1 .«បើមិនមែនជាទេវតាហេតុអីក៏ handsome បែបនេះ??»

75 5 1
                                        

«អាល្អិត!មានការអ្វីទីនេះឬក្មួយ?»សុខៗសំឡេងមនុស្សប្រុសចំណាស់ម្នាក់លាន់ពីក្រោយខ្នងធ្វើឱ្យខ្ញុំភ្ញាក់ព្រើតពេលងាកទៅក៏ឃើញថាជាសន្តិសុខរក្សាសុវត្ថិភាពលេងមកស្ងាត់ៗ បែបនេះគាំងខ្ញុំស្លាប់ហើយ...
«អឹមថា!គឺថាខ្ញុំមានការមកជួបម្ចាស់ហាងនេះណាអ៊ំ»អ៊ំសន្តិសុខមិនមាត់កអ្វីតែបែរជាសម្លឹងខ្ញុំត្រឹមភ្នែកតូចៗព្រមទាំងធ្វើមុខសង្ស័យរហូតខ្ញុំចាប់អារម្មណ៍ថា...ព្រះ!!ខ្ញុំនៅពាក់អាវអ្នកជំងឺប្រឡូកប្រឡាក់ដោយទឹកកាកាវនៅឡើយក្លិនវានៅឈ្ងុយជាប់ច្រមុះផងនេះ!ហើយប្រាប់គេថាមកជួបម្ចាស់ហាង! អ្នកណាគេជឿ???សង្ស័យអ៊ំសន្តិសុខគិតថាអ្នកជំងឺរត់ចេញពីពេទ្យឆ្កួតទៀតក៏មិនដឹង>,< «ហាងបិទជួសជុលមួយរយៈ ថៅកែទើបតែចេញទៅមុននឹងទេ»សេធបាត់😭ហើយ!ខ្ញុំមកខកណាត់ទាល់តែបាន
«អូប៉ា!!អរគុណណាអ៊ុំពេលនេះខ្ញុំមានការប្រញាប់ប្រហែលត្រូវលាអ៊ុំទៅសិនហើយជម្រាបលាអ៊ុំ»ខ្ញុំប្រញាប់រកលេស ដាក់មេប្រូចយ៉ាងលឿនចៀសវាងអ៊ំសន្តិសុខមានគំនិតអាក្រក់ឡើងមកជួនកាលក្រៅពីមនុស្សឆ្កួតអ៊ុំអាចសង្ស័យថាខ្ញុំជាចោរបន្លំខ្លួនផងក៏ថាបាន
+++
ព្រឹកថ្ងៃថ្មីមួយទៀត សម្រាប់ជីវិតនិស្សិតសាកលវិទ្យាល័យ......
គ្រាន់តែឃើញខ្ញុំដើរចូលក្នុងថ្នាក់ភ្លាមផូវីនក៏ស្ទុះចូលមកសួរនាំហើយបង្ខំឱ្យខ្ញុំទៅសម្រាកនៅផ្ទះអ្នកណាល្ងង់ទៅវិញនោះ!អាប្អូនប្រុសនោះជេរស្លាប់មិនខានរឿងដែលរត់ចោលវានៅពេទ្យហើយទុកឱ្យគេបង់ថ្លៃថ្នាំឱ្យមិនទាន់ទាំងបានសងផង ហាស់ហា~~ពេលខ្លះក៏គិតថាចង់នឹងបោះបង់ ប្រសិនបើការស្រលាញ់ងាយស្រួលនឹង រលាយ~~
គ្រាន់តែកណ្ដឹងចប់ម៉ោងរៀនពេលល្ងាចភ្លាមសំឡេងភ្លេងទូរស័ព្ទរបស់ខ្ញុំរោទិ៍ឡើងលើកមកក៏ឃើញថាជា«អ្នកគ្រូធំ»
«ជម្រាបសួរបាទ! »
«ហ្វូត!មកបន្ទប់អ៊ុំបន្តិចមានរឿងចង់ណែនាំ»
«បាទ!ខ្ញុំទៅឥឡូវហើយណាជម្រាបលាអ៊ុំ»ខ្ញុំនិយាយរួចក៏ដាក់ទូរស័ព្ទចុះបំបែកផ្លូវគ្នាជាមួយផូវីនទៅរកអ៊ំស្រីភ្លាម ពេលទៅដល់មុខទ្វារដាក់ផ្លាកថាបន្ទប់កិច្ចការនិស្សិតដែលកំពុងបើកទ្វារចំហរស្រាប់ធ្វើឱ្យខ្ញុំអាចមើលឃើញអ្នកគ្រូធំកំពុងនិយាយជាមួយគ្នាយ៉ាងស្និទ្ធស្នាលជាមួយមនុស្សប្រុសរាងខ្ពស់ធំម្នាក់មើលតែពីក្រោយក៏ដឹងថាសង្ហារមិនណយដែរ អិអិអិ!!តុកៗ ខ្ញុំលើកដៃគោះទ្វារជាការអនុញ្ញាត
