ភាគទី១

86 5 0
                                        

JIMIN BTT
JK TOP
V TOP
តើជីមីនជាគូនឹងម្នាក់ណាទៅ??
 
     ១ខែក្រោយមក៚(លឿនដូចadminកុហក🤣)

<ក្មេងខ្ទួយ លែងៗឈឺណា អូយអូយ>
<មិនលែងបិទមាត់របស់ឯងទៅហើយឈប់ហៅយើងបែបនេះភ្លាម អីឡូវនេះ អាក្មេងបង្កួយ>ជីមីនចាប់មួលស្លឹកត្រចៀករបស់វីសឹងហើបពីតុ ព្រោះតែខឹងដែលគេហៅខ្លួនថាក្មេងខ្ទួយ

<នែ៎ពីរនាក់ឯងរំខានប្រសាទយើងណាស់ដឹងទេ គួរអោយធុញមែន ខំសសើរថាមិនចេះមាត់ក តែពេលនេះផ្ទុយស្រឡះ> ហូប៊ីក្រឡាប់ភ្នែកមួយជុំបន្ទាប់ពីនិយាយរួច ព្រោះថាហួសចិត្តបំផុតហើយការពិតមិនដូចការគិតសោះ

<គ្រូមកហើយឯងចង់ប្រឡែងគ្នាដល់ពេលណាទៀត ចំមែនហើយ>ហូប៊ី

<មិនមើលមិត្តឯងធ្វើបាបយើងទេអី>វី

<អ្នកអោយឯងហៅយើងបែបនេះហាស៎>ជីមីន

<យើងអាណិតឯងណាស់ ហូប៊ីតើឯងនឹងកើតសសៃប្រសាទក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យឬអត់ទេនៀក> ជុងវ៉ុន

<ប្រហែលជិតមែនទែនហើយ>ហូប៊ី

Cut..
<ជីមីនឡើងធ្វើលំហាត់បន្ទាប់មក ហូប៊ី ជុងវ៉ុន សុងហ៊ុន ជុងគុក យ៉ុនគី ប្រធានថ្នាក់ និង ជេអុី>អ្នកគ្រូហៅឈ្មោះសិស្សដែលត្រូវឡើងធ្វើលំហាត់បន្តៗគ្នា ព្រោះនៅសល់តែ៨នាក់ចុងក្រោយនេះទេដែលត្រូវឡើងបន្តពីសប្តាហ៍មុន

<អ្នកគ្រូចុះខ្ញុំ> វីសួរអ្នកគ្រូបន្ទាប់ពីមិនបានឮឈ្មោះរបស់ខ្លួន
<ប្អូនឡើងអាទិត្យមុនរួចហើយ ទុកអោយមិត្តយើងឡើងម្តងណា៎>
<បាទអ្នកគ្រូ>

<ប៊ីឯងឡើងទី១ទៅទុកអោយយើងឡើងទី២វិញយើងដូចមិនសូវយល់អាទី១ទេ>ជីមីន
<យើងក៏មិនយល់ដែរឯងទៅសួរវីទៅក្រែងគេអាចនឹងចេះ ព្រោះគេពូកែសឹងអីទៅហើយ>ហូប៊ីតបទៅវិញព្រោះមិនចេះដូចតែគ្នា

<ហ៊ើយរៀនមិនចេះហេតុអីក៏វេទនាម្ល៉េះទេ>

<វី អានេះគេរកអីមុនទៅយើងមិនសូវយល់ទេ>

<នេះអីគេត្រូវបំបែកcosសិនទើបអាចរកធម្មតាបាន ហើយជំនួសវាបែបនេះ....>វីពន្យល់ជីមីនយ៉ាងយកចិត្តទុកដាក់ មើលទៅគេមិនលេងសើចដូចមុននេះសោះ ឯអ្នកស្តាប់វិញទំនងជាយកចិត្តទុកដាក់ដូចគ្នា

វិទ្យាល័យស្នេហ៍ (រឿងខ្លី )Where stories live. Discover now