Part 9||អស់ទ្រាំ

Comincia dall'inizio
                                        

«អាយ៎ កខ្វក់ណាស់!»

«ទ្រាំទៅអនាគតប្ដីអូនទេ...»

«ខ្ញុំមិនត្រូវការទេ អាប្ដីល្មោភកា.មដូចជាលោកហ្នឹង!!»

«ស្រាអញ្ជើញមិនចង់ ចង់ផឹកស្រាពិន័យផង!! យើងអស់ទ្រាំនឹងនាងឯងហើយ និយាយស្រួលជាមួយមិនចង់ចូលចិត្តតែអាហិង្សា»rikiអស់ទ្រាំជាមួយនាងក៏ងើបដើរទៅយកកាបូបលុយមក ដកកាតនិងលុយមួយចំនួនចេញបោះទៅលើពូកដែលនាងកំពុងអង្គុយ

«នែ៎លោក!!ខ្ញុំមិនមែនស្រីលក់ខ្លួន កុំមើលងាយខ្ញុំខ្លាំងពេកកក!!»ត្រូវហើយនាងក៏គ្មានចេតនាមកធ្វើចឹងដែរតែមកពីជ្រុលហើយបកក្រោយក៏មិនកើត

«នាងវាសមតែបែបនេះហើយ ព្រោះមុននេះយើងនិយាយសម្រួលជាមួយនាងមិនស្ដាប់ គិតតែពីអត់ ឥឡូវយកលុយហើយដើរចេញទៅខ្ញុំគ្មានពេលមករញេរញៃជាមួយនាងទៀតទេ ចាត់ថាសំណាងជាងគេហើយដែលមុននេះយើងបាននិយាយស្រួលជាមួយនាង»rikiអស់ការអត់ធ្មត់ក៏ដាក់ផាំងៗទៅនាងវិញ

«នេះហ៎ចរិកពិតរបស់លោក?»នាងស្មានចិត្តគេមិនត្រូវមែនម្ដងសុភាពបុរសម្ដងជាមនុស្សមានល្បិចកល ឥឡូវមកជាមនុស្សចេះមើលងាយមនុស្សស្រីទៅវិញ

«យ៉ាងមិច!! ចរិកយើងវាយ៉ាងមិច»rikiចាប់ផ្ដើមដំឡើងសម្លេងដាក់arisaធ្វើអោយនាងទប់ទឹកភ្នែកមិនជាប់រលីងរលោងនៅនឹងមុខនាយ

«ចរិកថោកទាប!...លោកនេះគ្មានភាពជាមនុស្សក្នុងខ្លួនសោះ សង្ស័យតែក្នុងលលាដ៍ក្បាលលោកពេលនេះជាខួរឆ្កែទៅវិញទេ!!»ពេលនេះនាងខឹងឡើងញ័រសាច់ទទ្រើតអស់ហើយ មិននឹកស្មានថានាយហ៊ានមើលងាយនាងដល់ថ្នាក់នេះ

«បិទមាត់នាងជើងល្អ!!!.....ឈ្លោះមិនឈ្នះកុំខំពេកប្រយ័ត្នដេកមួយកន្លែងទៅ!!...»rikiបានអោនទៅច្របាច់មាត់នាងទាំងកំហឹងក្នុងខ្លួនកាន់តែឆេះឆួលឡើងៗឬមួយពាក្យដែលនាងតបទៅគេវាខ្លាំងពេក

«ត្រូវហើយ!!ខ្ញុំនេះវាជើងល្អ...បើជើងមិនល្អស្មានថាគងលើស្មាលោកបាន?!!»នាយខំច្របាច់មាត់នាងខ្លាំងៗតែដៃនាងមិនទុកអោយស្ងៀមក៏គ្រវាសចេញមួយទំហឹងហើយនិយាយបញ្ជួសបន្ថែមដូចជាចាក់សាំងពីលើភ្លើងយ៉ាងអញ្ចឹង!

«នៅចាំបានដែរ?!...មិនខ្ពើមរអើមទៀតទៅ»

«វាហួសពីខ្ពើមទៅទៀតដែលត្រូវមកប្រឡាក់ខ្លួនជាមួយនឹងមនុស្សលាក់កន្ទុយដូចជាលោក!!»

«ដល់ថ្នាក់នឹង!!ហឺស បើខ្ពើមម្លឹងៗយកលុយហើយដើរចេញទៅ យើងនឹងបានលែងឃើញមុខនាង»

«បើខ្ញុំចេញបានខ្ញុំនឹងទៅភ្លាម មិននៅអោយលោកឃើញមុខទៀតទេ!!»

«ល្អ!! បើខ្ញុំមកវិញឃើញនាងនៅទីនេះម្ដងទៀតនាងនឹងដឹងគ្នាហើយ»និយាយរួចrikiក៏ដើរទូរខោអាវផ្លាស់សំលៀកបំពាក់រួចចេញទៅក្រៅបាត់ ទុកអោយarisaនៅយំក្នុងបន្ទប់ម្នាក់ឯង នាងចង់ចេញទៅអោយបាត់ៗណាស់តែជើងនេះវាដើរមិនរួចចុះតែពីលើគ្រែមិនទាំងកើតផងអោយនាងទៅផ្ទះដោយរបៀបណា

អង្គុយគិតមួយសន្ទុះក៏នឹងឃើញleyrinមិត្តដែលជម្រុញនាងអោយមកធ្វើរឿងបែបនឹង អញ្ចឹងនាងក៏សរសៀរៗរង្គិលខ្លួនឈោងដៃទៅយកទូរសព្ទដែលដាក់នៅលើតុក្បែរគ្រែ ដើម្បីខលហៅleyrinអោយមកជួយយកនាងទៅផ្ទះផង(នាំទុកដាក់ខ្លួនមែន)
មិនយូរប៉ុន្មានleyrinក៏បានបើកឡានមកដល់់មែនហើយនាំarisaទៅផ្ទះនាងយ៉ាងលំបាកលំបិន

មកដល់ផ្ទះleyrinភ្លាម នាងក៏នាំarisaចូលទៅសម្រាកនៅលើគ្រែហើយនាងក៏មិនសួរនាំច្រើនទៅarisaដែរព្រោះនាងគិតថារឿងដែលកើតឡើងបែបនេះនាងក៏មានចំណែកខុសដែរ គិតៗនាងស្មានត្រូវមែនថាrikiមិនសូវជាល្អប៉ុន្មានទេតែដោយសារមិត្តលង់នឹងទង្វើរបន្តិចបន្តួចរបស់គេក៏ក្លាយជាបែបនេះទៅ

«មិនគួរមើលមនុស្សតែសំបកក្រៅសោះ!»

«យើងសុំទោសដែលឃាត់ឯងមិនជាប់»leyrinនាងមើលទៅarisaដែលកំពុងតែដេកលង់លក់ មើលទៅដូចជាអស់កម្លាំងណាស់ ព្រោះតាំងពីពេលដែលនាងបានទៅជួបarisaនៅឯខុនដូrikiមកគឺឃើញនាងយំរហូតមិនថាជិះឡានក៏ដោយ

[To be continued...]
Write by Nikk

||--ភ្លើងរាត្រី🔥🌃--||[Completed]Dove le storie prendono vita. Scoprilo ora