«អ៊ុំ!ហ្វូតមកដល់ហើយ»ប្រហែលជាសំឡេងគោះទ្វាររបស់ខ្ញុំ កាត់ចង្វាក់សន្ទនារបស់អ្នកគ្រូនិងប្រុសសង្ហារ >< ទើបពួកគេឈប់និយាយហើយប្រុសសង្ហារម្នាក់នោះចាប់ផ្តើមងាកមុខមកយឺតៗធ្វើឱ្យខ្ញុំត្រឹមភ្នែកតូចៗរងចាំអ៊ុតមើលហើយក៏ត្រូវចំហរមាត់ស្រឡាំងកាំងពេលបានឃើញមុខចំៗរបស់គេ
«លោកៗ!!!»ខ្ញុំចង្អុលមុខគេនិយាយទាំងត្រដិតៗលែងចេញជាភាសាមនុស្សនេះគឺអាបងពេទ្យសង្ហារដែលខ្ញុំរត់បុកខ្ចាយទឹកកាកាវច្បាស់ណាស់!ម៉េចក៏មកនៅទីនេះបាន???!!!
«នេះស្គាល់គ្នាហ៎?»អ្នកគ្រូធំសួរក្រោយឃើញកាយវិការពួកយើងទាំង2ដូចជាភ្ញាក់ផ្អើលរៀងខ្លួន
«បាទអ៊ុំ!មានរឿងជួបគ្នាចៃដន្យតិចតួចមិនរាប់ថាទុកជាជិតដិតអ្វីទេ»បងពេទ្យសង្ហារឆ្លើយតបនឹងអ្នកគ្រូធំទាំងរដាក់រដុប បើអ្នកគ្រូគាត់លេងប្រើក្រខ្សែភ្នែកចាប់កំហុសដូចប៉ូលិសបែបនេះអ្នកណាមិនភ័យ!
«អីចឹងទេហ៎!ហ្វូតនេះជេមមីណាយដែលត្រូវរួម Project ជាមួយឯងគោរពគេផងព្រោះគេជាសិស្សច្បងឯង!ជេមនេះហ្វូតក្មួយអ្នកគ្រូត្រូវសុំទោសផងដែលCancelណាត់ថ្ងៃមុន ព្រោះជេននេះឈឺចូលពេទ្យហ្នឹងណា»ចប់សម្តីអ្នកគ្រូធំខ្ញុំនិងនាយពេទ្យសង្ហារបានត្រឹមតែញញឹមបែបបង្ខំដាក់គ្នាក្រោយពីស្តាប់ការណែនាំកិច្ចការមួយចំនួនពីអ្នកគ្រូធំរួចខ្ញុំនិងបងពេទ្យសង្ខារក៏នាំគ្នាដើរចេញមកព្រោះត្រូវទៅមើលគម្រោងហាងថ្មី បើតាមសម្តីអ្នកគ្រូធំខ្ញុំដឹងត្រឹមថាបងពេទ្យនេះគឺជាសិស្សច្បងផ្នែកឌីហ្សាញហើយគម្រោងរបស់គេដែល ចេញមកមួយៗស៊ីថ្លៃមិនធម្មតាទេនឹកឃើញដល់ត្រង់នេះខ្ញុំក៏កើតសំនួរមួយឡើងភ្លាម«លោក!សុំសួរមួយបានទេ?»ម្ខាងទៀតឮសំឡេងរបស់ខ្ញុំក៏ងាកមកលើកចិញ្ចើមងឿងឆ្ងល់មនុស្សប្រុសស្អីសង្ខារគួរឱ្យស្រលាញ់គ្រប់កាយវិការបែបនេះ😭«លោករៀនពេទ្យផងរៀនឌីហ្សាញផងហើយធ្វើProject ក្រៅទៀតមានពេលគ្រប់គ្រាន់ដែរ?ចេះបែងភាគខ្លួនមែនទេ?»បង្រៀនខ្ញុំម្នាក់ផង ^^
«ហាសហា!នេះនាងគិតថាខ្ញុំជាទេវតាមែនទេ?អ្នកណាទៅធ្វើជាពេទ្យផងអ្នកចេញម៉ូតផងបានក្នុងពេលតែមួយនោះ» ចម្លើយលាយឡំនឹងសំណើចរបស់គេធ្វើឱ្យខ្ញុំធ្វើភ្នែកស្លើ ហ៊ឹមម!!ហើយសើចស្អាតម៉្លេះហាសអាប្រុសសង្ហារ😭
«ខ្ញុំរៀនឌីហ្សាញតែមួយមុខទេ!មិនមែនធ្វើពេទ្យអ្វីនោះទេ ស្តាប់ច្បាស់ហើយនៅ»គេនិយាយរួចយកដៃមកញីក្បាលខ្ញុំប្រៀបដូចជាកូនឆ្កែ លោកព្រះ!នេះបេះដូងខ្ញុំលោតស្ទើរគាំងអស់ហើយ>.<ហើយ!!! កុំគិតៗហ្វូត!នេះការងារណា ការងារ!!
