Part 1: first meet

Começar do início
                                        

ចំណែកប្រុសម្នាក់នោះមិនបានខ្វល់ទេ គេដើរទៅថ្នាក់គេធ្វើមិនដឹង ទុកអោយក្មេងតូចនៅអង្អែលគូរម្នាក់ឯងដូចកូនក្មេង

<ព្រះអើយ !ភ្លេចអោយឈឹង> ថេយ៉ុងប្រញាប់ដើរចូលថ្នាក់គេបន្ត ព្រោះគេយឺតចង់មួយម៉ោងហើយ

គ្រាន់តែគេបើកទ្វារ ចូលភ្លាម ក្រសែភ្នែកជាច្រើនបាន សម្លឹងមកគេ ព្រោះតែគេស្អាតពេក មិនថា ប្រុស ឬស្រីនោះទេ

<សូមទោសអ្នកគ្រូ ខ្ញុំមកយឺតហើយ>ថេយ៉ុងអោន សូមទោសអ្នកគ្រូជាការ គួរសម

<អា៎ មិនអីទេ! គ្រប់គ្នា នេះសិស្សថ្មី របស់ថ្នាក់យើង ណែនាំខ្លួនអោយគ្រប់គ្នាស្គាល់ផង > អ្នកគ្រូ

<សួស្តី គ្រប់គ្នា ខ្ញុំបាទ គីមថេយ៉ុង សូមណែនាំផង > ថេយ៉ុង និយាយដោយញញឹមលឹបភ្នែក ធ្វើអោយសិស្សក្នុងថ្នាក់ ភ្លឹកគ្រប់គ្នា

<មនុស្សស្អី ញញឹមគួរអោយស្រលាញ់បែបនេះ >
everyone

<បើមែនខ្លួនរួចហើយ រកកន្លែងទំនេរអង្គុយចុះ > អ្នកគ្រូ

<បាទ អ្នកគ្រូ> ថេយ៉ុងដើរទៅរកតុមួយដែលមានកន្លែងទំនេរ

<សួស្តីខ្ញុំឈ្មោះ ជីមីន > គ្រាន់តែអង្គុយមិនទាន់បានប៉ុន្មានផង មិត្តរួមតុរបស់គេក៏និយាយរាក់ទាក់ ផាកជីមីន អាយុ 18ឆ្នាំ ជា កូនប្រុស របស់ ហាងសម្លៀកបំពាក់ដ៏ល្បី សម្រស់របស់គេក៏ស្អាតមិនចាញ់ថេយ៍ ប៉ុន្មានដែរ គ្រាន់តែកម្ពស់រាងទាបជាងថេយ៉ុងបន្តិច

<សួស្តី ខ្ញុំថេយ៉ុង >ថេយ៉ុងរាក់ទាក់ទៅវិញ

បន្ទាប់ពីនិយាយហើយពួកគេហាក់ត្រូវរូវ គ្នា ខ្លាំង ដូចធ្លាប់ជួបគ្នាពីពេលណាមក ចឹង

+Skip
គ្រឿងៗ

សម្លេងកណ្តឹងបានបន្លឺឡើងដើម្បីបញ្ជាក់ថាដល់ម៉ោងចេញឡើងហើយ សិស្សជាច្រើននាំគ្នា រត់សម្តៅទៅ កង់ទីន ក្នុងនោះក៏មាន ថេយ៉ុងនិង ជីមីន ផងដែរ

ពួកគេទាំងពីរ យកអាហាររួចហើយ ក៏ទៅអង្គុយនៅ តុ មួយ ដើម្បីញុាំអាហារ របស់ពួកគេ

<អាយ! សិស្សច្បងមកហើយ ពួកឯង>

ថេយ៉ុងមិនទាន់ដាក់បាយចូលក្នុងមាត់ស្រួលបួលផង
សម្លេងស្រែក របស់ស្រីៗ ក៏បន្លឺឡើងធ្វើអោយគេ ប្រញាប់ងាកទៅមើលតាម សម្លេងនោះ ក៏ឃើញថា ប្រុសម្នាក់ដែលគេបានរត់បុកនោះ បានដើរមកជាមួយនិងគ្នារបស់គេ2 នាក់ទៀត គេមិនយល់ថាហេតុអ្វីបានជា សិស្សស្រីទាំងនោះស្រែក បែបនេះទេ។ សព្វថ្ងៃគេរៀនផ្នែក Engineer

ចនជុងហ្គុក អាយុ 20ឆ្នាំ ជា កូនប្រុស មហាសេដ្ធីប្រចាំប្រទេសកូរ៉េ ប៉ារបស់គេជាម្ចាស់ហាង ផលិតរថយន្ត Jeon group ដែល មាន សាខា ជាច្រើនប្រទេស។ គេមានរូបរាង សង្ហារ ខ្ពស់ស្រឡះ សម្បុរស ធ្វើអោយស្រីណាឃើញហើយជាប់ចិត្តគ្រប់គ្នា

បុរស សស្លេក ដែលជាមិត្តរបស់ជុងហ្គុក មានឈ្មោះថា មីនយ៉ុនហ្គី អាយុ 21ឆ្នាំ ជាកូនប្រុស ម្ចាស់រីសត នៅ Min Resort ដ៏ធំ។ និស្សិតឆ្នាំទី2 នៃ ផ្នែក វិស្វករ

ចំណែកម្នាក់ទៀតគឺ ផាក ជីយ៉ុង ជាបងប្រុស របស់ ផាកជីមីនយើងនេះ អាយុ 20 ឆ្នាំ ។ជានិស្សិតឆ្នាំទី2 នៃ ផ្នែក design

<ម្នាក់នៅកណ្តាល សិស្សច្បងជុងហ្គុក ម្នាក់នៅខាងស្តាំ សិស្សច្បងឮ យ៉ុនហ្គី ចំណែកម្នាក់ទៀត បង ជីយ៉ុង បងប្រុសរបស់យើង ពួកគេជា បុរសសង្ហារប្រចាំសាលានេះណា >ជីមីនបកស្រាយអោយស្តាប់ ព្រោះថេយ៉ុងទើបនិងចូលថ្មីប្រហែលជាមិនដឹង

<​ពួកគេតែងតែបែបនេះ?>ថេយ៉ុងសួរ បញ្ជាក់

<មែន ហើយ វាជារឿងធម្មតាទៅហើយ បន្តិចទៀតឯងនិងសុាំហើយ> ជីមីន

<អរ អូខេ>ថេយ៉ុងបន្តការញុាំបាយរបស់គេ​​​

<សូមអង្គុយផងបានទេ>សម្លេងគ្រលរធំ​ មួយ​បានបានបន្លឺឡើង​នៅជិតគេ ​​​​​​

ថេយ៉ុងក៏បានងាកមើលឃើញថាជា សិស្សច្បងសង្ហារទាំងបី សោះ ព្រះអើយពេលមើលជិតបែបនេះបាន ដឹងថា សិស្សច្បងជុងហ្គុកពិត ជាសង្ហារណាស់

<បាន បងប្រុស>ជីមីន

ពួកគេទាំងបីក៏អង្គុយញុាំបាយជាមួយគ្នា បន្ត ប៉ុន្តែ ជុងហ្គុក ចេះតែមើលមកថេយ៉ុង រហូត ដល់ថ្នាក់ គេអៀន ញុាំបាយលែងចង់ត្រូវមាត់ទៅហើយ

__To be continued

between usOnde histórias criam vida. Descubra agora