ភាគទី០៦

187 3 0
                                        



...
«នាងប្រហើនណាស់ហាយ៉ាមិ»អេនហ្សៀរ៍អង្គុយគងអន្ទាក់ខ្លា មើលមកនាងដូចចង់ប្រកាសសង្រ្គាមកាត់ថ្ងៃ។ គេសម្លឹងមើលអ្នកដែលចេញមកមិនដាក់ភ្នែក រួចសម្លឹងមើលថាសអាហារឆ្លាស់គ្នា គ្រប់យ៉ាងសល់ទាំងអស់ សូម្បីតែថ្នាំក៏នាងមិនលេបដែរ ហ៊ានណាស់ហាយ៉ាមិ ហ៊ាននឹងលេងសើចជាមួយភ្លើងណាស់។ ហាយ៉ាមិភ្ញាក់នឹងសម្លេងគេបន្តិច តឺធ្វើខ្លួនអោយនឹងធឹងវិញ តែមនុស្សនេះមិនបាននឹងធឹងជាមួយទេ គេងើបមកកញ្ឆក់ដៃនាងចេញពីបន្ទប់ទឹកតែម្តង។
«ណែ៎ ធ្វើស្អីលោកហ្នឹង?»
«នាងវាកើតស្អីបានចេះតែផ្កើនយើង?» មាត់សួរ ដៃចាប់ដើមដៃនាងសង្កត់ឡើងក្រហម តែហាយ៉ាមិមិនបានខ្លបខ្លាច ផ្ទុយទៅវិញនាងមានតែតបទៅយ៉ាងស្រួលៗ ត្រជាក់ៗ មិនឆេះឆួលក្រហល់ក្រហាយដូចអ្នកខ្លះ!
«សរុបមក លោកចង់អោយខ្ញុំធ្វើអី?»
មួយសំនួរពីមាត់ស្លេកៗ ទោះមិនសូវមានកម្លាំង នាងក៏ប្រឹងតបទៅវិញដោយសន្តិវិធីហើយវាក៏បានផល ដោយអ្នកខ្លះក៏មិនដឹងថាខ្លួនឯងចង់អោយនាងធ្វើអីដូចគ្នា គ្រាន់តែដឹងថា មិនចូលចិត្តមនុស្សបដិសេធសំណើរគេតែប៉ុណ្ណឹង។ អេនហ្សៀរ៍ព្រលែងដៃហាយ៉ាមិវិញ ទើបនាងដើរចេញពីគេសំដៅទៅតុសម្អាង ដោយមានភ្នែកមួយគូរតាមមើលជានិច្ច។ ហាយ៉ាមិទាញអាវអោយស្រួល លើកម្សៅមកផាត់លើមុខ ជាពិសេសបិទបាំងទឹកមុខស្លេកស្លាំង ទាញក្រេមមកលាប ពណ៌ល្មមៗ មិនឆើតពេក ដោយអ្នកខ្លះមិនដកភ្នែកចេញ រងចាំមើលនាងធ្វើអីបន្ត។ ហាយ៉ាមិដើរហួសគេ ទាញទូរស័ព្ទមកសៀតនឹងចង្កេះសំពត់ តែត្រូវអ្នកខ្លះចាប់ដៃម្តងទៀត។
«ហេតុអីក៏សំពត់ខើចម្លេះ?»
«ក្រែងជាម្ចាស់ក្លឹប? ហេតុអីអោយបុគ្គលិកពាក់ខ្លីម្លេះ? ឬម្ចាស់ក្លឹបនេះចូលចិត្តដែរ?»
នាងងាកសម្លឹងមើលមុខគេចំ អ្នកខ្លះជ្រឹមភ្នែកគិត ព្រោះអ្នកផ្សេងពាក់ទៅធម្មតា តែនាងពាក់ទៅវាទាក់ទាញចម្លែក គេនៅចាប់អារម្មណ៍ទម្រាំអ្នកនៅក្នុងក្លឹបដទៃនោះ។
«មកពីនាងខ្ពស់ពេក ពាក់ទៅវាឃើញខ្លី បើអ្នកផ្សេងកម្ពស់ល្មមៗ ពាក់មិនឃើញខ្លីទេ»
«ណែ៎លោក សំពត់២ចង្អាមចុះក្រោមហ្នឹង ទោះអោយក្មេងអាយុ២ខួបពាក់ក៏ឃើញខ្លីដែេ» ហាយ៉ាមិក្រវៀសដៃគេចេញ ធ្វើមុខស្មើរដាក់ ដូចចេញទៅក្រៅបន្ទប់វិញធ្វើមិនដឹង តែមាត់រឹងកំព្រឹសហ្នឹងក៏លួចភ័យខ្លាចថាគេនឹងឆែកឆេបន្ទប់នាងឥតប្រណី ប្រសិនបើនាងមិនចេញមកនឹងបានឆេះក្លឹបនេះមួយជំហៀងមិនខាន។
...
ពេលយប់ក៏ចូលមកដល់ ហាយ៉ាមិក្នុងនាមជាបុគ្គលិកធម្មតា នាងរវល់ណាស់ ដោយធ្វើការងារគ្រប់សព្វ តាំងពីជូតតុ ទទួលកម្មង់ គិតលុយ នឹងពេលខ្លះភ្ញៀវកូនាងឡើងវ៉ល់ក៏មាន។ តែនេះក៏ជាតួនាទី ហើយណាមួយមេការរបស់នាងរៀងកាច កាចដល់ថ្នាក់មនុស្សហាយ៉ាមិដែលពូកែប្រណិបត្តិគ្រប់យ៉ាងនេះក៏លួចភ័យ។ ហាយ៉ាមិឈរនៅកន្លែងគិតលុយ ដោយយកមឺនុយមកផ្ទៀងជាមួយនឹងតារាងតម្លៃ តែក៏ស្រាប់តែឮអ្នកណាហៅនាង ដោយគ្រាន់តែឮសម្លេង នាងគិតដល់កំហុសដែលនាងអាចសាងក្នុងថ្ងៃនេះដោយមិនដឹងខ្លួនមិនខាន ព្រោះមេការនាង មិនដែលហៅនាងទៅទទួលរង្វាន់ទេ។
«មានអ្វីឬមេការ?»
«អ្នកប្រុសហៅ ជួយទៅអោយលឿនបន្តិច» ឮហើយហាយ៉ាមិដកដង្ហើមធំ ទោះនេះមិនមែនជាពាក្យស្តីបន្ទោសដូចរាល់ដង តែនេះវាលើសពីរាល់ដងទៅទៀត ព្រោះទៅជួបមុខគេ នាងសឹងលស់ព្រលឹងម្តងៗ។
«ហាយ៉ាមិ! មិនមែនផ្លូវនោះទេ!»
មែនហើយ នាងសឹងតែភ្លេចថានោះជាផ្លូវទៅបន្ទប់ផ្ទាល់ខ្លួនរបស់អេនហ្សៀរ៍ទេ នាងមិនគួរច្រឡំនាំអោយមេការមានការសង្ស័យសោះ។

