យប់
ជុងហ្គុកបាននាំថេយ៉ុងមកវិមានតាមគម្រោងឯថេយ៉ុងក៏គិតថានាយនាំនាងទៅព្រោះស្អែកជាថ្ងៃសម្រាក
ណាមួយក៏អាចមើលមេរៀនបានដោយសារទីនោះស្ងប់
ស្ងាត់ល្អ។នាងបែរជាភ្លេចថ្ងៃកំណើតខ្លួនឯងព្រោះតាំងពី
ប៉ានាងចាកចេញគឺមានតែមិត្តដែលជួយរំលឹកនិងធ្វើអោយជារៀងរាល់ឆ្នាំអំឡុងពេលនាងឯកោរក្នុងនោះរួមមានអេតឌីផងប៉ុន្តែមកទល់ពេលនេះនាយមិនបានទាក់ទងមកឬក៏លួងនាងឡើយដែលនោះក៏ធ្វើអោយនាងតាំងចិត្តបំភ្លេចថ្ងៃកំណើតដូចគ្នា។មកដល់ជុងហ្គុកបត់ឡានដាក់ចំណតមុននឹងចុះដើរមករកថេយ៉ុងដែលឈរចាំមុននឹងសួរដោយសារនាងដូចជាភ្លឹក។
"អូនឈរមើលអី?"
"បងយល់ថាប្លែកទេ?"
"ប្លែក?ប្លែកត្រង់ណា?វិមានដូចដើមតើ"នាយធ្វើជាសួរអោយថេយ៉ុងងក់ក្បាលមុននឹងងាកមកមើលមុខនាយ។
"អូនចង់បានន័យថាវាស្ងាត់ជាងរាល់ដង"
"វាដោយថ្ងៃទេព្រោះបងមានការងាតអោយពួកគេធ្វើទើបបាត់មនុស្សខ្លះ"ថេយ៉ុងក៏ងក់ក្បាលអោបកាតាបដើរទៅមុននាយដោយមិនគិតអ្វីច្រើនចំណែកជុងហ្គុកអេសច្រមុះអស់សំណើចដោយសារតែនាងហាក់ដូចជាមិនចាប់អារម្មណ៍ថាថ្ងៃនេះជាថ្ងៃអ្វី ទាំងដែលខួបកំណើតនាងទាំងមូលចំមែនហើយក្មេងម្នាក់នេះ។ជុងហ្គុកក៏រត់ទៅផ្លូវម្ខាងទៀតដើម្បីចាំស៊ុបប្រាយនាងពីខាងក្នុងដោយមានមេដោះនិងស៊ូម៉ូនចាំស៊ីញ៉ូអោយ។នាយប្រញាប់កាន់នំត្រៀមចេញទៅឯស៊ូម៉ូនមើលផ្លូវថាតើថេយ៉ុងចូលមកឬនៅ ចំណែកម៉ែដោះចេញទៅធ្វើដូចធម្មតាហាក់គ្មានអ្វីខុសប្លែកកុំអោយថេយ៉ុងសង្ស័យ។
"អា៎!អ្នកនាងតូចមកលេងវិមានទៀតហើយមែនទេ?"ពេលថេយ៉ុងចូលមកបម្រុងនឹងងាកក្រោយរកជុងហ្គុក ម៉ែដោះក៏ធ្វើជាចូលទៅស្វាគមន៍យ៉ាងលឿន។
"ចា៎ស!ប៉ុន្តែហេតុអីថ្ងៃនេះផ្ទះស្ងាត់ម៉្លេះ?"នាងកាន់តែចម្លែកចិត្តព្រោះចូលមកខាងក្នុងក៏ស្ងាត់មិនសូវមានមនុស្សតើមានរឿងអីមែនទេ?
"អឺគឺពួកគេទៅស្រុកព្រោះដល់ថ្ងៃសម្រាកដោយសារមួយខែលោកម្ចាស់អោយអ្នកបម្រើមានសិទ្ធទៅផ្ទះពីរថ្ងៃ"
"អរតាមពិតបែបនេះសោះ"និយាយចប់ភ្លើងស្រាប់តែដាច់អោយថេយ៉ុងភ្ញាក់ព្រើតឯម៉ែដោះក៏ញោចដែរដើម្បីកុំអោយថេយ៉ុងសង្ស័យ។
"តើមានរឿងអីម៉ែដោះហេតុអីក៏ភ្លើងដាច់?"
