Ep 1: សេចក្តីផ្តើម

17 1 0
                                        

@ កោះ Jeju , ប្រទេសកូរ៉េខាងត្បូង

ម៉ោង 3:00 AM

" រៀបចំទំនិញនៅលើកប៉ាល់ និងពិនិត្យឲ្យបានរៀបរយមុនបញ្ជូនចេញទៅ! យើងមិនចង់បានការមិនពេញចិត្តពីអតិថិជនទេ"  សម្លេងមាំក្រាស់បានបន្លឺឡើងបញ្ជាទៅកាន់មនុស្សមួយក្រុមដែលយើងអាចមើលឃើញតាមរយៈកញ្ចក់ថ្លានៃកប៉ាល់ទឹកដ៏ធំមួយកំពុងអណ្តែតខ្លួនលើច្រាំងហៀបនឹងចេញដំណើរក្នុងរយៈពេលបន្តិចទៀតនេះ

"បាទទទួលបញ្ជាចាហ្វាយ"  មនុស្សទាំងនោះប្រហែល 4 ទៅ 5 នាក់ បានឱនគោរពអ្នកម្ខាងទៀតដែលយើងពុំស្គាល់ឡើយថាជានរណា។ នាយម្នាក់នេះមើលទៅហាក់មិនមានវ័យចំណាស់ប៉ុន្មាននោះឡើយ សម្តីសម្តៅ កាយវិការអាចឲ្យយើងបានដឹងថានាយមានវ័យម្ភៃក្រាស់តែប៉ុណ្ណោះ អ្វីដែរយើងរឹតតែឆ្ងល់នោះគឺនាយបានពាក់ម៉ាស់បាំងបិទផ្ទៃមុខរបស់ខ្លួនសល់តែគ្រាប់ភ្នែក និងស្លៀកពាក់ជិតឆឹង។ ឆ្ងល់ណាស់ហេតុអ្វីនាយចាំបាច់បិទបាំងសមាសភាពពិតរបស់ខ្លួនបែបនេះ? មើលទៅនាយមិនមែនជាមនុស្សសាមញ្ញធម្មតាឡើយ។ ក្រោយទទួលបានការតបពីសំណាក់មនុស្សទាំងនោះ នាយកម្លោះមិនចាំយូរ ក៏ឈានជើងត្រឡប់ចាកចេញពីកប៉ាល់ទៅកន្លែងផ្សេងដែលយើងមិនដឹង។

@ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង

សម្លេងទូរស័ព្ទរោទ៍ គ្រឺងៗ គ្រឺង ~~

" ហូយ អ្នកណាមករំខានការដេករបស់ខ្ញុំទាំងព្រឹកនៀកកកក៎" សម្លេងស្រួយខ្ញោកដូចសារិការបស់កម្លោះតូចរូបស្អាត គីម ថេហ្យុង បានបន្លឺឡើង មុននឹងឈោងដៃលើកទូរស័ព្ទយកមកទទួល

" អាឡូ!! អ្នកណាមានការអី ខលមកទាំងព្រលឹមហ្នឹង?" គេងើបអង្គុយទាំងឈ្ងោកមុខងក់ប៉ាក់ប៉ើកៗដូចជាក្មេងអញ្ចឹង ស្តាប់មើលទៅគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែសុំគាំងបន្តិចក្រោយឮ..

"ព្រលឹមក្បាលឯងម៉ោង 10 ហ្នឹងហេ៎លោកភ្នាក់ងារ គីម ថេហ្យុង?? ឯងមានដឹងថាថ្ងៃនេះជាថ្ងៃអ្វី ហើយត្រូវធ្វើអ្វីទេ??" សម្លេងកំហកលាយឡំនិងភាពគ្រឺតខ្នាញ់របស់អ្នកជាមិត្តដែលមានឈ្មោះថា លី ស៊ូយ៉ុង បានធ្វើឲ្យអ្នកកម្លោះស្វាងដូចគេចាប់ទះមួយដៃអញ្ចឹង ទើបប្រញាប់ដកទូរស័ព្ទមើលឈ្មោះអ្នកកំពុងនិយាយជាមួយខ្លួន មើលម៉ោងនិងថ្ងៃទីផងដែរ។ ប៉ុន្តែឈប់សិន ភ្នាក់ងារ? អីយ៉ានាយតូចយើងមិនធម្មតាទេ មើលទៅអាចនឹងដូចកូនក្មេងប៉ុន្តែធាតុពិតយ៉ាងណា យើងមិនទាន់ដឹងឡើយ

You've reached the end of published parts.

⏰ Last updated: Oct 12, 2024 ⏰

Add this story to your Library to get notified about new parts!

🤍បេសកកម្មស្នេហ៍🤍Where stories live. Discover now