«ចុះថ្ងៃមុននុះ!ខ្ញុំឃើញលោកកាន់ឯកសណ្ឋានពេទ្យច្បាស់ណាស់!»
«អូ!»គេងក់ក្បាលហាក់ដូចជាយល់ថាហេតុអីខ្ញុំហៅគេពេទ្យ «ពេលនោះគឺ.....មានធុរៈ»ស្នាមញញឹមជាមួយនឹងសំឡេងខ្សោយៗរបស់គេធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចជាជ្រៀតជ្រែករឿងគេពេកទើបប្រញាប់បង្វែរសាច់រឿង
«ហេស៎!យ៉ាងណាក៏សុំទោសផង!ងៃនោះខ្ញុំប្រញាប់ពេកទើបមិនបានសុំទោសត្រឹមត្រូវព្រោះមិនចង់ខកណាត់ Project ហ្នឹងណាពិតជាសុំទោស»គេមិននិយាយអ្វីបានត្រឹមតែសើចងក់ក្បាលដូចយល់ណាស់ចៃដន្យដើរមកដល់ចំណតឡានល្មមនៅតាមផ្លូវគេក៏ងាកមកសួរ
«ហ្វូតគិតបានអីខ្លះហើយរឿងហាងថ្មី? »
«អឹម!ក៏សរសេរបាន Plan ខ្លះៗតាមមើលប្រវត្តិរបស់ហាងក៏ធ្លាប់មានការរិះគន់ច្រើនប្រហែលជាត្រូវផ្លាស់ប្តូរច្រើនតែចៃដន្យម្សិលមិញនេះពេលទៅដល់មើលតាមបរិយាកាសហាងហើយមិនគួរណាពិបាករឿងទាក់ទាញអតិថិជនមកវិញ ទេគ្រាន់តែកែសម្រួលនិងបន្ថែមផែនការថ្មីចូលខ្លះប្រហែលជាអាចទៅរួចព្រោះហាងនោះដេគ័រស្អាតខ្លាំងណាស់»ខ្ញុំយកកូនសៀវភៅសរសេរ Plan ត្រួសៗកាលពីយប់មិញហុចឱ្យគេត្រូវហើយ! ពីយប់មិញគ្រាន់តែឃើញហាងរួចខ្ញុំស្រាប់តែ ចាប់អារម្មណ៍ការងារមួយនេះខ្លាំងមិនដឹងគំនិតពីណាមកនាំគ្នារត់ចូលខួរក្បាលតែម្តង ជេមបើកឡានបណ្តើរស្តាប់យ៉ាងម៉ត់ចត់ចំពេលឈប់ស្តុបល្មមគេដៀងភ្នែកមកមើលអក្សរនិងកូនព្រួញខ្វាត់ខ្វែងរបស់ខ្ញុំហើយក៏ញញឹមចេញមក
«សមជាក្មួយរបស់អ្នកគ្រូដាមែន»អាវវវវ!និយាយបែបនេះ ចង់សរសើរថាខ្ញុំឆ្លាតមែនទេ>O<ឃើញទេអ្នកទាំងអស់គ្នា!!! ការខំប្រឹងអត់ដេកអត់ពួនប៉ុន្មានយប់នេះមិនអត់ប្រយោជន៍ទេណាបងប្អូន...
ងឹត!!