ហាយ៉ាមិមានច្បាប់ទំលាប់ ដោយមុននឹងចូលគឺនាងគោះទ្វាជាមុនសិន។ ក្រោយទទួលបានការអនុញ្ញាតិហើយ នាងក៏បើកទ្វាចូលថ្នមៗ មិនត្រគោះបោះបោកដូចអ្នកខ្លះ។ ពេលចូលមកដល់ ហាយ៉ាមិឃើញម្ចាស់ក្លឹប សម្តីឡូយ ឬកពាក្រអឺតក្រទម មុខមើលមិនបាន កំពុងតែអង្គុយជក់បារីនៅតុធ្វើការ។ គេមិនគិតសូម្បីតែសុខភាពរបស់គេ ដោយជក់បារីនៅកនកលែងបិទជិត គ្មានខ្យល់អាកាសចេញចូល គ្រាន់តែនាងដើរចូលចង់ពុលទៅហើយ។ អេនហ្សៀរ៍មើលមកនាងដោយភ្នែកមុតៗ សឹងធ្លុះដល់គ្រឿងក្នុង ផ្តល់សញ្ញាអោយនាងអង្គុយចុះ ទើបនាងឆ្ងល់នឹងឬកពាស្ងប់ស្ងាត់របស់គេ តែមិនជំទាស់ ដាក់ខ្លួនអង្គុយចុះ តែពីរមែត្រពីគេ លើសផងមិនដឹង។
«យប់នេះយើងទៅកាណាដា» គេមើលនាង នាងមើលគេ នាងមិនតបគេនិយាយត
«នាងទៅជាមួយយើង»
ហាយ៉ាមិជ្រួញចិញ្ចើមឆ្ងល់ មើលគេទាំងមិនយល់ពីចេតនា
«សាច់ការអីខ្ញុំត្រូវទៅជាមួយលោក?»
«ម៉ោង១២ចេញដំណើរហើយ ហាមជំទាស់»
«ខ្ញុំជំទាស់ ខ្ញុំមិនចង់ទៅ ជាពិសេសបើទៅជាមួយលោក»
«យើងមិនចាប់តាមយន្តហោះទេ កុំបារម្ភ»
«ខ្ញុំហ្នឹងជឿសម្បើមណាស់»
«លោកជំទាវទៅដែរ»
អរ៎ តាមពិត លោកជំទាវទៅដែរសោះ នាងស្មានតែគេទៅតែឯង បែបហ្នឹងហើយបានអ្នកខ្លះរាបដូចកន្ទេល។

ចា៎😔

បណ្តូលចិត្តអ្នកប្រុសតូចМесто, где живут истории. Откройте их для себя