទះនាងនៅឆ្ងាយពីគ្នាគ្រាន់បើដែរ សៃហ្វៀមុននិងទៅលួចសម្លឹងមើលមុខមម្ចាស់សេក ទើបដើរមកក្បែរគេ
" ពេលខ្ញុំចេះរកលុយ ខ្ញុំនឹងទិញវាសងបងប្រុសវិញ!" នាងដឹងខ្លួនខុស ទើបសន្យាជាមួយគេវិញ! អុីរាំងមិនមាត់មិននិយាយជាមួយ ព្រោះស្អែកនេះគេត្រូវទៅអាមេរិកហើយ មិនដឹងពេលណាមកវិញ ទម្រាំតែពេលនោះ គេលែងចង់បានវាហើយ!

សៃហ្វៀសម្លឹងមើលខាងក្រៅពេលឡានបើកដល់កន្លែងដែលមានភ្លើងពណ៌ស្អាតៗ ព្រោះពេលនេះមេឃចាប់ផ្ដើមងងឹតបាត់ទៅហើយ!
" លោកស្រី! ឡានដូចជាមានបញ្ហាហើយ!!" អ្នកបើកឡានចាប់ផ្ដើមភ័យ ពេលឡានស្រាប់តែជាន់ហ្វាំងលែងសុី! គាត់ព្យាយាមរកកន្លែងចត់ ម៉ាក់សៃហ្វៀទាញកូនមកអោបជាប់ ព្រោះខាងមុខកំពុងតែមានឡានប្រជែងគ្នា!
" ប្រយ័ត្ន! ឡានខាងមុខ...!"
" ផាំង!! ប្រាវ...!"

_________
ផ្ដើមរឿងទេ! តោះមកអានភាគ១😆

មន្តស្នេហ៍កូនកាត់Où les histoires vivent. Découvrez maintenant