មិនយូរប៉ុន្មានយើងក៏មកដល់មុខ De L'mour ជេមនិងខ្ញុំនាំគ្នាចុះពីឡានចូលទៅក្នុងលើកនេះអំពូលគ្រប់ជ្រុងត្រូវបានបើកពេញទាំងអស់ហាងធ្វើឱ្យខ្ញុំបានឃើញគ្រប់យ៉ាងច្បាស់ភ្នែកក្លិនប្រហើរក្រអូបស្រាលៗហើរប៉ះចុងច្រមុះជួយឱ្យធូរ អារម្មណ៍មិនតិចទេនៅកណ្តាលហាងមានចន្លោះទំនេរហាក់ដូចជាមិនទាន់ដាក់របស់គ្រប់គ្រាន់
«មកដល់ហើយហេជេម!ប្អូនហ្វូត»សំឡេងរាក់ទាក់ហៅអារម្មណ៍ខ្ញុំឱ្យចេញពីហាងមកចាប់អារម្មណ៍នឹងបុរសវ័យកណ្តាលខ្ទង់30មុខមាត់ស្អាតបាតមកចាប់ដៃជាមួយជេមយ៉ាងស្និទ្ធស្នាលអាចឱ្យប៉ាន់បានយ៉ាងច្បាស់ថាជាម្ចាស់ហាងហើយ
«ហ្វូត!នេះបងឌីនថៅកែរបស់ De L'mour »គិតមិនទាន់ចប់ផងជេមក៏ណែនាំមុនបាត់ទៅហើយ
«ជម្រាបសួរបង! »ខ្ញុំលើកដៃសំពះជម្រាបសួរអ្នកចំពោះមុខ តែគាត់ក៏គ្រវដៃកាត់
«ហេស់!បងឌីនសរសើរពេកហើយតែថាទៅប្អូនក៏សុំទោសដែលខកណាត់កាលពីម្សិលមិញចួនជា...... បងឌីនរាដៃក្នុងន័យថាគាត់ដឹងរឿងហើយធ្វើឱ្យខ្ញុំញញឹមអរគុណយ៉ាងរីករាយម្ចាស់ហាងនេះមានអធ្យាស្រ័យល្អណាស់
«ហាងនេះបងបើកកាលពីដើមឆ្នាំមុនពេលដំបូងដំណើរការល្អណាស់!តែបងរវល់មិនសូវជាមានពេលមើលខុសត្រូវ មេការក៏ទុកចិត្តមិនបានរហូតធ្លាក់ដុនដាបដូចពេលនេះ នេះបើមិនបានជេមជួយស្តារទាន់ពេលប្រហែលបងត្រូវបាត់ទាំងដើមទាំងចុងហើយ»បងឌីននិយាយហើយងាកទៅជេមក្នុងន័យអរគុណមើលទៅ2នាក់នោះដូចជាស្គាល់គ្នាយូរហើយ
«ជេមជាភ្ញៀវប្រចាំក្នុងហាងបងតាំងពីពេលបើករហូតរាប់អានស្គាល់គ្នាដូចបងប្អូនជាមួយបងពេលបងទៅក្រៅក៏នៅតែទាក់ទងគ្នាមិនដាច់រហូតដល់ហាងមានរឿងបងក៏ត្រូវហោះពីជប៉ុនមកវិញឃើញសភាពហាងស្ងាត់ជ្រងំគ្មានភ្ញៀវសូម្បីម្នាក់ បងសឹងតែបាត់បង់កម្លាំងនឹងប្រឹងប្រែងបន្តទៅហើយតែជេមនៅតែជំនះខំប្រឹងទារកែប្រែហាងជាថ្មីទាំងទៅរកអ្នកគ្រូដា ទាំងគំនិតដេគ័រគ្រប់កន្លែងជេមជាអ្នករ៉ាប់រងទាំងអស់បងក៏មានជំនឿជាថ្មី»គាត់សម្លឹងមើលជុំវិញហាងទាំងមោទន ភាពធ្វើឱ្យខ្ញុំអ្នកស្ដាប់នេះចំហមាត់!ហាងនេះជេមមីណាយជាអ្នកចេញគំនិតរៀបចំអីចឹងឬ??!!ខ្ញុំងាកមុខយឺតៗទៅសម្លឹងមុខអ្នកនៅស្តាំដៃសឹងមិនចង់ជឿនឹងភ្នែកក៏ដឹងហើយថាជេមមីណាយនេះជា Top ក្នុងដេប៉ាតឺម៉ង់ឌីហ្សាញតែក៏មិននឹកស្មានថាពូកែដល់ថ្នាក់ហ្នឹង!ដំបូងគិតថាអ្នកដេគ័រគួរតែជាពួក Level pro ហើយតាស់!

ជនទី 3 Third personWhere stories live. Discover now