"ខ្ញុំក៏មិនដឹងដូចគ្នា"
"Happy birthday to you 🎂
Happy birthday to you 🎂 "ភ្លើងភ្លឺភ្លាមជុងហ្គុកក៏ចេញពីចំហៀងព្រមជាមួយនំខេកមកជាមួយអ្នកបម្រើក៏ដូចអង្គរក្សដែលចាំស៊ុបប្រាយរួចជាស្រេចដែលមានទាំងផ្លាកនិងស្ព្រាយបាញ់ខ្វែងគ្នាពេញហ្នឹង។
ថេយ៉ុងកំពុងតែភាំងជាមួយការភ្ញាក់ផ្អើលដែលសូម្បីនាងខ្លួនមិនទាំងចាំផងថាថ្ងៃនេះជាថ្ងៃកំណើតខ្លួនឯង ទឹកភ្នែកមិនដឹងមកពីណាស្រក់សម្លឹងមើលមុខជុងហ្គុកដែលញញឹមកាន់នំនៅចំពោះមុខនាង។ថេយ៉ុងចូលទៅអោបធ្វើអោយអ្នកមិនបានត្រៀមខ្លួនហុចនំខេកអោយកូនចៅសឹងមិនទាន់។
"ហ្ហឹកៗអរគុណ អរគុណបងណាស់ជុង"
"ហេតុអីអូនយំ?កុំយំអីអូនគួរតែញញឹមហើយបួងសួងផ្លុំនំវិញ"ជុងហ្គុកក្រសោបថ្ពាល់ព្រមទាំងជូតទឹកភ្នែកអោយឯថេយ៉ុងញញឹមងក់ក្បាលហើយក៏ងើយថើបមាត់នាយមួយខ្សឺតធ្វើអោយអ្នកបម្រើក៏ដូចជាកូនចៅផ្សេងៗនាំគ្នាអៀនអោនមុខចុះតែមិនទាន់ព្រោះក្មេងខ្លះលឿននោះលឿន ឥឡូវហ៊ានសម្បើមណាស់។
"បួងសួងទៅ"ជុងហ្គុកយកនំពីកូនចៅមកកាន់មុននឹងបង្គាប់អោយនាងបិទភ្នែកបួងសួង ថេយ៉ុងក៏ធ្វើតាមទាំងញញឹមរួចក៏បើកភ្នែកផ្លុំនំមុននឹងមានការស៊ុបប្រាយមួយតង់ទៀតនោះគឺការជួបជុំដែលគ្រប់គ្នាមិនដឹងថាបានរៀបចំតាំងពីពេលណានៅខាងក្រោយវិមាន។
ជុងហ្គុកនាំថេយ៉ុងមកកាត់នំនៅខាងក្រោយវិមានដែលរៀបចំដូចជាការសុំរៀបការព្រោះសួនផ្កាបានរៀបចំដោយមានភ្លើងជុំវិញមើលពេលយប់បែបនេះវាពិតជាស្អាតៗឡើងបរិយាយមិនចេញតាំងពីផ្លូវចូលរហូតដល់ទីតាំងដែលនាយបានរៀបចំ សំខាន់មិនដឹងថាសាងសង់កន្លែងមួយនេះពីពេលណាទេ នាងខានមកតែប៉ុន្មានថ្ងៃសោះប្លែកគ្រប់យ៉ាងឬក៏វាជាការរៀបចំរបស់នាយសម្រាប់នាងក្នុងថ្ងៃនេះតែម្តង?
"ស្អាតទេ?"ជុងហ្គុកកាន់ដៃនាងសំដៅទៅកន្លែងដែលនាយសាងសង់ថ្មីដូចកន្លែងផឹកតែលើទឹកយ៉ាងចឹងប៉ុន្តែវាស្រស់ស្អាតទាក់ទាញរ៉ូមែនទិចណាស់ព្រោះវាសម្រាប់តែមនុស្សពីរនាក់។
"ស្អាតខ្លាំងណាស់"ថេយ៉ុងងាកមកញញឹមពេញចិត្ត
កន្លែងដែលនាយបានរៀបចំសម្រាប់នាង វាប្លែកសូម្បីតែរឿងដែលនាងមើលក៏គ្មានការស៊ុបប្រាយបែបនឹងដែរមិនដឹងថានាយនឹកឃើញវាឡើងបានដោយរបៀបណាទេ
ដោយសារប្រុសចាស់នេះមិនសូវពូកែផ្អែមល្ហែមប៉ុន្មានទេតែអាចនឹកឃើញវិធីនេះចេញ។
"អូនចូលចិត្តត្រូវទេ?"ថេយ៉ុងងក់ក្បាលធ្វើអោយនាយសប្បាយចិត្តព្រោះវាជាគម្រោងដែលនាយបានរៀបចំវាឡើងដោយខ្លួនឯង។
"អ្នកណានឹងជុង?"ដើរមកដល់កន្លែងស្រាប់តែមានមនុស្សប្រុសចំណាស់គួរសមអង្គុយចាំនៅទីនោះ។
"សួស្តីលោកចននិងអ្នកនាង"ជុងហ្គុកងក់ក្បាលឯថេយ៉ុងងីងើប៉ុន្តែក៏អោនគោរពគាត់វិញ។
"ឯកសារដែលខ្ញុំអោយរៀបចំរួចហើយមែនទេ?"
