<< អាចម៍ឆ្កែអ្នកណាមកជុះដាក់មុខផ្ទះយើងអញ្ចឹង?អីក៌គូទងាយម្ល៉េះអាឆ្កែចង្រៃ >>
____សម្លេងស្រួចស្រទន់របស់កំលោះម្ចាស់បុរីមួយកន្លែងបានឈរជេរឆ្កែដែលមកបញ្ចេញលាមកនៅមុខខ្លោងទ្វារធំចូលផ្ទះរបស់ខ្លួន។។។"ដង ណាតាឆៃ " កំពុងតែរអ៊ូរឿងឆ្កែសុខៗកូនឆ្កែពណ៍ខ្មៅភ្នែកធំមុខយ៉ាប់មួយក្បាលក៌បានដើរមកទយគូទមុខផ្ទះគេរៀបនឹងជុះអាចម៍ដាក់ម្តងទៀត
<< យីអាមុខយ៉ាប់ ម្ចាស់ឯងមិនចេះប្រដៅទេឬយ៉ាងមិចក្តិតអីក៌ងាយម្ល៉េះដើរទយបានគ្រប់ស្ថានភាព >> ដាំង និយាយរួចលើកដំបងរកសំពងឆ្កែនោះហើយតែត្រូវម្ចាស់របស់វារត់មកចាប់ដំបងចេញពីដៃដាំងទាន់រួចក៌លើកឆ្កែរបស់ខ្លួនមកបី
<< ចង់ធ្វើអីឆ្កែខ្ញុំនឹង? >> ជុង អាឆេន ម្ចាស់របស់ឆ្កែដែលជាអ្នកចំណូលថ្មីត្រូវជាអ្នកជិតខាងរបស់ដាំងបានសួរ
<< ឆ្កែរបស់លោកមែនទេ?ហើយផ្ទះឯងមានមិនជុះឆ្ងាញ់ណាស់មែនទេបានជាឲ្យឆ្កែមកជុះអាចម៍ផ្ទះគេបែបនេះ? >>
<< ឆ្កែវាជាសត្វ វាមិនដឹងអីទេ លោកទៅប្រកាន់វាធ្វើអីទៅ? >>
<< មកពីម្ចាស់វាចឹងបានឆ្កែវាចឹងដែរនឹង មិនឲ្យប្រកាន់យ៉ាងមិចបើកភ្នែកមិនទាន់អាចម៍ឆ្កែមកទទួលមួយដំចំកណ្តាលមុខផ្ទះតាំងព្រលឹមនាក >>
<< ហុឺយយយ អាចម៍....>> ជុងបានស្រែកបន្ទាប់ពីអាចម៍ឆ្កែបានប្រឡាក់ដៃរបស់គេ ដាំងឃើញបែបនេះក៌សើច
<< ហាសៗៗហា អាយយយយ...>> សើចមិនបានប៉ុន្មានផងជុង ក៌បោះឆ្កែមកឲ្យដាំង ដាំងមិនដឹងថាត្រូវបោះទៅណាបន្តទេខណៈនោះវត្តមានរបស់ភូវីនក៌បានដើរចេញមកខាងក្រៅ
<< មានរឿងអីមាត់ចេចចាចយ៉ាងនេះអាដាំង..អឺយយអាយយហហ.....>> ភូវីនបានស្រែកបន្ទាប់ពីដាំងបានបោះឆ្កែមកឲ្យខ្លួន
<< កើតអីស្រែកនោះស្រែកកក..អាយយយ >> កម្លោះសង្ហារច្រមុះស្រួចមុខវែងបានស្រែកបន្ទាប់ពីបានដើរចេញមកដល់ខាងមុខផ្ទះរួចត្រូវភូវីនបោះឆ្កែឲ្យមួយតង់ទៀត គេមិនដឹងត្រូវបោះទៅណាក៌ទម្លាក់ឆ្កែនោះចុះ។។។<< លេងអីឆ្កួតបែបនេះ ឆ្កែសុតតែអាចម៍ចេះបោះទៅបោះមកដូចបាល់ទៅកើត >>