"បាទ!នេះជាអេតាស៊ីវិលដែលលោកចង់បាន"គាត់ដកមកបង្ហាចំពោះមុខរបស់នាយចំណែកថេយ៉ុងវិញភ្ញាក់ផ្អើលបើកភ្នែកធំៗងាកមើលមុខជុងហ្គុកដែលញញឹមសម្លឹងមកកាន់នាង។
"ជុង....នេះ?"នាងចាំបានថានាយធ្លាប់និយាយប៉ុន្តែមិនដែលគិតថានាយធ្វើមែនក្នុងថ្ងៃខួបកំណើតរបស់នាង
វាជាកាស៊ុបប្រាយធំបំផុតចុងក្រោយហើយត្រូវទេ?
"បងមិនចង់រងចាំទៀតទេថេយ៍"នាយបែរមកកាន់ដៃទាំងពីររបស់នាងមុននឹងនិយាយដាក់អ្នកដែលស្លើព្រោះនៅគិតមិនទាន់ឈប់។
"បងចង់រៀបចំវាអោយហើយបងខ្លាចពេលបងរវល់ទៅបងអាចនឹងភ្លេចធ្វើវា រឿងពិធីធំបងនឹងធ្វើនៅពេលអូនរៀនចប់តែបងមិនបង្ខំឡើយគ្រាន់តែធ្វើវាទុកមុនប៉ុណ្ណោះ"
"អឺម"ថេយ៉ុងញញឹមងក់ក្បាលយល់ពីអ្វីដែលនាយនិយាយដែលស្នាមញញឹនរបស់នាងធ្វើអោយនាយសប្បាយចិត្តរួចទើបបែរមកលោកមេធាវីវិញ។
"បើអ្នកទាំងពីរយល់ព្រមហើយចុះហត្ថលេខាត្រង់នេះ
បាន"គាត់បង្ហាញអេតាស៊ីវិលពីរច្បាប់នៅចំពោះមុខពួកគេ ជុងហ្គុកស៊ីញ៉េមុនរួចទើបថេយ៉ុង។
"អបអរសាទរអ្នកទាំងពីរក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ"
"អរគុណមេធាវីផាកហើយដែលមកទាំងយប់បែបនេះ"
"មិនអីទេអោយតែលោកចនត្រូវការអ្វីខ្ញុំស្ម័គ្រចិត្តធ្វើ
ដូច្នេះខ្ញុំសូមលាសិនហើយអ្នកទាំងពីរបន្តចុះ"គាត់អោន
គោរពរួចក៏ចាកចេញទៅទុកអោយប្តីប្រពន្ធថ្មីថ្មោងមួយគូរដែលទើបនឹងចុះអេតាស៊ីវិលជាមួយគ្នាក្តៅៗសម្លឹងមុខគ្នាទាំងញញឹមមានក្តីសុខ។ជុងហ្គុកលើកអេតាស៊ីវិលមកគ្រវីមុខនាងអោយថេយ៉ុងអស់សំណើចអៀនព្រមគ្នាមុននឹងត្រូវជុងហ្គុកចាប់ចង្ការឡើងលើថើបយ៉ាងផ្អែមល្ហែម ថេយ៉ុងតបតដល់នាយអស់ចិត្តឈប់ដោយខ្លួនឯងទើបទល់ថ្ងាស់គ្នាញញឹមសប្បាយចិត្តព្រោះទីបំផុតនាយយកនាងជាកម្មសិទ្ធពេញច្បាប់បានហើយ។
YOU ARE READING
‼️លោកពូរោគចិត្ត‼️(ចប់)✅️
Romanceសុខៗខ្ញុំបែរជាត្រូវរស់នៅជាមួយមនុស្សរោគចិត្តដែលតែងតែរំខានប្រសាទខ្ញុំរាល់ថ្ងៃ!លើសពីនេះគេថែមទាំងលួចបំពានខ្ញុំដែលជាក្មួយថែមទៀត!! Taekook BG 01/09/24 សរសេរដោយ៖ រ៉ាជេក៍💜 ហាមអ្នកអាយុក្រោម16ឆ្នាំអាន‼️‼️
